ប្រាំមួយឆ្នាំបន្ទាប់ពីការបាត់បង់ជីវិតរបស់លោក កែម ឡី

ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២២​ គឺជាថ្ងៃគម្រប់ខួប ៦ ឆ្នាំនៃការបាត់បង់ជីវិតរបស់លោកកែម ឡី។ រហូតមកទល់ពេលនេះ នៅតែមានក្រុមឆ្លៀតឱកាសមួយចំនួនបានយកឧប្បត្តិហេតុនេះវាយប្រហារលើប្រទេសកម្ពុជា។ ឧប្បត្តិហេតុ​ គឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ពិសេសក្រុមមនុស្សដែលស្រលាញ់ និងគាំទ្រលោកដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន នាវេលាម៉ោងប្រមាណ៩ព្រឹក កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវឱ្យជនទីបីឈ្លាតឱកាសនេះមកគេងយកផលចំណេញពីយើង​នោះឡើយ។ តើលោក កែម...