អាមេរិកតែងតែចោទប្រកាន់គេអំពីការសាងសង់ទីតាំងកងទ័ព ប៉ុន្តែខ្លួនអាមេរិកឯងហេតុអ្វីមានមូលដ្ឋានទ័ពជាង ៨០០កន្លែង ជុំវិញពិភពលោក

កន្លងទៅថ្មីៗនេះមន្ត្រី​លោក​ខាង​លិច​​របស់អាមេរិក បានចោទកម្ពុជានិងចិនថា កំពុង​សាងសង់ទីតាំងកងទ័ព​ជើងទឹក​​​​ដោយ​សម្ងាត់​​នៅ​កម្ពុជា ជុំវិញការចោទប្រកាន់ដោយគ្មានហេតុផលនេះថ្នាក់ដឹងនាំ ស្ថានទូតកម្ពុជា​នៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោនបាន បដិសេធ​យ៉ាង​ខ្លាំងជុំវិញ​ខ្លឹមសារ​និង​អត្ថន័យនៃ​សេចក្តី​រាយការណ៍នេះ ដោយ​ថា វា​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​និង​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា។ ​ហើយបានបញ្ចាក់​ថា កម្ពុជា​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យ​មានមូលដ្ឋាន​កងទ័ពបរទេស​ ឬ​វត្តមាន​កងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ»។ ប៉ុន្តែយើងដឹងដែរឬទេថាអាមេរិកតែងតែចោទប្រកាន់គេអំពីសាងសង់ទីតាំងកងទ័ព ប៉ុន្តែខ្លួនអាមេរិកឯងហេតុអ្វីមានមូលដ្ឋានទ័ពជាង ៨០០កន្លែង ជុំវិញពិភពលោក ទុកសម្រាប់ការពារឬទុកពង្រឹងអំណាចខ្លួនឯង? ស្ទើរតែគ្រប់ប្រធានាធិបតីទាំងអស់របស់សហរដ្ឋអាមេរិក នៅក្រោយសម័យសង្រ្គាមត្រជាក់ សុទ្ធតែធ្លាប់បានព្យាយាមបិទមូលដ្ឋានទ័ព និងកាត់បន្ថយកងទ័ពអាមេរិកមួយចំនួន ដែលឈរជើងនៅក្រៅប្រទេស ជាពិសេសក្នុងតំបន់អឺរ៉ុបតែម្ដង ភ្ជាប់ជាមួយពាក្យស្លោកមួយឃ្លាដ៏មានមនោសញ្ចេតនា នោះគឺ...