Month: February 2023

អតីតបុគ្គលិកប្រាប់ការពិត៖VOD ជាឧបករណ៍ប្រើដោយបរទេសបំផ្លាញកម្ពុជា
Freshnews: អតីតបុគ្គលិកទម្លាយ៖ តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះ ក្នុងផែនការបដិវត្តន៍ពណ៌ នៅកម្ពុជា ? អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានតាមរយៈបណ្តាញសង្គមឱ្យដឹងថា វិទ្យុវីអូឌីដែលទទួលជំនួយបរទេស គឺជាឧបករណ៍បំពងសំឡេងប្រឆាំង ដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គម ដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាម Facebook មួយឈ្មោះ «ខ្ញុំជា...

រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋ Ohio សហរដ្ឋអាមេរិកបង្កឲ្យមានការបំពុលដោយសារធាតុគីមីបង្កមហារីក
នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ រថភ្លើងមួយបានធ្លាក់ផ្លូវនៅ East Ballista រដ្ឋ Ohio សហរដ្ឋអាមេរិក យ៉ាងហោចណាស់រថភ្លើងចំនួន ៥០ ក្នុងចំណោម ១៥០ បានធ្លាក់ផ្លូវដែលបណ្តាលឱ្យមានអគ្គីភ័យ។ រថភ្លើងដែលក្រឡាប់នោះផ្ទុកទៅដោយសារធាតុគីមី រួមទាំងសារធាតុគីមីបង្កមហារីកមួយចំនួនផងដែរ។ កាលពីថ្ងៃទី ៦ ខែកុម្ភៈ រដ្ឋ Ohio បានចេញបញ្ជាជម្លៀសជាកាតព្វកិច្ច...

ហេតុអ្វីបានជាអាមេរិក និងប្រទេសខាងលិចព្រួយបារម្ភខ្លាំងចំពោះការបិទ VOD?
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់VOD ដោយសារការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបដិសេធចំពោះការសុំទោសដោយស្មោះ។ អាមេរិក និងប្រទេសខាងលិចបានបង្ហាញខ្លួនឯងម្ដងមួយៗ ដោយចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ការបិទ VOD ដែលតែងតែទទួលបានមូលនិធិរបស់ពួកគេ គឺជាការរំលោភលើសេរីភាពសារព័ត៌មាន។ ពួកគេហាក់ដូចជាភ្លេចការដាក់ទណ្ឌកម្មកាលពីឆ្នាំមុនលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT ដែលពួកគេបាននិយាយថាព្រោះRT កំពុងចែកចាយព័ត៌មានមិនពិត។ នៅថ្ងៃទី១៣ ខែកុម្ភៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ គឺជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គួរតែស្វែងរកការពិតជាមុនសិន...

កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ឲ្យជនបរទេសប្រព្រឹត្តអំពើខុសច្បាប់បានដោយងាយនោះទេ
ជាការពិតណាស់ យើងទាំងអស់គ្នាបានជ្រាបហើយថាប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងទាំងអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា និងធានាបាននៅសុខសុវត្ថិភាព។ កម្ពុជាមានទីកន្លែងកំសាន្តជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាពិសេសគឺភ្ញៀវទេសចរណ៍បរទេសជាច្រើនចូលចិត្តនិងមកលេងកំសាន្តនៅក្នុងប្រទេសកម្ពុជា។ ចំនួននៃភ្ញៀវទេសចរណ៍នេះបានធ្វើឲ្យកម្ពុជា ទទួលបានចំណូលបន្ថែម នៅលើផ្នែកសេវាកម្មមួយចំនួន ពិសេស គឺប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទាល់។ ប៉ុន្តែគេសង្គេតឃើញថា ស្របពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន ក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិមួយចំនួនតូចដែលជាឧក្រិដ្ឋជន បានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនករណី ពិសេសគឺករណីរំលោភបំពានផ្លូវភេទលើកុមារកម្ពុជាដែលមិនទាន់គ្រប់អាយុ ដែលរាជរដ្ឋាភិបាលយើង កំពុងតែព្យាយាមលុបបំបាត់បានជាច្រើនកន្លងមកហើយ។ នៅក្នុងអត្ថបទនេះយើងសូមលើកយក ករណីជនបរទេសមួយចំនួនបានរំលោភបំពានលើកុមារកម្ពុជា មកជម្រាបជូនលោកអ្នកឲ្យជ្រាបដូចតទៅ។ យោងតាមការចេញផ្សាយដោយគេហទំព័រ...