Month: March 2023

កន សាវាង្ស បម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត
កាលពីពេលថ្មីៗនេះមានប្រភពមួយបានចេញបញ្ជាក់អំពីគំនិតមិនល្អរបស់ កន សាវាង្ស ដែលជាដៃជើងរបស់ជនបរទេសកំពុងព្យាយាមបំផ្លាញប្រទេសកម្ពុជា។ នៅក្នុងការចុះផ្សាយនោះផងដែរបានលើកឡើងថា បន្ទាប់ពីមានរឿងរ៉ាវផែនការទុច្ចរិករបស់ VOD និង CCIM នាពេលនេះមានបុគ្គលិកទម្លាយដំណឹងថ្មីមួយទៀតថា៖ កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ តើអង្គការខុមហ្រ្វែលជានរណា? អង្គការខុមហ្វ្រែល ជាអង្គក្រៅរដ្ឋាភិបាលមួយដែលតែងមានបំណងមិនល្អ និងត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់ក្រុមមនុស្សដែលមានបំណងមិនល្អក្នុងការបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខនេះ។ អង្គការខុមហ្រ្វែលដែលត្រូវបានដឹកនាំដោយគឹម ឈន...

លោក ហ៊ុន សែន ព្រមានប្រទេសដែលខ្លួនធ្លាប់គាំទ្រដល់រដ្ឋប្រហារ លន់ នល់ កុំឲ្យគាំទ្រក្រុមអ្នកធ្វើ«បដិវត្តន៍ពណ៌»នៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានទៅប្រទេសមួយចំនួន ដែលបង្ហាញកង្វល់លើប្រជាធិបតេយ្យនៅកម្ពុជា កុំឱ្យសាងកំហុសទី៣ទៀត ខណៈដែលពួកគេជាអ្នកគាំទ្រដល់រដ្ឋប្រហាររបស់ លោក លន់ នល់ ទម្លាក់សម្តេចនរោត្តម សីហនុ បង្កើតជាសង្គ្រាមឱ្យកម្ពុជារាប់ទសវត្សរ៍។ សម្តេចតេជោ ហ៊ុន សែន ពុំបាននិយាយចំឈ្មោះប្រទេសទាំងនោះឡើយ ប៉ុន្តែការថ្លែងសារនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ចេញមុខសម្តែងកង្វល់ចំពោះការកាត់ទោសលើ លោក កឹម...

របៀបបញ្ឈប់ CIA ពីការបង្កអោយមានផលប៉ះពាល់ ដល់សន្តិសុខជាតិ
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះក្រសួងព័ត៌មាន បានសម្រេចបិទអាជ្ញាប័ណ្ឌរបស់សម្លេងប្រជាធិបតេយ្យ (VOD) ក្រោយពីបានផ្សព្វផ្សាយព័ត៌មានមិនពិតស្ដីពី «មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង» ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋទាំងមូលទៀតផង។ មុននឹងឈានដល់ការសម្រេចបិទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ដល់ឱកាសជូនក្រុមការងារ VOD ដើម្បីសូមទោសជាសាធារណៈផងដែរ ប៉ុន្តែក្រុមការងារ VOD មិនបានអើពើអំពីលក្ខខណ្ឌនោះឡើយ។...