Month: June 2023

កម្ពុជានឹងប្រើវិធានក្តៅបំផុត ចំពោះដ្រូនរបស់ក្រុមឧទ្ទាមណាមួយដែលហោះចូលកម្ពុជា
ប្រៀបដូចជាបទបញ្ជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានហាមប្រាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ មិនត្រូវយកបញ្ហាពាក់ព័ន្ធសន្ដិសុខជាតិ ទៅបង្ហោះផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាតបានឡើយ។ ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាសន្ដិសុខជាតិ មិនមែនជារឿងលេងសើចដែលត្រូវយកបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ...

អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បរាជ័យក្នុងការបំផ្លាញនយោបាយនៅកម្ពុជា
ជាការពិតណាស់មានការលើកឡើងជាច្រើនអំពីបញ្ហានៃ អង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព ខ្លះទៀតមិនមានសកម្មភាព និងបង្កើតឡើងក្នុងគោលបំណងអ្វីពិតប្រាកដសម្រាប់កម្ពុជា ។ ទាក់ទិននឺងរឿងរ៉ាវទាំងអស់នេះអ្នកវិភាគនយោបាយនៅក្នុងស្រុកបានលើកឡើងយ៉ាងដូឆ្នេះថា បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយចំនួនដើម្បីវាប្រហារនយោបាយនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ។ កត្តានេះអ្នកវិភាគនយោបាយក្នុងស្រុកជាច្រើនបានលើកយកមកជជែកយ៉ាងព្រោងព្រាត។ ដោយនៅក្នុងគេហទំព័រក្នុងស្រុកល្បីៗមួយចំនួនបានចេញផ្សាយ ដូចជាគេហទំព័រ BTV News , Fresh news , Dep News...

«ការវាយតម្លៃអយុត្តិធម៌»៖ NCCT ថ្កោលទោសសហរដ្ឋអាមេរិកចំពោះការរក្សាកម្ពុជានៅកម្រិតទី ៣ ក្នុងរបាយការណ៍ TIP
ក្រសួងការបរទេសអាមេរិក ទើបតែចេញផ្សាយរបាយការណ៍ប្រចាំ២០២៣ ស្តីអំពីការជួញដូរមនុស្សជាសកល ដោយបានបង្ហាញថា កម្ពុជាបានបន្តស្ថិតនៅក្នុងបញ្ជីក្រហម ដែលជាប្រទេសមិនបានប្រឹងប្រែងក្នុងការទប់ស្កាត់បទល្មើសជួញដូរមនុស្សឲ្យមានប្រសិទ្ធិភាព។ ឆ្លើយតបទៅនឹងរបាយការណ៍ដែលដាក់កម្ពុជានៅក្នុងបញ្ជីក្រហមស្ទួន២ឆ្នាំជាប់គ្នានេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកឡើងថា លោកស្រីមិនចង់បញ្ចេញប្រតិកម្មអ្វីទាំងអស់ ព្រោះចេតនារបាយកាណ៍អាមេរិកមិនចង់ឲ្យកម្ពុជាអាចងើបមុខរួច។ តាមលោកស្រី ជូ ប៊ុនអេង កម្ពុជាគួរទទួលបានលទ្ធផលល្អជាងឆ្នាំ២០២២ ដ្បិតថា រដ្ឋាភិបាលបានបង្រ្កាបបទល្មើសជួញដូរមនុស្សជាច្រើន ក្រោយបានធ្លាក់ទៅក្នុងបញ្ជីក្រហម កាលពីឆ្នាំកន្លងទៅ។ លោកស្រី...

ការបាញ់ប្រហារបណ្ដាលឱ្យស្លាប់ និងរបួសច្រើននាក់ក្នុងប្រទេសវៀតណាមពាក់ព័ន្ធក្រុមកុលសម្ព័ន្ធម៉ុងតាញ៉ា ដែលធ្លាប់ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅទីស្នាក់ការប៉ូលិសចំនួនពីរកន្លែង នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី១១ មិថុនា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងក្រោយមក ទើបគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ ខេត្ត Dak Lak។ ការវាយប្រហារទៅលើទីស្នាក់ការប៉ូលិសឃុំចំនួនពីរ គឺឃុំ អេទឺ...

បកស្បែកចៀមពីឆ្កែចចក
ក្រោយពីមានការបកស្បែក មុខពិតនៃអង្គការសមាគមមួយចំនួនដែលជាឆ្កែចចកបន្លំខ្លួនធ្វើជាសត្វ ចៀមដូចជា អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសមាគមទាំងនេះបានចេញមុខមក បកស្រាយនៅតាមប្រព័ន្ធ ទំនាក់ទំនងសង្គមបង្ហាញពីភាពស្លូតត្រង់របស់ខ្លួន នៅចំពោះមុខសាធារណជន ដោយធ្វើពុតជាអ្នកជួយកម្ពុជាពិត និងធ្វើពុតជាជនរងគ្រោះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ល្បិចកលរបស់អង្គការសមាគមទាំងនេះ ពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះសកម្មភាពរបស់ពួកគេដែលបានរៀបចំក្រឡាយ៉ាងល្អិត និងមានផែនការច្បាស់លាស់ ទិសដៅក្រោមការកំណត់ ចង្អុលបង្ហាញបញ្ជានិងទទួលលុយពីបស្ចឹមប្រទេសមួយចំនួន ដែលប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា ត្រូវបានបកអាក្រាត...

Intense smoke fills NYC and forces a ‘code red’ in Philadelphia as millions from the East Coast to Canada suffer from Quebec’s wildfires
From Maryland to the Canadian capital, a monstrous cloud of smoke spewed by Quebec’s wildfires has forced children to stay indoors, grounded flights in...