សម្ព័ន្ធស្នេហាអាមេរិក-កាណាដា ឈានដល់ផ្លូវបំបែកមែនទេ?

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយនៅលើពិភពលោក កំពុងឈានចូលដំណាក់កាលដ៏តានតឹងជាប្រវត្តិសាស្ត្រ។ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រកាសដោយត្រង់ថា “ទំនាក់ទំនងចាស់រវាងកាណាដា និងអាមេរិកត្រូវបានបញ្ចប់” ហើយប្រទេសទាំងពីរនឹងមិនអាចត្រឡប់ទៅរកទំនាក់ទំនងដូចមុនវិញឡើយ។ ការដួលរលំនៃកិច្ចចរចា និងការឡើងពន្ធជាប្រវត្តិសាស្ត្រ ចំណុចផ្ទុះចុងក្រោយនេះ កើតឡើងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធគយ ៥០%...

កម្ពុជា និងសហរដ្ឋអាមេរិក៖ ទស្សនៈខុសគ្នាចំពោះ ICJ និង ICC ក្នុងបរិបទអធិបតេយ្យភាព និងយុត្តិធម៌អន្តរជាតិ

ប្រទេសកម្ពុជាមានប្រវត្តិប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice: ICJ) ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ នៅឆ្នាំ១៩៥៩ កម្ពុជាបានដាក់សំណុំរឿងប្រាសាទព្រះវិហារទៅកាន់ ICJ ហើយនៅឆ្នាំ១៩៦២ តុលាការបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០១៣ ICJ បានបកស្រាយបន្ថែមលើសាលក្រមឆ្នាំ១៩៦២ ដោយបញ្ជាក់អំពីវិសាលភាពនៃតំបន់ជុំវិញប្រាសាទ ថាប្រាសាទព្រះវិហារពិតជាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា។ ក្រោយពីការប៉ះទង្គិច និងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់សំណុំរឿងថ្មីទៅកាន់ ICJ ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់លើតំបន់ដែលនៅមានវិវាទ។...