តើអ្នកស្រី Mary Ann Jolley ជាអ្នកផលិតវីដេអូឯកសារស៊ើបអង្កេតអំពីប្រទេសជាច្រើនគឺជានរណា?

កាលពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយមានចំណងជើងថា Cambodia’s Cyber Slaves ឬទាសករបច្ចេកវិទ្យា​ក្នុងប្រទេសកម្ពុជាស្តី ។ នៅក្នុងវីដេអូនោះ ស្ត្រីឈ្មោះ Mary Ann Jolley បានធ្វើការបង្ហាញវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ក្រោយពីមានការបង្ហោះនូវវីដេអូ​នេះរួចមក ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល...

សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយ
ដែលចោទប្រកាន់ប្រទេសកម្ពុជាជាកន្លែងលាក់ទាសករបច្ចេកវិទ្យា

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូដែលគ្មានការពិតមួយអំពីប្រទេសកម្ពុជាស្តីអំពីទាសករបច្ចេកវិទ្យា។ នៅក្នុងវីដេអូនោះ បានធ្វើការកាត់តវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយក្នុងវិដេអូនោះក៏បានធ្វើការចោទប្រកាន់ទាំងគ្មានភស្តុតាងទៀតថា ប្រទេសកម្ពុជាកំពុងត្រូវបានគ្រប់គ្រងដោយចិន និងជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអន្តរជាតិដ៏ក្តៅគគុក ។ ក្រោយពីមានការបង្ហោះនូវវីដេអូចោទប្រកាន់ទាំងគ្មានការពិត និងសែនអយុត្តិធម៌មកលើប្រទេសកម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុបែបនេះ ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ចំពោះការចុះផ្សាយដោយសារព័ត៌មាន Aljazeera​ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម...