វិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

នៅទីបំផុត លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកពីរនាក់ បានទទួលស្គាល់កំហុសដែលធ្វើសកម្មភាពជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ទទួលកំហុសរបស់លោក ថេង សាវឿន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ លោក ថេង សាវឿន បានសរសេរលិខិត និងចេញវីដេអូសុំទោស ចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់ក្រុមមន្ត្រីគណបក្សប្រឆាំង។ តាមរយៈលិខិតទទួលកំហុសលោក...

តុលាការខេត្តរតនៈគិរី ចោទប្រកាន់លោក ថេង សាវឿន និងមន្ត្រី២រូបទៀត ពីបទញុះញង់ និងរួមគំនិតក្បត់

លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួកចំនួន​ ២នាក់ទៀត​ ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងចលនាបដិវត្តន៍កសិករ​ ញុះញង់ឲ្យក្រោកឡេីងតស៊ូប្រឆាំងរដ្ឋាភិបាល​ និងយកគំរូតាម​ ប៉ុល​ ពត។ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍បញ្ជាក់ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២០ ខែឧសភា នេះថា “លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រួសបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់...