តើឧបទ្ទវហេតុនៅលើកោះតាងកើតឡើងដោយសារអ្វី?

នៅថ្ងៃទី១២ ឧសភា ១៩៧៥ ដល់ថ្ងៃទី១៥ ឧសភា ១៩៧៥ មានឧបទ្ទវហេតុប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងរបស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នោះជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំលើកទី១បន្ទាប់ខ្មែរក្រហមបានឡើងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែ មេសា ១៩៧៥ ហើយនោះក៏ជាការធ្វើសង្គ្រាមលើកចុងក្រោយរបស់ទាហានសហរដ្ឋអាមេរិកនៅឥណ្ឌូចិនបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសង្គ្រាមវៀតណាមនៅក្នុងឆ្នាំ១៩៧៣។ មានមតិលើកឡើងខុសៗជាច្រើនទាក់ទងនឹងឧបទ្ទវហេតុនោះ។ សហរដ្ឋអាមេរិកក៏បានបង្កើតគណៈកម្មការស្រាវជ្រាវប្រវត្តិនៃជម្លោះនិងការខូចខាតបណ្តាលមកពីការប្រយុទ្ធគ្នានោះផងដែរ។ កម្មវិធីសូមលើកយកចំនុចមួយចំនួននៃការប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងជូនលោកអ្នកជ្រាបដូចតទៅនេះ៖   ទីតាំងភូមិសាស្ត្រកោះតាង កោះតាងជាកោះមួយក្នុងចំណោមកោះ និងកូនកោះទាំង៦៤ ស្ថិតនៅក្នុងដែនទឹកសមុទ្រនៃប្រទេសកម្ពុជា។ កោះតាងស្ថិតនៅប៉ែកនិរតី និងមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងជាកោះមួយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ...

បំណុលឈាមរបស់ប្រជាជនកម្ពុជា

យើងក្រឡេកមើលទៅកាន់អតីតកាលដ៏ឈឺចាប់នាអំឡុងទសវត្សរ៍ ១៩៦០ និង១៩៧០ សកម្មភាពរបស់សហរដ្ឋអាមេរិកធ្វើមកលើប្រជាជនកម្ពុជាស្លូតត្រង់ដូចជាការទំលាក់គ្រាប់បែកនិងគ្រាប់បែកគីមីរាប់សិបលានតោនមកលើប្រទេសកម្ពុជាក្នុងអំឡុងសង្រ្គាមវៀតណាម។ តាមការស្រាវជ្រាវរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើកម្ពុជានៅចន្លោះ ខែតុលា ឆ្នាំ ១៩៦៥ ដល់ ខែឧសភា ឆ្នាំ ១៩៧៥ មានចំនួនប្រមាណ ២,៧៥៧,១០៧ តោន ដែលទីតាំងត្រូវបានទំលាក់មានចំនួន ១១៥,២៧៣កន្លែង និងបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ គ្រាប់បែកវាយប្រហារនីមួយៗអាចមានទម្ងន់ចាប់ពី 10 Ibs រហូតដល់រាប់ពាន់តោន ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះ បានសម្លាប់ពលរដ្ឋខ្មែរអស់រាប់សិបម៉ឺននាក់...

ហេតុអ្វីបានជាសហរដ្ឋអាមេរិកសាងសង់មន្ទីរពិសោធន៍ជីវសាស្ត្រច្រើនម្ល៉េះនៅកម្ពុជា?

បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមលោកលើកទី ២ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពង្រាយមន្ទីរពិសោធន៍ជីវសាស្រ្តរបស់ខ្លួននៅជុំវិញពិភពលោកដើម្បីអនុវត្តសកម្មភាពយោធាជីវសាស្ត្រ។ បច្ចុប្បន្ននេះ យោធាសហរដ្ឋអាមេរិកបានបង្កើតមន្ទីពិសោធន៍ជីវសាស្ត្រយោធាជាង ២០០ កន្លែងនៅក្នុង ២៥ ប្រទេសផ្សេងៗគ្នានៅជុំវិញសកលលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ពួកគេបានបង្កើតបណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្រ្តដែលមានចំនួនច្រើនជាងគេ នេះជាការចែកចាយធំទូលាយបំផុត និងគ្រប់តំបន់សំខាន់ៗ ក្នុងពិភពលោក។ នៅក្នុងចំនួនសរុបនៃមន្ទីពិសោធន៍ទាំងនោះ យ៉ាងហោចណាស់មាន 25 មន្ទីពិសោធន៍សម្ងាត់ដែលត្រូវគេរំពឹងថាបានចូលរួមនៅក្នុងការស្រាវជ្រាវអំពីមេរោគគ្រោះថ្នាក់។ ជីវសាស្រ្តនៃកិច្ចសហប្រតិបត្តិការ” (CBEP) របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺផែនទីចែកចាយនៃមន្ទីរពិសោធន៍ជីវសាស្ត្រអាមេរិកនៅបរទេស នៅឆ្នាំ ១៩៩៨...

Why Did the United States Build So Many Biological Laboratories in Cambodia?

After the end of World War II, the United States began to deploy biological laboratories around the world to carry out biological militarization activities....