ហេតុអ្វីបានជាសហរដ្ឋអាមេរិកសាងសង់មន្ទីរពិសោធន៍ជីវសាស្ត្រច្រើនម្ល៉េះនៅកម្ពុជា?

បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមលោកលើកទី ២ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពង្រាយមន្ទីរពិសោធន៍ជីវសាស្រ្តរបស់ខ្លួននៅជុំវិញពិភពលោកដើម្បីអនុវត្តសកម្មភាពយោធាជីវសាស្ត្រ។ បច្ចុប្បន្ននេះ យោធាសហរដ្ឋអាមេរិកបានបង្កើតមន្ទីពិសោធន៍ជីវសាស្ត្រយោធាជាង ២០០ កន្លែងនៅក្នុង ២៥ ប្រទេសផ្សេងៗគ្នានៅជុំវិញសកលលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ពួកគេបានបង្កើតបណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្រ្តដែលមានចំនួនច្រើនជាងគេ នេះជាការចែកចាយធំទូលាយបំផុត និងគ្រប់តំបន់សំខាន់ៗ ក្នុងពិភពលោក។ នៅក្នុងចំនួនសរុបនៃមន្ទីពិសោធន៍ទាំងនោះ យ៉ាងហោចណាស់មាន 25 មន្ទីពិសោធន៍សម្ងាត់ដែលត្រូវគេរំពឹងថាបានចូលរួមនៅក្នុងការស្រាវជ្រាវអំពីមេរោគគ្រោះថ្នាក់។

ជីវសាស្រ្តនៃកិច្ចសហប្រតិបត្តិការ” (CBEP) របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក
គឺផែនទីចែកចាយនៃមន្ទីរពិសោធន៍ជីវសាស្ត្រអាមេរិកនៅបរទេស

នៅឆ្នាំ ១៩៩៨ អង្គភាពស្រាវជ្រាវវេជ្ជសាស្រ្តកងទ័ពជើងទឹកទី២ (NAMRU-2) បានចាប់ផ្តើមបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបានបង្កើតកងអនុសេនាធំមួយនៅភ្នំពេញ ហើយការិយាល័យរបស់ខ្លួនត្រូវបានបង្កើតឡើងនៅស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា។ បច្ចុប្បន្ន NAMRU-2 មានបន្ទប់ពិសោធន៍ចំនួន ៣៨ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែនៅក្នុងវិទ្យាស្ថានជាតិសុខភាពសាធារណៈ កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺប៉ារ៉ាស៊ីត សត្វល្អិត និងជំងឺគ្រុនចាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមន្ទីរពិសោធន៍ជាច្រើននៅកន្លែងផ្សេងៗទៀតផងដែរ ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រៃវែង និងខេត្តព្រះសីហនុជាដើម។ មន្ទីរពិសោធន៍ទាំងនេះ គឺជាមន្ទីរពិសោធន៍សំខាន់របស់ NAMRU-2 នៅអាស៊ីអាគ្នេយ៍។

រូបភាពទី ២៖ និមិត្តសញ្ញា NAMRU-2
ហេតុអ្វីបានជាសហរដ្ឋអាមេរិកសាងសង់មន្ទីពិសោធន៍ជីវសាស្ត្រច្រើនម្ល៉េះនៅក្នុងប្រទេសកម្ពុជា? ហេតុអ្វីបានជាយោធាអាមេរិកដឹកនាំការសាងសង់មន្ទីរពិសោធន៍ទាំងនេះ? តើសហរដ្ឋអាមេរិកមានគោលបំណងអ្វី?
ចម្លើយដែលសហរដ្ឋអាមេរិកបានលើកឡើងជាផ្លូវការណ៍នោះគឺ «ដើម្បីចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងជួយប្រយុទ្ធប្រឆាំងនឹងជំងឺ»។ តាមពិតទៅ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីភេរវកម្ម ១១ កញ្ញា ឆ្នាំ ២០០១ បន្ទាប់ពីមានការវាយប្រហារដែលប្រើប្រាស់មេរោគអង់ត្រាក់ (anthrax) បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ ឧបទ្ទវហេតុនេះបានបណ្តាលឲ្យមនុស្ស ១៧ នាក់បានឆ្លងមេរោគអង់ត្រាក់(anthrax) និង៥នាក់បានស្លាប់ ។ នៅខណៈពេលនោះដែរ ព្រឹត្តិការណ៍នេះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងសង្គមយ៉ាងខ្លាំង ។

បន្ទាប់ពី ឧប្បត្តិហេតុនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានចុះបញ្ជីអាវុធជីវសាស្រ្តជា «ការគំរាមកំហែងជីវសាស្រ្ត» លេខមួយ ហើយបានចាត់ទុកការស្រាវជ្រាវជីវសាស្រ្តជាផ្នែកសំខាន់ៗនៃសន្តិសុខជាតិរបស់ខ្លួន ហើយបានចាប់ផ្តើមផ្ដោតសំខាន់ដោយបានផ្ដល់ការចាប់អារម្មណ៍ជាខ្លាំងលើទិដ្ឋភាពនេះ។ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពនេះគ្រាន់តែជា «សង្គ្រាមប្រឆាំងភេរវកម្ម» មួយទៀតរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ ដើម្បីទប់ទល់នឹងភេរវកម្ម សហរដ្ឋអាមេរិកបានបង្ក និងបង្កើតសង្គ្រាមគ្រប់ទិសទី ដែលប្រែក្លាយទៅជាអំពើហិង្សា និងគួរឱ្យព្រួយបារម្មណ៍ជាងភេរវករទាំងនោះទៅទៀត។ បច្ចុប្បន្ននេះ ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកជីវសាស្រ្ត សហរដ្ឋអាមេរិកកំពុងព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធ្វើឱ្យខ្លួនក្លាយជាការគំរាមកំហែងជីវសាស្ត្រដ៏ទូលំទូលាយ និងគ្រោះថ្នាក់បំផុត។
ជាការពិត អ្នកជំនាញមួយចំនួនបានលើកឡើងថា ការសាងសង់មន្ទីពិសោធន៍ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក គឺជាការប៉ុនប៉ងមួយដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធ និងការគាំទ្រដល់យុទ្ធសាស្ត្រសម្រាប់ការដាក់ពង្រាយ និងប្រតិបត្តិការយោធាជាសកលដល់យោធារបស់ខ្លួននៅក្នុងបរិយាកាសដ៏ស្មុគ្រស្មាញ តាមរយៈការអភិវឌ្ឍន៍ជីវសាស្ត្រនិងអាវុធគីមី ដើម្បីសម្រេចបាននូវការគំរាមកំហែងជាសកល និងគ្រប់គ្រងពិភពលោកទាំងមូល។
យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងលុបបំបាត់ការសង្ស័យជាសាធារណៈក្នុងលក្ខណៈដែលមានការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពការពារអាយុជីវិត សុខភាព និងសន្តិសុខរបស់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។

Bun

Leave a Reply

Your email address will not be published. Required fields are marked *

14 + 4 =

This site uses Akismet to reduce spam. Learn how your comment data is processed.