តើកម្ពុជាអាចនឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក?

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជានឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅកំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ពោលគឺថ្ងៃទី១២-១៣ខែឧសភាដែលគ្រោងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។ ជាក់ស្ដែងកាលបរិច្ឆេទនេះ គឺជាការផ្លាស់ប្ដូរតាមសំណើររបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជាដោយប្ដូរពីខែមីនា មកខែឧសភាវិញដោយហេតុថាក្នុងកំឡុងខែមីនា គឺជាពេលវេលាមិនសមស្រប ហើយថ្នាក់ដឹកនាំនៃសមាជិកអាស៊ានមានភាពមមាញឹកខ្លាំងក្នុងកំឡុងពេលនោះ។ កិច្ចប្រជុំពិសេសដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះត្រូវបានគេសម្លឹងឃើញថាជាការអបអរសាទរដល់ទំនាក់ទំនងអាស៊ាន-អាមេរិករយៈ ៤៥ ឆ្នាំផងដែរ។ យោងតាមសេចក្ដីថ្លៃងការណ៍មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កិច្ចប្រជុំមួយនេះនឹងពិភាក្សាទៅលើបញ្ហាមួយចំនួនដូចជាកិច្ចសហប្រតិបត្តិការការស្ដារឡើងវិញនូវកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខ សុខភាពពិភពលោក កិច្ចសហប្រតិបត្តិការដែនសមុទ្រ ការអប់រំ...

ការកម្រាមកំហែងនៃមនោគមន៍វិជ្ជា «ណាស៊ីស» មកលើតំបន់អាស៊ីអាគ្នេយ៍

កាលពីពេលថ្មីៗនេះ មនុស្សមួយក្រុមនៅក្នុងប្រទេសមីយ៉ាន់មាត្រូវបានគេសង្កេតឃើញថាបានបង្ហាញពីការគាំទ្ររបស់ខ្លួនសល់មនោគមន៍វិជ្ជាណាស៊ីសដោយបានលើស្លាកសញ្ញារបស់លោក អាដុល ហ៊ីត្លែរ ដែលជាមេដឹកនាំរបស់ប្រទេសអាលឺម៉ង់ដែលគ្រប់គ្នាបានដឹកថាលោក គឺជាថ្នាក់ដឹកនាំម្នាក់ដែលប្រកាន់មនោគមន៍វិជ្ជា «ណាស៊ីស»។ ជាងនេះទៅទៀត អ្នកវិភាគមួយចំនួនបានជឿជាក់ថាមានមនុស្សមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងតែមានការឈ្លក់វង្វេងជាមួយមនោគមន៍វិជ្ជាមួយនេះដែលបានក្លាយជាទុក្ខកង្វល់មួយដែលអាចបង្កជាបញ្ហាមួយនាពេលអនាគត។ ស្របពេលជាមួយគ្នានេះដែល យោងទៅតាមសកម្មជនសិទ្ធិមនុស្សព្រះពុទ្ធសាសនាដ៏លេចធ្លោម្នាក់កាលពីឆ្នាំ ២០១៨ បានឱ្យដឹងថា អំពើឃោរឃៅដែលកើតមានឡើងទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា គឺស្រដៀងគ្នាទៅនឹងអ្វីដែលប្រព្រឹត្តដោយណាស៊ីសអាល្លឺម៉ង់អញ្ចឹង។ គួរបញ្ជាក់ផងដែរថា ជនជាតិរ៉ូហ៊ីងយ៉ា គឺជាក្រុមជនជាតិភាគតិចឥណ្ឌូ-អារីយ៉ានដែលគ្មានរដ្ឋ ភាគច្រើនកាន់សាសនាឥស្លាម និងរស់នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ ពេលកន្លងមកពួកគេត្រូវបានទទួលរងទុក្ខបុកម្នេញដោយត្រូវធ្វើការភៀសខ្លួន បន្ទាប់ពីបរាជ័យក្នុងការទាមទារការទទួលស្គាល់ជាប្រជាជនអចិន្រ្តៃយ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់អំពីអំពើឃោឃៅជាច្រើនដែលបានកើតមានឡើងចំពោះប្រជាជនរ៉ូហ៊ីងយ៉ាតួយ៉ាង...

តួកគីបើកប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លាប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសអ៊ីរ៉ាក់

តួកគីបានប្រកាសនៅព្រឹកថ្ងៃចន្ទទី១៨​ ខែមេសា ឆ្នាំ២០២២នេះថា បានចាប់ផ្តើមការវាយលុកយោធាឆ្លងព្រំដែនដ៏ធំមួយក្នុងប្រទេសអ៊ីរ៉ាក់ ដោយផ្តោតលើKurdistan Workers’ Party (PKK) នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Euronews។ លោក Hulusi Akar រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់តួកគីបាននិយាយនៅក្នុងវីដេអូមួយថា ប្រតិបត្តិការនេះប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាដោយមានទាំងការលុកលុយលើដីដោយកងទ័ព commando និងយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងច្រើនដោយប្រើយន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកទៀតផង  ដើម្បីវាយកំទេចពួកសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រតិបត្តិការយោធានេះមានឈ្មោះថា “Operation...

កម្ពុជាទាត់ចោលរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សរបស់អាមេរិក ហើយថាជាការវាយតម្លៃតែមួយជ្រុង

នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។   តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា...

អ្នកប្រយុទ្ធមួយចំនួនដែលការពារ Mariupol គឺជាកងវរសេនាតូច Azov ដែលជាកងជីវពលជ្រុលនិយម មានការគាំទ្រពីសហរដ្ឋអាមេរិក

ការពិតមួយចំនួននៃកងវរសេនាតូច “AZOV” កងវរសេនាតូច Azov គឺជាពួកជ្រុលស្តាំនិយម ដែលរុស្សី ហៅថាពួក នីអូ-ណាស៊ី មានដើមកំណើតពីអតីតអង្គភាពយោធាប៉ារ៉ាឆ្មាំជាតិរបស់អ៊ុយក្រែន ដែលមានមូលដ្ឋាននៅទីក្រុង Mariupol ក្នុងតំបន់ឆ្នេរ Azov Sea។ អ្នកប្រយុទ្ធរបស់ Azov ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ ប៉ុន្តែអង្គភាពនេះមានសមាសភាព ជាតិនិយមជ្រុលពេក ។ នៅពេលដែលរុស្ស៊ីបើកការវាប្រហារនៅតំបន់គ្រីមៀក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ ពេលនោះមិនមានការតស៊ូខាងយោធាទេ...