ជំហររដ្ឋបាលលោកត្រាំ ប្រែប្រួល សង្រ្គាមបន្តរអូសបន្លាយ កម្ពុជាសែនឆ្ងាយ តែគួរត្រៀមអ្វីខ្លះ?

សង្រ្គាមនៅតែបន្តអូសបន្លាយ ដោយសារជំហររបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ហាក់មានការប្រែប្រួល (inconsistency)រាប់ចាប់តាំងពីអណត្តិដំបូងរបស់គាត់មកម្ល៉េះ។ គួររំលឹកផងដែរថា លោកប្រធានាធិបតី ដូណាល់ កាលនូវមិនទាន់ជាប្រធានាធិបតី លោកធ្លាប់បាន រិះគន់គណៈបក្សសាធារណៈរដ្ឋខ្លួនឯង ទៅលើសង្រ្គាម នៅអ៊ីរ៉ាក់។ នៅក្នុងវេទិកាតស៊ូមតិ (Debate)របស់គណបក្សសាធារណរដ្ឋឆ្នាំ ២០១៦ នៅទីក្រុង ហ្រ្គីនវៀល(Greenville)រដ្ឋ សោស ការ៉ូឡាយណា(South Carolina) លោក ដូណាល់ ត្រាំ...

វិភាគអន្តរជាតិ៖ តើនរណាចំណេញ នរណាខាតក្នុងសង្រ្គាមអ៉ីរ៉ង់?

ការប្រកាសពីបទឈប់បាញ់រយៈពេល ២សប្ដាហ៍រវាងអ៉ីរ៉ង់ អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានផ្អាកសង្រ្គាមជាបណ្ដោះអាសន្ន បន្ទាប់ពីការវាយប្រហារ និងការសងសឹកដាក់គ្នាយ៉ាងសាហាវ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ មកទល់នឹងម៉ោងនេះ បើទោះជាមានបទឈប់បាញ់ជាមួយអ៉ីរ៉ង់ក៏ពិតមែន អ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើក្រុមហេសបូឡាលីបង់ដែលជាសម្ព័ន្ធមិត្ត របស់អ៉ីរ៉ង់ ធ្វើឱ្យបទឈប់បាញ់កាន់តែមានភាពផុយស្រួយ។ ជាទឹស្ត្រី គេច្រើននិយាយថាគ្មាននរណាម្នាក់ឈ្នះក្នុងសង្រ្គាមនោះទេ រីឯអ្នកដែលរងគ្រោះពីភ្នក់ភ្លើងសង្រ្គាមតែងតែជាប្រជាជនស៊ីវិលជានិច្ច។ តាមក្រុមអ្នកជំនាញ សង្រ្គាមអ៉ីរ៉ង់បានផ្លាស់ប្ដូរនយោបាយពិភពលោក ព្រមទាំងបង្កផលប៉ះពាល់ដល់ទីផ្សារថាមពល និងឥទ្ធិពលរបស់ពួកមហាអំណាចនៅជុំវិញពិភពលោក ពោលគឺសង្រ្គាមអ៉ីរ៉ង់មិនមែន បង្កផលវិបាកតែនៅក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ។ ដូច្នេះនៅក្នុងសង្រ្គាមជាង ៤០ថ្ងៃមកនេះ...

អ៊ីម៉ែលសម្ងាត់ បង្ហាញថា អេហ្វប៊ីអាយ(FBI)កំពុងណែនាំប៉ូលិសរដ្ឋ និងប៉ូលិសមូលដ្ឋាន នូវវិធីបង្ក្រាបរបស់ប្រធានាធិបតី ទៅលើ ក្រុមគណៈបក្សប្រជាធិបតេយ្យ(ឆ្វេងនិយម)

អ៊ីម៉ែលរបស់ អេហ្វប៊ីអាយ (FBI) ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយកាសែត ហ្ស៊ីតថូ (Zeteo) បានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ កំពុងជំរុញឱ្យប៉ូលិសសហព័ន្ធ និងប៉ូលិសមូលដ្ឋាន តម្រង់មុខព្រួញទៅរកជនជាតិអាមេរិកទាំងឡាយណាដែលមាននិន្នាការនយោបាយឆ្វេងនិយម (បក្សប្រជាធិបតេយ្យ)។ ខណៈពេលដែលសង្គ្រាមបជ្ឈិមបូពារ៍ដ៏ក្តៅរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំនៅប្រទេសអ៊ីរ៉ង់ ខិតចូលមកដល់ខែទីពីរ ហើយនិង ការមើលមិនឃើញមាននូវសញ្ញានៃការបញ្ចប់នៅឡើយនោះ  សង្គ្រាមត្រជាក់មួយថ្មីទៀត ដែលគ្មានសម្លេង កំពុងឆាមឆេះយ៉ាងស្ងៀមស្ងាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ គោលដៅរបស់សង្រ្គាមមួយនេះវាមិនមែន សំដៅទៅរកមហាអំណាចបរទេសដែលនៅឆ្ងាយរាប់ម៉ឺនគីឡូនោះទេ...

វិភាគអន្តរជាតិ៖ តើការគំរាមរបស់លោក ត្រាំ ថានឹងវាយ​អ៉ីរ៉ង់​ឱ្យ​វិល​ត្រ​ឡប់​ទៅយុគសម័យថ្ម មានន័យយ៉ាងណាចំពោះច្បាប់អន្តរជាតិ?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានគំរាមកម្ទេចបណ្ដាញអគ្គិសនីសាជាថ្មី និងទម្លាក់គ្រាប់បែករហូតដល់ធ្វើឱ្យអ៉ីរ៉ង់ដែលមាន ប្រជាជន៩០លាននាក់វិលត្រឡប់ទៅយុគសម័យថ្ម ពោលគឺវាយឱ្យអ៉ីរ៉ង់អស់រលីងពីខោតែម្ដង។ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា លោក ត្រាំ បានបង្ហោះសារឌឺដងផ្លែផ្កា និងអួតពីការវាយកម្ទេច បំផ្លាញស្ពានខ្ពស់ជាងគេបំផុតមួយក្នុងប្រទេសអ៉ីរ៉ង់ និងថែមទាំងព្រមានទៀតផងថាការបំផ្លិចបំផ្លាញនឹងបន្តកើតឡើង រហូតទាល់តែអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាដើម្បីបិទបញ្ចប់សង្រ្គាម អូសបន្លាយពេល ៥សប្ដាហ៍មកនេះ។...

បើគ្មានចំណារពីថ្នាក់លើ តើសពទាំង ៦ នៅបាត់ដំបង អាចស្វែងរកយុត្តិធម៌ឃើញទេ?

ថ្មីៗនេះ គេសង្កេតឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់គ្រប់​ជ្រុងជ្រោយ ជាពិសេសការជំរុញឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញមុខងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។ ការខិតខំប្រឹងប្រែងនេះ ពិតជាទទួលបានការស្វាគមន៍ និងការសាទរយ៉ាងពេញទំហឹង​ពីសំណាក់​ប្រជាពលរដ្ឋគ្រប់​ស្រទាប់វណ្ណៈ។ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានឆក់យកអាយុជីវិតមនុស្សដល់ទៅ ៦នាក់ មិនមែនត្រឹមតែជាសោកនាដកម្មនៅលើដងផ្លូវនោះទេ ប៉ុន្តែវាបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ធំមួយទៅលើ «សុខភាពស្ថាប័ន» និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជា។ អ្វីដែលធ្វើឱ្យមហាជនតាមដានដោយយកចិត្តទុកដាក់បំផុតគឺអត្តសញ្ញាណជនបង្កឈ្មោះ ស៊ីវ...

ប្រឆាំងដើម្បីតែប្រឆាំង ឬដើម្បីជាតិ? ការស្លាប់នៃលំហកណ្តាលក្នុងនយោបាយកម្ពុជា

នៅលើទិដ្ឋភាពនយោបាយ និងសង្គមកម្ពុជាបច្ចុប្បន្ន វប្បធម៌នៃការលាបពណ៌ និងការសង្ស័យគ្នាទៅវិញទៅមក បាន​ចាក់​ឫសយ៉ាង​ជ្រៅ ដែលកំពុងក្លាយជាឧបសគ្គដ៏ធំមួយក្នុងការកសាងឯកភាពជាតិ។ ជារឿយៗ កាលណាមានបទល្មើស ឬព្រឹត្តិការណ៍សង្គមណាមួយកើតឡើង អ្នកនយោបាយប្រឆាំងតែងតែលោតទៅរកការសន្និដ្ឋានថា មាន​រដ្ឋាភិបាល​នៅពី​ក្រោយខ្នង។ ស្របពេលជាមួយគ្នានេះ រាល់ការរិះគន់ ឬការចង្អុលបង្ហាញពីចំណុចខ្វះខាត តែងតែត្រូវបាន​អ្នកកាន់​អំណាច​បកស្រាយថា ជាសកម្មភាពបង្កប់នូវរបៀបវារៈនយោបាយទុច្ចរិត។ ទស្សនៈដែលផ្ទុយស្រឡះ និងឈរលើបន្ទាត់ស្របគ្នានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការបែងចែកប៉ូលនយោបាយដ៏ស្រួចស្រាល់ (Political Polarization) ប៉ុណ្ណោះទេ ប៉ុន្តែវាបានលាតត្រដាងនូវវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ ដើម្បីឈាន​ទៅ​រកការផ្សះផ្សាជាតិពិតប្រាកដ...

អ្វីទៅជា”Visa Bond Pilot Program”? តើកម្ពុជាគួរធ្វើអ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ខាងផ្នែកសេដ្ឋកិច្ច និង ទំនាក់ទំនងការទូត?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការកែលម្អទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក តាមរយៈសកម្មភាពជាច្រើន រួមមានការបង្ហាញការគាំទ្រនយោបាយអន្តរជាតិ ការចូលរួមក្នុងវេទិកាសន្តិភាព (Board of peace) និងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ក៏បានបង្ហាញនូវការគោរព និងការទទួលស្គាល់តួនាទីលោកប្រធានាធិបតី ដូណាល់ ត្រាំនៅលើឆាកអន្តរជាតិ ដោយស្នើឱ្យពិចារណាផ្តល់ពានរង្វាន់សន្តិភាពពិភពលោកជូនលោកផងដែរ។ ទោះបីជាយ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ កម្ពុជាត្រូវបាន សហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីជាមួយបណ្តាប្រទេសជាច្រើនទៀត ដែលប្រឈមមុខនឹងលក្ខខណ្ឌ “Visa...

Is Cambodia Pivoting to the US by Joining President Trump’s Board of Peace?

On February 19, Cambodian Prime Minister Hun Manet traveled to Washington to attend the first meeting of U.S. President Donald Trump’s Board of Peace...

Fresh Exclusive: តើមជ្ឈិមបូព៌ា កំពុងរអិលចូលទៅក្នុងយុគសម័យសង្គ្រាម Proxy ថ្មីមែនទេ?

(ភ្នំពេញ)៖ ការវាយប្រហារតាមអាកាសដែលសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់នៅកណ្តាលប្រទេស កំពុងក្លាយជាភ្លើង ដុតរោលនៅមជ្ឈិមបូព៌ាក្នុងពេលនេះ។ តើការសម្លាប់លោក អាយ៉ាតូឡា អាលី ខាមេនី នឹងជួយឱ្យតំបន់មជ្ឈិមបូព៌ាមានសន្តិភាព ដូចតាមការគិតរបស់សហរដ្ឋអាមេរិកនិង អ៊ីស្រាអែលដែរឬទេ ឬកំពុងបើកទ្វារទៅរកវដ្តសងសឹក និងសង្គ្រាម Proxy ដែលអាចឆេះយូរអង្វែងនៅមជ្ឈិមបូព៌ា? Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅ៖ ការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី បន្ទាប់ពីកិច្ចសហការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក...

លោកត្រាំប្រកាសដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិ ៦៦

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិចំនួន៦៦ ដែលមើលឃើញថាមិនបម្រើតាមផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកទេ។ តាមសេចក្តីថ្លែងការណ៍ពីសេតវិមាន ការសម្រេចចិត្តនេះគឺជាការយុទ្ធសាស្ត្រមួយដើម្បីការពារអធិបតេយ្យភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខជាតិនៃសហរដ្ឋអាមេរិក។ សេតវិមានបានបញ្ជាក់ថា អនុស្សរណៈថ្មីនេះនឹងបញ្ជាឱ្យនាយកដ្ឋានប្រតិបត្តិ និងទីភ្នាក់ងារទាំងអស់ពាក់ព័ន្ធ បញ្ឈប់ការចូលរួម និងផ្តល់មូលនិធិដល់អង្គភាពសហប្រជាជាតិចំនួន៣៥ និងអង្គភាពតាមរយៈសហប្រជាជាតិចំនួន៣១ ផ្សេងទៀត។ សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាពនេះមានបំណងដើម្បីបញ្ចប់ការចំណាយប្រាក់សាធារណៈលើអង្គការដែលប្រើប្រាស់ធនធានដោយគ្មានប្រសិទ្ធភាព ឬជំរុញនូវគោលនយោបាយសកលនិយមដែលទាស់នឹងអាទិភាព “អាមេរិកមុនគេ” របស់រដ្ឋាភិបាលត្រាំ។ លោកត្រាំឲ្យដឹងថា...