អាមេរិក មិនរារាំងជប៉ុន បង្ហូរសារធាតុវិទ្យុសកម្មចូលសមុទ្រ ព្រោះក្រោយខ្នង មានប្រយោជន៍ហិរញ្ញវត្ថុ ឬយ៉ាងណា?
កាលពីពេលថ្មីៗនេះមានគេហទំព័រល្បីៗក្នុងស្រុកដូចជា BTV News , Dep News និង Fresh Newsជាដើម បានធ្វើបទវិចារណកថាមួយ ដោយបានពិពណ៌នាយ៉ាងដូច្នេះថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលជាសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះ...
5 workers at Fukushima plant doused with radioactive fluid
Five workers were accidentally splashed with liquid containing radioactive materials while cleaning at the Fukushima No. 1 nuclear power plant, plant operator Tokyo Electric...
លោកបណ្ឌិត គិន ភា៖អាមេរិកគាំទ្រលើវិស័យបរិស្ថាន និងព្រៃឡង់បៃតងគឺជារឿងល្អប៉ុន្តែកុំយកជារបៀបវារៈនៃនយោបាយ ដើម្បីវាយប្រហារ
សហរដ្ឋអាមេរិក បានគាំទ្រការពារព្រៃឡង់បៃតង និងត្រៀមខ្លួនសម្រាប់អភិវឌ្ឍអនាគតបៃតង (Green future) នៅជុំវិញបឹងទន្លេសាប ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដែលមានកម្ពុជាផងដែរ។ ការប្រកាសបន្តគាំទ្រខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្ដីការក្រសួងកាលពីរសៀលថ្ងៃពុធ។ លោក Patrick Murphy បានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព គឺជាកត្តាសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។...
អាមេរិកមិនរារាំងជប៉ុនបង្ហូរសារធាតុវិទ្យុសកម្មចូលសមុទ្រព្រោះក្រោយខ្នងមានប្រយោជន៍ហិរញ្ញវត្ថុ?
កាលពីអំឡុងខែសីហាឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មដែលជាសំណល់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗដោយត្រូវចំណាយពេលយ៉ាងហោចណាស់៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះមានសរុបប្រមាណជាង១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។ កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុនក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្មចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញនៅដើមឆ្នាំ២០២៤ខាងមុខនេះហើយ។ ចៀសវាងមានក្ដីកង្វល់កើតឡើងចំពោះការបង្ហូរទឹកវិទ្យុសកម្មនេះ ជប៉ុនបានអះអាងថាមុនបញ្ចេញទឹកនេះបន្តិចម្តងៗទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទឹកកាកសំណល់នុយក្លេអ៊ែរត្រូវបានច្រោះសម្អាតធាតុវិទ្យុសកម្មចេញភាគច្រើន ដើម្បីចៀសវាងផលប៉ះពាល់ដល់មនុស្ស សត្វ ក៏ដូចជាបរិស្ថាន។ ទឹកត្រូវបានឆ្លងកាត់ការចម្រោះយ៉ាងស្មុគស្មាញយកធាតុវិទ្យុសកម្មចេញ បន្ទាប់មកពង្រាវដើម្បីកាត់បន្ថយកម្រិត ទ្រីទីយ៉ូម(Tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្មនៃអ៊ីដ្រូសែនពិបាកបំបែកចេញពីទឹក។ ក្រសួងបរិស្ថានជប៉ុនបាននិយាយថា សំណាកពី១១ទីតាំងនៅជិតរោងចក្របង្ហាញពីកម្រិតទ្រីទីយ៉ូម(Tritium)មានទាបណាស់ ដែលមិនបង្កផលប៉ះពាល់អាក្រក់ដល់សុខភាពមនុស្ស និងបរិស្ថានទេ។ម្យ៉ាងវិញទៀតជប៉ុនបញ្ជាក់ថា ផែនការនេះក៏មានការអនុម័តយល់ព្រមពីអ្នកជំនាញឃ្លាំមើលនុយក្លេអ៊ែរនៅស្ថាប័នអង្គការសហប្រជាជាតិផងដែរ...
Leaked: CIA Front Preparing Color Revolution in Indonesia
Documents passed anonymously to MintPress News reveal the National Endowment for Democracy (NED), a notorious CIA front, is laying the foundations for a color...
ការបង្កើនទំនាក់ទំនងជាមួយអាមេរិក វៀតណាមហាក់កំពុងដើរក្រឡាអុកដ៏គ្រោះថ្នាក់?
កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចផ្លូវរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសវៀតណាម។ អាចថាមិនមែនជារឿងចម្លែកទេ ដែលអាមេរិកបង្កើនចំណងមិត្ដភាពជាមួយវៀតណាមកាន់តែខ្លាំងជាងមុន ប៉ុន្ដែអ្វីដែលត្រូវបានចាប់អារម្មណ៍ច្រើនសម្រាប់ដំណើរទស្សនកិច្ចលោក Joe Biden ទៅកាន់ប្រទេសវៀតណាម ដោយសារលោកសុខចិត្ដចោលកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែហោះទៅវៀតណាមឯណោះវិញ។ ដូច្នេះតើលោក Joe Biden មានចេតនាអ្វីឱ្យពិតប្រាកដ? ជាការពិត សម្រាប់មហាអំណាចអាមេរិកផលប្រយោជន៍គឺជារឿងធំបំផុត ព្រោះអាមេរិកអាចបានផលចំណេញពីវៀតណាមទាំងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច។...
អាមេរិកគ្រោងជួបពិភាក្សាជាមួយវៀតណាម៖ឱកាសសហរដ្ឋអាមេរិកក្នុងការជ្រៀតចូលផ្ទៃក្នុងវៀតណាម និងអាស៊ាន
សហរដ្ឋអាមេរិក និងវៀតណាមមានប្រវត្តិសាស្រ្តមិនល្អនោះឡើយរវាងប្រទេសទាំងពីរ ទោះបីជាយ៉ាងណាក៏ដោយ កត្តាភូមិសាស្ត្រនយោបាយបានធ្វើឱ្យពួកគេមិនអាចចាកឆ្ងាយពីគ្នាបាននោះឡើយ ខណៈពេលដែលចិនកំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងរដ្ឋធានីហាណួយ។ ក្នុងជំនួបនោះដែរ អ្នកទាំងពីរបានពិក្សាគ្នាលើការងារមួយចំនួនដោយរាប់បញ្ជូលអំពីការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Antony Blinken...
ទីក្រុងតូក្យូចាប់ផ្តើមបញ្ចេញទឹកដែលបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ប្រទេសមួយចំនួនភ័យខ្លាចការបំពុលដោយវិទ្យុសកម្ម
កាលពីថ្ងៃអាទិត្យ កាសែត The Straits Times បានស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដំបូងគេ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលបានទៅមើលផ្ទាល់ដល់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាដាយអ៊ីជិ(Fukushima Daiichi) ចាប់តាំងពីការបណ្តេញទឹកនុយក្លេអ៊ែរបានចាប់ផ្តើមកាលពីបីថ្ងៃមុន ក្នុងដំណើរការមួយ ដែលនឹងបញ្ចប់ការបញ្ចេញទឹកទាំងស្រុងនៅឆ្នាំ ២០៥១។ គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃអាទិត្យ គឺ ៧៦ ម៉ោងបន្ទាប់ពីទ្វារបានបើក ប្រតិបត្តិករក្រុងតូក្យូ គឺក្រុមហ៊ុន Tokyo Electric...
តើការពង្រីកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយវៀតណាមអាចប៉ះពាល់ដល់កម្ពុជាដែរឬទេ?
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសវៀតណាម ហាក់ប្រែប្រួលទៅរកចំណុចវិជ្ជមានគួរឱ្យកត់សម្គាល់ មិនថាទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ឬយោធា។ ការណ៍នេះបានធ្វើឱ្យមានចម្ងល់ចោទសួរថា ហេតុអ្វីបានជាវៀតណាមអាចបំភ្លេចគំនុំឈាមក្នុងប្រវត្ដិសាស្ដ្រជាមួយអាមេរិក បែរទៅរឹតចំណងមិត្ដភាពជាមួយគូសត្រូវទៅវិញ? ចំពោះអាមេរិកហេតុយ៉ាងម៉េចបានជាទៅចាប់ដៃជាមួយវៀតណាមជារដ្ឋកុម្មុយនីស្ដ ខណៈខ្លួនជាបិតាប្រជាធិបតេយ្យនៅក្នុងពិភពលោក? យ៉ាងណាមិញបើតាមទ្រឹស្ដីនយោបាយ រឿងទាំងអស់នេះពុំមានអ្វីត្រូវពិបាកយល់នោះទេ ព្រោះគ្រប់យ៉ាងសុទ្ធតែបង្កប់នូវហេតុផលពីក្រោយខ្នង ហើយហេតុផលពិតប្រាកដគឺជាផលប្រយោជន៍រៀងៗខ្លួន។ លោកបណ្ឌិត យង់ ពៅ អvគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងថា ទាំងអាមេរិកនិងវៀតណាមសុទ្ធតែមានបំណងខ្ចីដៃគ្នាប្រើទៅវិញទៅមក។ “ការភ្ជាប់ទំនាក់ទំនងស្អិតល្មួតរវាងអាមេរិកនិងវៀតណាម ផ្អែកលើទិដ្ឋភាពនៃការប្រជែងភូមិសាស្ដ្រនយោបាយ...
ការក្លែងបន្លំ Worldcoin អាចធ្វើអោយប៉ះពាល់ដល់ពិភពលោកនិងប្រទេសកម្ពុជាដែរឬយ៉ាងណា?
នៅក្នុងអាណាចក្រនៃរូបិយប័ណ្ណឌីជីថល Worldcoin បានលេចចេញជាគម្រោងដែលមានការរំពឹងទុកខ្ពស់ ដោយបានត្រៀមខ្លួនដើម្បីណែនាំនូវឧបករណ៍ពិសេសដែលនឹងត្រូវបានចែកចាយដល់បុគ្គលដែលអាចបង្កើតអត្តសញ្ញាណជាក់លាក់របស់ពួកគេ។ តើ Worldcoin ជាអ្វី? វាដំណើរការយ៉ាងដូចម្តេច? Worldcoin គឺជាវេទិកាកំណត់អត្តសញ្ញាណឌីជីថលដែលមានគោលបំណងផ្តល់ឱ្យមនុស្សម្នាក់ៗនៅលើពិភពលោកនូវវិធីដ៏ងាយស្រួលមួយដើម្បីផ្ទៀងផ្ទាត់ថាពួកគេជាមនុស្សពិតប្រាកដ ហើយមិនមែនជា bot ឬ AI algorithm នោះទេ។ ក្រុមហ៊ុនបង្កើត Worldcoin ត្រូវបានបង្កើតឡើងដោយ Altman ដែលត្រូវបានគេស្គាល់ថាជាការបង្កើត ChatGPT ។ ពិតជានឹកស្មានមិនដល់...