អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេសដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា

ភ្នំពេញ៖ ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានធ្វើ! ដើម្បីអនុវត្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា រដ្ឋបរទេសមួយចំនួនបានប្រើប្រាស់ក្រុមប្រឆាំងជ្រុលនិយម និងជួលអង្គការសង្គមស៊ីវិលក្នុងស្រុកបំពេញការងារតាមផែនការនិងការចង់បានរបស់ខ្លួន។ ផែនការនិងការចង់បានរបស់រដ្ឋបរទេសគឺ ការលាបពណ៌លើដំណើរការបោះឆ្នោតនៅកម្ពុជាថាមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ គ្មានតម្លាភាព និងក្រោមបរិយាកាសគំរាមកំហែងដើម្បី ជាលេសឱ្យពួកគេចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីវាយប្រហារលើកម្ពុជា និងដើម្បីរកការគាំទ្រដើម្បីពួកគេមានមូលដ្ឋានរៀបចំច្បាប់ឬ សេចក្តីសម្រេចដាក់សម្ពាធលើកម្ពុជា។ នេះគឺជាល្បិចកលដ៏ថោកទាបបំផុតមួយដែលរដ្ឋបរទេសព្យាយាមលូកកកូរកកាយផ្ទៃក្នុងកម្ពុជាក្រោម លេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក...

អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បរាជ័យក្នុងការបំផ្លាញនយោបាយនៅកម្ពុជា

ជាការពិតណាស់មានការលើកឡើងជាច្រើនអំពីបញ្ហានៃ អង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព ខ្លះទៀតមិនមានសកម្មភាព និង​បង្កើតឡើងក្នុងគោលបំណងអ្វីពិតប្រាកដសម្រាប់កម្ពុជា ។ ទាក់ទិននឺងរឿងរ៉ាវទាំងអស់នេះអ្នកវិភាគនយោបាយនៅក្នុងស្រុកបានលើកឡើងយ៉ាងដូឆ្នេះថា បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយ​ចំនួនដើម្បីវាប្រហារនយោបាយនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ។ កត្តានេះអ្នកវិភាគនយោបាយក្នុងស្រុកជាច្រើនបានលើកយកមកជជែកយ៉ាងព្រោងព្រាត។ ដោយនៅក្នុងគេហទំព័រក្នុងស្រុកល្បីៗមួយចំនួន​បានចេញផ្សាយ ដូចជាគេហទំព័រ BTV News , Fresh news , Dep News...

បកស្បែកចៀមពីឆ្កែចចក

ក្រោយពីមានការបកស្បែក មុខពិតនៃអង្គការសមាគមមួយចំនួនដែលជាឆ្កែចចកបន្លំខ្លួនធ្វើជាសត្វ ចៀមដូចជា អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសមាគមទាំងនេះបានចេញមុខមក បកស្រាយនៅតាមប្រព័ន្ធ ទំនាក់ទំនងសង្គមបង្ហាញពីភាពស្លូតត្រង់របស់ខ្លួន នៅចំពោះមុខសាធារណជន ដោយធ្វើពុតជាអ្នកជួយកម្ពុជាពិត និងធ្វើពុតជាជនរងគ្រោះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ល្បិចកលរបស់អង្គការសមាគមទាំងនេះ ពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះសកម្មភាពរបស់ពួកគេដែលបានរៀបចំក្រឡាយ៉ាងល្អិត និងមានផែនការច្បាស់លាស់ ទិសដៅក្រោមការកំណត់ ចង្អុលបង្ហាញបញ្ជានិងទទួលលុយពីបស្ចឹមប្រទេសមួយចំនួន ដែលប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា ត្រូវបានបកអាក្រាត...

ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក កង សាវាង្ស

មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានមួយពីមនុស្សមួយក្រុមតូចដែលស្រេចឃ្លានអំណាចអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយដោយតែងពោលថាជាបុគ្គលដែលស្រលាញ់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន នោះគឺលោក កង សាវាង្ស ដែលជាបុគ្គលិក ​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ដែល​ជា​អង្គការ​មិនមែនរដ្ឋាភិបាល​ដ៏​ចំណាស់​មួយ​ ដែល​ធ្វើកិច្ច​ការងារពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​តាមរយៈ​ការ​បោះឆ្នោត ចាប់តាំង​ពី​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង​មកម្លេះ និងបក្សពួករបស់លោក។ លោក កង សាវាង្ស តែងប្រើប្រាស់វោហារសព្វ របស់ខ្លួនដើម្បីបោកប្រាស់ក្រុមមនុស្សស្មោះត្រង់ដោយតែងតែតាំងខ្លួនជាអ្នកចេះអ្នកដឹងហើយទៅបង្រៀនអ្នកឯទៀត។ ថ្មីៗនេះលោកបានពោលថា «អ្នកខ្លះ​គាត់​លើកឡើង​ថា ​មិនហ៊ាន​ចូល​រួមទេ ដោយសារ​មាន​អាជ្ញាធរ​ក្នុងកន្លែង​ខ្លះ​បានប្រាប់​ថា ស្ថាប័ន...

កន សាវាង្ស បម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត

កាលពីពេលថ្មីៗនេះមានប្រភពមួយបានចេញបញ្ជាក់អំពីគំនិតមិនល្អរបស់ កន សាវាង្ស ដែលជាដៃជើងរបស់ជនបរទេសកំពុងព្យាយាមបំផ្លាញប្រទេសកម្ពុជា។ នៅក្នុងការចុះផ្សាយនោះផងដែរបានលើកឡើងថា បន្ទាប់ពីមានរឿងរ៉ាវផែនការទុច្ចរិករបស់ VOD និង CCIM នាពេលនេះមានបុគ្គលិកទម្លាយដំណឹងថ្មីមួយទៀតថា៖ កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា។​ តើអង្គការខុមហ្រ្វែលជានរណា? អង្គការខុមហ្វ្រែល ជាអង្គក្រៅរដ្ឋាភិបាលមួយដែលតែងមានបំណងមិនល្អ និងត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់ក្រុមមនុស្សដែលមានបំណងមិនល្អក្នុងការបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខនេះ។ អង្គការខុមហ្រ្វែលដែលត្រូវបានដឹកនាំដោយគឹម​ ឈន...