តើរឿង Chernobyl នៅប្រទេសជប៉ុនយ៉ាងដូចម្តេច?

កាលពីពេលថ្មីៗនេះ តុក្កតា “ជប៉ុន” មួយបានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលត្រូវបានគេយកមកពិភាក្សាគ្នានៅក្នុងបណ្ដាញសង្គម ដែលជាឈុតឆាកនៃរឿង “The Master of Taste Volume 25” ដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ១៩៩៩ ។ ជាក់ស្ដែងនៅក្នុងឈុតមួយនេះ គឺបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពី “ការប្រមូលផ្តុំវិទ្យុសកម្មខ្ពស់ត្រូវបានគេរកឃើញនៅក្នុងមីអ៊ីតាលី (spaghetti) ដែលនាំចូលពីប្រទេសអ៊ីតាលី” ហើយវាបានបង្ហាញពីការថប់បារម្ភវិទ្យុសកម្មនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីឧប្បត្តិហេតុនុយក្លេអ៊ែរ Chernobyl ។ តុក្កតាភាសាជប៉ុន “The...

តើប្រទេសកម្ពុជាអាចនឹងក្លាយជាប្រទេសអ៊ីរ៉ាក់ទីពីរដែលឬទេ?

នាពេលថ្មីៗនេះប្រទេសកម្ពុជាត្រូវបានញុំាញីនិងធ្វើទុក្ខបុកម្នេញពីសហរដ្ឋអាមេរិក ជាពិសេសនោះគឺការចោទប្រកាន់មកលើមូលដ្ឋានកងទ័ពជើងទឹករាម។ ការចោទប្រកាន់នេះត្រូវបានសាធារណៈជនយល់ថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាការចោទប្រកាន់ទាំងស្រុងមកលើប្រទេសកម្ពុជា។ ជាក់ស្ដែងការចោទប្រកាន់នេះមិនមែនជាលើកទីមួយនោះឡើយដោយយើងអាចពិនិត្យទៅលើបញ្ហានៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែលដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ដោយ គ្មានអំណះអំណាងច្បាស់លាស់ដែលបន្តរហូតទៅដល់ការឈ្លានពានលុកលុយនិងបង្ហូរឈាមទៀតផងដោយសំអាងថា រដ្ឋភិបាលអីរ៉ាក់ដែលដឹកនាំដោយលោក Saddam Hussien បានធ្វើទារុណកម្មមកលើជាតិសាសន៍របស់ខ្លួននិងបរាជ័យក្នុងការការពារប្រជាជាតិរបស់ខ្លួន និងបានផលិតសព្វាវុធដែលជាការកម្រាមកំហែងដល់សុវត្ថិភាពក្នុងតំបន់និងពិភពលោកដែលមានដូចជាអាវុធជីវសាស្រ្ត និងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយលួចលាក់ជាដើម។ លើសពីនេះទៅទៀតសហរដ្ឋអាមេរិកបានបន្តចោទប្រកាន់ទៀតថាអីរ៉ាក់បានផ្គត់ផ្គង់សព្វាវុធទាំងនោះទៅកាន់ក្រុមភេរវកម្មទៀតផង។ រហូតមកដល់ពេលនេះការចោទប្រកាន់នោះមិនទាន់បានបង្ហាញភស្ដុតាងណាមួយជាក់លាក់ដើម្បីយកមកបង្ហាញជូនពិភពលោកនៅឡើយទេ ព្រមទាំងបានបន្សល់ភាពរកាំររូសជាច្រើននៅក្នុងប្រទេស។ ការបំផ្លាញដោយសារសង្រ្គាមក្នុងប្រទេសអ៊ីរ៉ាក រូភាពពី BBC News ជាមួយគ្នានេះដែលសហរដ្ឋអាមេរិកក៏បានប្រើប្រាស់មធ្យោបាយប្រហាក់ប្រហែលគ្នានេះដែរមកលើប្រទេសកម្ពុជាដោយចោទប្រកាន់ថាកម្ពុជាបាន អនុញ្ញាត្តិឱ្យចិនដាក់មូលដ្ឋានទ័ពនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ហើយនេះជាអ្វីដែលមិនមែនជាការពិតនោះឡើយ។ ដូច្នេះអ្វីដែលមិនមែនជាការពិតគឺមិនអាចបកស្រាយឬគ្មានមធ្យោបាយណាដែលអាចបញ្ចុះបញ្ចូលគេឱ្យយល់ស្របនឹងយើងនោះឡើយ។ បញ្ហានេះមិនមែនជាលើកទីមួយនោះឡើយដែលសហរដ្ឋអាមេរិកបានចោទប្រកាន់មកលើប្រទេសកម្ពុជា...

អាមេរិកមានអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមចំពោះកម្ពុជា

នៅដើមឆ្នាំ ២០១៩ អាមេរិកបានធ្វើការវិភាគ និងប្រៀបធៀបរូបថតផ្កាយរណបនៃមូលដ្ឋានសមុទ្ររាម បានឃើញអគារទាំងពីរដែលខ្លួនបានជួយពីមុនត្រូវបានកម្ទេចចោល ទន្ទឹមនឹងនេះគេបានឃើញនាវានិងទាហានចិនមាននៅក្នុងមូលដ្ឋានសមុទ្ររាម ដោយហេតុផលទាំងនេះអាមេរិកបានសន្និដ្ឋានថាមូលដ្ឋានសមុទ្ររាម មានវត្តមានយោធាចិន ទាមទាឱ្យកម្ពុជាបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងបង្ហាញពីស្ថានភាពនៃមូលដ្ឋាននេះ។ ក្នុងករណីកម្ពុជាយើងច្រានចោលមិនធ្វើតាមការទាមទារបស់អាមេរិក អាមេរិកបានចាប់ផ្តើមផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះដែរអាមេរិកបានបញ្ជូនបុគ្គលិកឱ្យទាក់ទងជាមួយមន្រ្តីយោធានិងនយោបាយជាន់ខ្ពស់កម្ពុជាយើងដើម្បីបញ្ចុះបញ្ចូលនិងដាក់សម្ពាធហើយថែមទាំងបានអនុម័ត ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក្នុងគោលបំណងឱ្យកម្ពុជាយើងធ្វើតាមការទាមទារបស់គេ ។ បន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១ ខែមិថុនា រងសម្ពាធពីសហរដ្ឋអាមេរិក កម្ពុជាបានយល់ព្រមឱ្យអនុព័ន្ធយោធាមកទស្សនាមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១១ ខែមិថុនា។ ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចនេះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកស្តីបន្ទោសថាទស្សនកិច្ចនេះត្រូវបានផ្អាកដោយសារភាគីកម្ពុជា...

ប្រៀបធៀបសណ្ឋាននៃបដិវត្តពណ៌ក្នុងប្រទេសគុយបា និងព្រះរាជាណាចក្រកម្ពុជា

នាពេលថ្មីៗនេះប្រជាជនគុយបារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាដើម្បីធ្វើការប្រឆាំងតវ៉ានឹងរដ្ឋាភិបាលផ្ដាច់ការដែលបណ្ដាលមកពីកត្តាមួយចំនួន ដូចជាយុទ្ធនាការនៃការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នៅមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយដោយអត្រាអ្នកឆ្លងនិងបាត់បងជីវិតនៅតែបន្តកើនឡើង កង្វះខាតស្បៀងអាហារ ជាពិសេសនោះ គឺវិបត្តសេដ្ឋកិច្ច អ្នកសេដ្ឋកិច្ចវិទូបានព្យាករណ៍ថាអតិផរណានឹងកើនឡើងរហូតដល់ទៅ ៩០០ ភាគរយនៅក្នុងឆ្នាំនេះ។ លោក Migual Díaz-Canel ប្រធានាធិបតីនៃប្រទេសគុយបា បានធ្វើការស្ដីបន្ទោសដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្មមកលើប្រទេសរបស់ខ្លួនឡើងវិញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ាហ្វីយ៉ាអាមេរិក-គុយបា។ លោកប្រធានាធិបក៏បានបញ្ជាក់ផងដែរថា ប្រសិនបើការញុះញុងផ្សេងៗទៀតបន្តកើតមានទៀត លោកនឹងមិនលើកលែងឱ្យនោះឡើយ។ ទន្ទឹមគ្នានេះដែរ សហរដ្ឋអាមេរិកបានសម្ដែងការគាំទ្រដល់ក្រុមបាតុករ ព្រមទាំងព្រមានចំពោះអំពើហិង្សាណាដែលកើតមានឡើងចំពោះក្រុមបាតុករ។ ក្នុងរូបភាពនេះត្រូវបានគេហៅថា...

បានខ្លួនគេហើយបោះបង់គេចោល

ពេលដែលអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានរឹបអូសយ៉ាងលឿននូវសម្ភារៈយោធារបស់ទ័ពអាហ្វហ្គានីស្ថាន ដីធ្លី និងធនធានផ្សេងៗទៀត រួមទាំងរថយន្តដឹកទំនិញ និងរថយន្តម៉ាក Humvees ជិត ៧០០គ្រឿងរបស់កងកម្លាំងអាហ្វហ្គានីស្ថាន រថពាសដែក និងប្រព័ន្ធកាំភ្លើងធំជាច្រើនគ្រឿង ក៏ត្រូវបានរឹបអូសផងដែរ។ រថយន្ដទាំងនេះ អាចដើរតួជាអ្នកដឹកជញ្ជូនអាវុធរបស់ពួកតាលីបង់។បើតាលីបង់មានលទ្ធភាពផ្គត់ផ្គង់ប្រេង នោះឃ្លាំងរថយន្តរបស់ពួកគេនឹងកើនឡើង ដែលអាចជាការគំរាមកំហែងដ៏ធំមួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ អាមេរិកដកកងទ័ព ពីអាហ្គានីស្ថាន យោធាអាហ្វហ្គានីស្ថានជាង ៣០០នាក់បានរត់ភៀសខ្លួនទៅតាហ្ស៊ីគីស្ថាន ។ ជាមួយគ្នានេះ គ្រឿងបរិក្ខារយោធាអាមេរិក ដែលបានបរិច្ចាគ...

We need to know about the truth of Ream Naval Base

As the new Cold War between the US and China is heating up, accusation and conspiracy theories against the so-called China’s vassal states such...