Month: July 2023

អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេសដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា
ភ្នំពេញ៖ ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានធ្វើ! ដើម្បីអនុវត្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា រដ្ឋបរទេសមួយចំនួនបានប្រើប្រាស់ក្រុមប្រឆាំងជ្រុលនិយម និងជួលអង្គការសង្គមស៊ីវិលក្នុងស្រុកបំពេញការងារតាមផែនការនិងការចង់បានរបស់ខ្លួន។ ផែនការនិងការចង់បានរបស់រដ្ឋបរទេសគឺ ការលាបពណ៌លើដំណើរការបោះឆ្នោតនៅកម្ពុជាថាមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ គ្មានតម្លាភាព និងក្រោមបរិយាកាសគំរាមកំហែងដើម្បី ជាលេសឱ្យពួកគេចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីវាយប្រហារលើកម្ពុជា និងដើម្បីរកការគាំទ្រដើម្បីពួកគេមានមូលដ្ឋានរៀបចំច្បាប់ឬ សេចក្តីសម្រេចដាក់សម្ពាធលើកម្ពុជា។ នេះគឺជាល្បិចកលដ៏ថោកទាបបំផុតមួយដែលរដ្ឋបរទេសព្យាយាមលូកកកូរកកាយផ្ទៃក្នុងកម្ពុជាក្រោម លេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក...

ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកាំងថា លទ្ធិប្រជាធិបតេយ្យមិនមានដំណើរការល្អពេលឥឡូវនេះទេ
ទីភ្នាក់ងារសារព័ត៌មាន The Associated Pressបានបញ្ជាក់ថា ការស្ទង់មតិនេះបង្ហាញថាមានការមិនអើពើខាងនយោបាយបានរីករាលដាលនៅពេលដែលប្រទេសមានការបែកខ្ញែកគ្នា បានចេញពីការរាតត្បាតហើយឈានចូលដំណាក់កាលងើបឡើងវិញដែលត្រូវបានយាយីដោយអតិផរណានិងការភ័យខ្លាចការមិនរីកចម្រើនសេដ្ឋកិច្ច។ ប្រជាពលរដ្ឋអាមេរិកាំងមិនសប្បាយរីករាយអំពីរបៀបនៃលទ្ធិប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិកដែលកំពុងដំណើរការនៅពេលឥឡូវនេះទេ។ ការស្ទង់មតិមួយពីមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ NORCរបស់ទីភ្នាក់ងារសារព័ត៌មានThe Associated Press បានប្រាប់ឱ្យដឹងថាពលរដ្ឋអាមេរិកាំង៤៩ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យមិនដំណើរការល្អនៅក្នុងសហរដ្ឋអាមេរិកទេ។ការស្ទង់មតិនេះ បានត្រូវធ្វើឡើងពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែមិថុនា។ មានតែ១០ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងដំណើរការល្អឬល្អណាស់ ខណៈដែល៤០ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងដំណើរការល្អបង្គួរ។ គណបក្សនយោបាយសំខាន់ៗ២របស់សហរដ្ឋអាមេរិកក៏ទទួលបានចំណាត់ថ្នាក់ទាបអំពីរបៀបដែលគណបក្សនិមួយៗកំពុងលើកស្ទួយគោលការណ៍ប្រជាធិបតេយ្យ។ ៤៧ភាគរយបាននិយាយថា ពួកគណបក្សប្រជាធិបតេយ្យកំពុងធ្វើការងារអាក្រក់ទាក់ទិននឹងគោលការណ៍ប្រជាធិបតេយ្យ ខណៈដែល៥៦ភាគរយនៃអ្នកស្ទង់មតិទាំងនោះនិយាយថាពួកគណបក្សសាធារណរដ្ឋអាចធ្វើការងារប្រសើរជាង។ សាធារណជនមិនឃើញអ្នកតស៊ូមតិច្រើនសម្រាប់តម្លៃប្រជាធិបតេយ្យនៅក្នុងក្រុងវ៉ាស៊ីនតោនទេ។...

សារផ្ដាំប្រាប់ពិភពលោក!កម្ពុជាកំពុងឈឺចាប់ដោយសារគ្រាប់បែកចង្កោមដូច្នេះមិនចង់ឱ្យប្រទេសដទៃរងគ្រោះទៀតទេ
ភ្លាមៗក្រោយមានព័ត៌មានថា អ៊ុយក្រែននឹងទទួលបានគ្រាប់បែកចង្កោមរាប់ម៉ឺនគ្រាប់ក្នុងកញ្ចប់ជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនផ្ដល់ឱ្យ សម្ដេចតេជោ ហ៊ុន សែន បានចេញការអំពាវនាវដល់សមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្ដសហរដ្ឋអាមេរិក សូមជួយទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមនេះនៅក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យសោះ។ តាមរយៈបណ្ដាញសង្គមធ្វីតទ័រនៅថ្ងៃទី១០កក្កដា សម្ដេច ហ៊ុន សែន បានស្នើឱ្យមានការហាមឃាត់លើការប្រើប្រាស់គ្រាប់បែកចង្កោមពីរង្វង់សម្ព័ន្ធមិត្ដអាមេរិក ពិសេសរដ្ឋជាសមាជិករបស់អង្គការណាតូផ្ទាល់តែម្ដង ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដាជាដើម ដែលសុទ្ធសឹងជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម ឱ្យមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបានកុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។ មួយថ្ងៃមុនចេញសារអំពាវនាវតាមបណ្ដាញធ្វីតទ័រ ពោលគឺនៅថ្ងៃទី៩កក្កដា សម្ដេច...

សម្តេចតេជោ អំពាវនាវឱ្យប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើគ្រាប់បែកចង្កោម, កម្ពុជាធ្លាប់រងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម
នៅទីបំផុតទៅ សហរដ្ឋអាមេរិក បានសម្រេចចិត្តហើយថានឹងបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យទីក្រុងកៀវ ដើម្បីជួយដល់ប្រតិបត្តិការវាយបក របស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៉ី។ គ្រាប់បែកចង្កោមនឹងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនក្រោមកញ្ចប់ជំនួយយោធាថ្មីនៃរដ្ឋបាលលោក ចូបៃដិនមានទំហំ៨០០លានដុល្លារខណៈអ៊ុយក្រែនផ្ទាល់បានសន្យាថានឹងមិនប្រើប្រាស់គ្រាប់បែកចង្កោមនេះនៅក្នុងទឹកដីរុស្ស៉ីនោះទេ។ ក៏ប៉ុន្តែ សម្ព័ន្ធមិត្តអាមេរិកមួយចំនួនដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ នូវែលសេឡង់ រួមទាំងកាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមបានបង្ហាញជំហរជំទាស់ទៅនឹងការប្រើប្រាស់អាវុធប្រភេទនេះនៅក្នុងសង្រ្គាមអ៊ុយក្រែនរីឯអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបាននាំគ្នាថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន។ តើអ្វីទៅជាគ្រាប់បែកចង្កោម? គ្រាប់បែកចង្កោម គឺជាប្រភេទគ្រាប់បែកដែលអាចទម្លាក់ចេញពីយន្ដហោះ ឬបាញ់ចេញពីកាំភ្លើងធំ ដោយវាអាចបញ្ចេញគ្រាប់បែកតូចៗរប៉ាត់រប៉ាយ លើទំហំ...

ស្តង់ដារពីរនៃគោលនយោបាយរបស់ Facebook
មានពាក្យពីរម៉ាត់ដែលពិពណ៌នាយ៉ាងល្អបំផុតចំពោះសាររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុក ដើម្បីញុះញង់អ្នកគាំទ្រគណបក្សប្រឆាំងនោះ គឺ «ហិង្សា» និង «រើសអើងជាតិសាសន៍»។ ស្ថានបេសកកម្មការទូតបរទេសភាគច្រើនដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលអាចទទួលសេវាបកប្រែជាភាសាខ្មែរ អាចយល់បានយ៉ាងងាយនូវចរិតញុះញង់ និងហិង្សានៃសាររបស់លោក សម រង្ស៊ី និងក្រុមប្រឆាំង ដែលភាគច្រើនសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងនូវសារទុច្ចរិត និងឃោរឃៅរបស់ពួកគេ ដែលពោរពេញទៅដោយ កំហឹង។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗពីទំព័រហ្វេសប៊ុករបស់លោក សម...