ឧស្សាហកម្មផលិតអាវុធនៅក្នុងសហរដ្ឋអាមេរិកចំណេញយ៉ាងច្រើនក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន

ការប៉ះទង្គិចយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កឱ្យមានការព្រួយបារម្ភអំពីការរំពឹងទុកនៃសង្រ្គាមត្រជាក់លើកទីពីររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ ខណៈពេលដែលមេដឹកនាំលោកខាងលិចមិនទាន់បានបង្ហាញពីការឆ្លើយតបខាងយោធាដោយផ្ទាល់ណាមួយចំពោះរុស្ស៊ីនោះទេ ប៉ុន្តែពួកគេបានចំណាយលើវិស័យការពារជាតិរៀងៗខ្លួនយ៉ាងខ្លាំងខ្លា។ ក្នុងនោះប្រភពពត៌មានសំងាត់របស់អ្នកអង្កេតលើការជួយដូរអាវុធបានបង្ហាញថា ក្រុមហ៊ុនលក់អាវុធអាមេរិក និងសមាជិកសភាមួយចំនួន បានកំពុងទទួលបានផលប្រយោជន៍ជាច្រើនលើការជួញដូរអាវុធដោយសំងាត់នេះ។ ត្រូវបានគេហៅថា “ភាពស្មុគស្មាញយោធា-ឧស្សាហកម្ម”) ដែលជាទូទៅសហគ្រាសឧស្សាហកម្មយោធា ជាអ្នកទទួលបានប្រយោជន៍ច្រើនជាងគេ។ ត្រង់ចំនុចនេះមានសំនួរថា តើឧស្សាហកម្មផលិតអាវុធធំជាងមានគេនៅក្នុងប្រទេសណា? ហេតុអ្វីឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមិនចេះជួបវិបត្ដិ? យោងតាម Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា...

តើនៅក្នុងថ្ងៃអនាគត សហរដ្ឋអាមេរិក អាចខ្ទាតចេញពីឈ្មោះមហាអំណាចលេខ១
ដែរឬយ៉ាងណា?

បើតាមក្រុមអ្នកវិភាគនយោបាយអន្តជាតិ បានសម្គាល់ឃើញថា ក្នុងឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានបន្តបញ្ជួនសមាជិកសភារបស់ខ្លួនធ្វើដំណើរមកកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ ដែលការបង្កើននូវសកម្មភាពនេះ គឺនៅក្រោយដែលសហរដ្ឋអាមេរិក គិតថាប្រទេសចិន នៅមិនទាន់ហ៊ានប្រឈមជាមួយនឹងសហរដ្ឋអាមេរិកលើកម្លាំងយោធាឡើយ ។​ ភាពតានតឹងលើកោះតៃវ៉ាន់ បានចាប់ផ្តើមតាំងពីមាន ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី នាដើមខែសីហា និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់មកទៀតរបស់ក្រុមសភាអាមេរិក និងមន្ត្រី របស់រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន។ ក្នុងមួយខែសីហាដែលបានកន្លងផុតទៅ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិក មានយ៉ាងហោច៣លើក ។ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិកលើកចុងក្រោយនេះ គឺជាដំណើររបស់លោកស្រី...

សង្ខេបការបកស្រាយរបស់លោក​ រដ្ឋា​ វិសាល អតីតបុគ្គលិកវិទ្យអាស៊ីសេរីប្រចាំខេត្តរតនគិរី

(ភ្នំពេញ)៖ លោក ​រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានបន្ដទម្លាយរឿងផ្ទៃក្នុងជាច្រើនទៀត របស់វិទ្យុអាស៊ីសេរី ពិសេសបញ្ជាក់អំពីមូលហេតុ ដែលវិទ្យុ​បរទេសមួយនេះ បិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ អតីតបុគ្គលវិទ្យុអាស៊ីសេរីរូបនេះ ក្រៅពីបានរៀបរាប់ពីគំនិតទុច្ចរិតរបស់ថ្នាក់ដឹកនាំវិទ្យុដែលគាំទ្រដោយបរទេសមួយនេះ ក៏បានប្រាប់ពីសមាសភាពរបស់បុគ្គលមួយចំនួនផងដែរ ដែលក្នុងនោះភាគច្រើនជាបងប្អូន សាច់ញាតិ របស់មន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។ លោក រដ្ឋា វិសាល បានសង្កត់ធ្ងន់ថា លោកបណ្ឌិត កែម ឡី...

តើការដាក់បន្ទុកលើ លោក ដូណាល់ ត្រាំ អាចជាការបែងចែកនយោបាយផ្ទៃក្នង
របស់សហរដ្ឋអាមេរិក ដែរឬយ៉ាងណា?

ក្រុមអ្នកវិភាគនយោបាយអន្តជាតិមួយចំនួន បានលើកឡើងថា សកម្មភាពដែលក្រុមប៉ូលិស FBI បានឆ្មក់ឆែកឆេរផ្ទះរបស់លោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago) នៃរដ្ឋផ្ល័រីដា (Florida) កាលពីពេលថ្មីៗកន្លងទៅ បាន​បង្ហាញអំពី​ភាព​តានតឹង​នៃផ្នែកនយោបាយរបស់កំពូលមហាអំណាចផុតលេខ ដោយជ្រកនៅក្រោមហេតុផល​ការស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម ដែល​ធ្វើឡើង​ដោយ​ក្រសួង​យុត្តិធម៌អាមេរិក​​។ ក្នុងករណីនេះលោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​​បានចេញលិខិតប្រកាសមួយ កាលពីថ្ងៃចន្ទ​ទី​២២សីហា​...

ល្បិចកលបំបែកបំបាក់បក្សប្រជាជនរបស់ក្រុមប្រឆាំងនឹងធ្វើឱ្យពួកគេបន្ដចាញ់ងើបមុខមិនរួច

មិនមែនជាលើកទីមួយនោះទេ ដែលក្រុមប្រឆាំងបានព្យាយាមប្រើប្រាស់យុទ្ធសាស្ដ្រអុជអាលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបែកបាក់ផ្ទៃក្នុងនិយាយជារួម និងធ្វើឱ្យមានការភាន់ច្រឡំទៅលើបេក្ខភាពនាយករដ្ឋមន្ដ្រីបន្ដវេននិយាយដោយឡែក។ តួយ៉ាងក្នុងពេលថ្មីៗនេះ ក្រុមប្រឆាំងបានអះអាងថាគ្រួសារលោកនាយករដ្ឋមន្ដ្រីកំពុងប្រឈមបញ្ហាធំ ដោយសារតែកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត និងកូនប្រុសពៅ គឺលោក ហ៊ុន ម៉ានី កំពុងដណ្ដើមគ្នាយកតំណែងនាយករដ្ឋមន្ដ្រីនៅពេលអនាគត។ តើការលើកឡើងបែបនេះមានទឡ្ហីករណ៍អ្វីមកដាក់ទម្ងន់? ជាការពិត ក្រុមប្រឆាំងគ្មានអ្វីជាតឹងតាងរឹងមាំធ្វើឱ្យមហាជនជឿបានឡើយ ផ្ទុយទៅវិញមានតែបង្ហាញពីភាពកម្សោយរបស់ខ្លួនតែប៉ុណ្ណោះ នៅក្នុងការប្រកួតប្រជែងដោយស្មើភាពតាមបែបប្រជាធិបតេយ្យជាមួយគណបក្សប្រជាជន។ ពួកគេគ្មានជម្រើស ទើបមានតែរកនឹកបង្កើតរឿងពីមួយទៅមួយ ដោយកន្លងមកសេណារីយ៉ូដែលពួកគេរៀបចំ មិនដែលទទួលបានជោគជ័យម្ដងណាឡើយ។ គ្រាន់តែសៀវភៅ...

ក្រុមប្រឆាំងបានចាញ់មុនការប្រកួត ក្នុងការបោះឆ្នោតឆ្នាំ២០២៣

តាមការលើកឡើងរបស់ក្រុមអ្នកវិភាគចៅចាក់ស្មុក ថាក្រុមប្រឆាំងបានទទួលយកការបរាជ័យមុនការប្រកួត ឬថា ជាការចុះចាញ់មុនការប្រកួត ទាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ទាំងសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។ ការបាត់បង់អស់រលីងនូវក្តីសង្ឃឹម របស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ គឺក្រុមប្រឆាំងដឹងច្បាស់ណាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែក្រុមប្រឆាំងតាមរយៈអ្នកវិភាគពុលទឹកមាត់មួយចំនួន បានបន្តការលើកឡើងដោយគមានហេតុផល មានរឿងដណ្តើមគ្នាដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីរវាងឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ដែលជាបងប្អូនបង្កើត។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់និងអុជអាលអំពីរឿងទាំងអស់នេះ?...

មហាអំណាថសព្វាវុធលើលោកបរាជ័យក្នុងការការពារពលរដ្ឋរបស់ខ្លួនពីវីរុសចង្រៃ

នៅចុងឆ្នាំ២០១៩ មេរោគដែលគេមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណច្បាស់លាស់នោះមានលក្ខណៈបង្កហានិភ័យខ្ពស់ និងអាចចម្លងពីមនុស្សទៅមនុស្សបាន ត្រូវបានរកឃើញឡើងនៅទីក្រុងមួយនៃប្រទេសចិនដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អកស្ងួត និងអស់កម្លាំងជាដើម។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ អង្គសុខភាពពិភាពលោក (WHO) បានហៅជំងឺនេះថាជាជំងឺរាតត្បាតសកលដែលតម្រូវឱ្យមានការចូលរួម និងសហការគ្នាដើម្បីគ្រប់គ្រងក៏ដូចជាប្រឆាំងនៃការរីករាលដាលនៃជំងឺនេះ ហើយបានហៅជំងឺនេះថា កូវីដ-១៩។ នៅខណៈពេលដែលប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងជាសកលនេះ ដោយបានដាក់ចេញនូវគោលការណ៍រិតត្បិត និងដាក់កំហិតឱ្យប្រជាជនរបស់ខ្លួនធ្វើតាមដើម្បីកាត់ផ្ដាច់នូវចរាចរណ៍នៃជំងឺនេះ សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនតែងព្យាយាមប្រាប់ប្រទេសចិនអ្វីគួរធ្វើ និងមិនគួរធ្វើព្រមទាំងបានរិះគន់ដល់គោលការណ៍ដែលបានដាក់ចេញដោយរដ្ឋបាលក្រុងប៉េកាំង ពិសេសទាក់ទងទៅនឹងការបិទទីក្រុងនានា។ រូបភាពអំពីការបិទទីក្រុងមួយនៅក្នុងប្រទេសចិន...