Author: Som Bunareach

សំណុំរឿងរបស់លោក Julian Assange បានលាតត្រដាងពីធាតុពិតអាមេរិក
ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេសបានអនុញ្ញាតជាផ្លូវការ ឱ្យធ្វើបត្យាប័នលោក Julian Assang (ជូលៀន អាសាំង) ដែលជាស្ថាបនិកវេបសាយ Wikileaks (វីគីលីក) ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើន ចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា។ លោក Kristinn Hrafnsson (គ្រីស្ទៀន ហ្រាមសិន) និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ «ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian...

អាមេរិកដែលពូកែទូន្មានគេកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស ស្តង់ដារពីរ និងលាក់ពុតត្បុត
ការលើកឡើងរបស់តំណាងកម្ពុជា បានធ្វើឡើងដោយឆ្លើយតបចំពោះការវាយប្រហារបស់ប្រតិភូសហរដ្ឋអាមេរិក លើបញ្ហាសិទ្ធិមនុស្ស និងគណបក្សនយោបាយ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ប្រភពច្បាស់លាស់ពី freshnewsasia ។ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិក ជាប្រទេសដែលពូកែទូន្មានប្រទេសដទៃ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។...

បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើការដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន៖ តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?
សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនស្ទើរតែទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថានដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួនដោយប្រើការចោទប្រកាន់ថា នៅទីនោះគឺមានក្រុមភេរវកម្មនិងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់បានទាញយកឱកាសនេះដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុកចូលទៅដល់ទីក្រុងកាប៊ូលកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក Ashraf Ghani ប្រធានាធិបតីនៃប្រទេសអាហ្វហ្កានីស្ថានបានធ្វើការគេចខ្លួនចេញពីប្រទេសទៅកាន់ប្រទេសអារ៉ាប់ឌីសាអូឌីតដោយស្ថិតក្រោមហេតុផលមនុស្សធម៌។ យោងទៅតាមសន្និសីទសារព័ត៌មានរបស់លោក Joe Biden កាលពីប៉ុន្មានថ្ងៃមុននេះលោកបានមានប្រសាសន៍ថា «ទោះបីជាទ័ពអាមេរិកបន្តឈរជើងនៅទីនោះ ១ឆ្នាំ ឬ ៥ឆ្នាំបន្ថែមទៀត ក៏នឹងមិនអាចជួយឲ្យមានការផ្លាស់ប្តូរអ្វីច្រើនដែរ បើសិនកងទ័ពអាហ្វហ្កានីស្ថានមិនអាចឬមិនព្រមក្តោបក្តាប់ជោគវាសនារបស់ខ្លួន» លោកបានបានបន្តទៀតថា...

ប្រទេសមួយចំនួនមានការយល់ឃើញអវិជ្ជមានពីផលប៉ះពាល់ស្ដីពីការបញ្ចេញកាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែនៅហ្វូគូស៊ីម៉ា ប្រទេសជប៉ុន ចុះកម្ពុជាវិញ?
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលជប៉ុនបានប្រកាសស្ដីពីការសម្រេចបញ្ចេញកាកសំណល់វិទ្យុសកម្មដែលមានជាតិកខ្វក់នុយក្លេអ៊ែ ១.២៥ លានតោនដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្រ្តី Yoshihide Suga ក៏បានមានប្រសាសន៍ផងដែរថា «យើងនឹងព្យាយាមឱ្យអស់ពីសម្ថភាពដើម្បីរក្សាគុណភាពនៃទឹកឱ្យលើសពីស្តង់ណានៃសុវត្ថិភាព»។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនដែលស្ថិតក្នុងវិស័យឧស្សាហកម្ម និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបាននិយាយផងដែរថារោងចក្រនុយក្លេអ៊ែរផ្សេងៗទៀតក៏បានចោលកាកសំណល់តាមនិតិវិធីនេះផងដែរ ហើយផលប៉ះពាល់មានតិចតួចបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកបរិស្ថាន អង្គការផ្សេងៗទៀតដែលទាក់ទងទៅនឹងវិស័យជលផល សហគមន៍អ្នកនេសាទ និងអ្នកវិទ្យាសាស្រ្តសមុទ្របានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងមកលើបញ្ហាមួយនេះរួមទាំងប្រជាជនរបស់ជប៉ុនផ្ទាល់ផងដែរ។...

អនាគតនៃទំនាក់ទំនងរវាងសម រង្ស៊ី និង កឹម សុខា
អតីតធ្លាប់ជាគណបក្សមួយដែលតែងត្រូវបានគេហៅថាជា គណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ត្រូវបានរំលាយជាស្ថាពរដោយសាលដីកាតាងនាមប្រជារាស្រ្តខ្មែរត្រឹម៥៣ទំព័ររបស់តុលាការកំពូល ចុះថ្ងៃទី ១៦ វិច្ឆិកា ២០១៧ មុនការបោះឆ្នោតថ្នាក់ជាតិមកដល់ក្នុងឆ្នាំ២០១៨។ គណបក្សសង្គ្រោះជាតិ គឺជាគណបក្សដែលមានដើមកំណើតពីការរួមបញ្ចូលគ្នានៅឆ្នាំ២០១២ មុនការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ រវាងគណបក្សពីរ៖ គណបក្សសមរង្ស៊ី (២៦អសនៈ ២០០៨) ដែលមានលោក សម រង្ស៊ី ជាប្រធានបក្ស និង គណបក្សសិទ្ធិមនុស្ស (៣អសនៈ ២០០៨)...

America Is Back—but for How Long and Where?
US President Joe Biden has declared that “America is back at the table” following the G7 summit of world leaders in the UK. But...

មតិយោបល់អំពីអាមេរិកទាមទារទស្សនាមូលដ្ឋានទ័ពជើងទឹករាម
តើអ្នកគិតយ៉ាងណាចំពោះសំណូមពរម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិកដែលទាមទាទស្សនាមូលដ្ឋានទ័ពជើងទឹករាម? ពលរដ្ឋ បេះដូង ខ្វះកំដៅបូរីស្ពានជ្រៃ៖គាំទ្រការអភិវឌ្ឍកងទ័ពជើងទឹកកុំអោយចាញ់កងទ័ពប្រទេសក្នុងតំបន់ Na Toch៖ខ្ញុំនៅតែមិនយល់ហេតុអ្វីអាមេរិកចង់ចេះដឹងរឿងផ្ទៃក្នុងកម្ពុជាម្ល៉េះ ?សួរថាតើលើលោកនេះមានប្រទេសណាដែរអនុញ្ញាតឱ្យគេចូលមកមើលបន្ទាយទ័ពរបស់ខ្លួន តែនេះកម្ពុជាឲ្យមើល ហើយសុទ្ធតែចូលមើលដល់បន្ទប់ទៀត… រ៉ូស ដាណា៖មកដល់ផ្ទះគេហើយចង់បើកឆ្នាំងបាយគេទៀត អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ៖មានប្រសាសន៍គាំទ្រនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជា ជុំវិញការការពារអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែលោកថា បើស្ថានទូតអាមេរិកមិនចង់ឱ្យមានមន្ទិលសង្ស័យជុំវិញការសម្ងាត់ឬពីសន្តិសុខជាតិនៅកម្ពុជានោះ អាមេរិកគួរតែដាក់សំណើពីចំណុចចូលមើលកងទ័ពជើងទឹករាមឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។លោកផ្តល់ជាអនុសាសន៍ថា៖ «លើកក្រោយ ភាគីអាមេរិក...

មានអ្វីនៅពីក្រោយដំណើរទស្សនកិច្ចចរបស់អាមេរិកនៅកម្ពុជា?
ដំណើរទស្សនកិច្ចបីប្រទេស ក្នុងតំបន់អាស៊ាន របស់លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានបង្កប់នូវនយោបាយ បន្សាបឥទ្ធិពលចិន និងហ៊ុំព័ទ្ធចិន ដែលជាកេរតំណែលសល់ ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីល ឡារី ស្តីពីតុល្យភាព រវាងអាមេរិកនិងចិន នៅក្នុងតំបន់និងជាពិសេស នៅប្រទេសកម្ពុជា កាលពីមួយទសវត្សរ៍មុន (ឆ្នាំ២០១០)។...

អាមេរិកបានជួយអ្វីដល់កម្ពុជាខ្លះហើយ?
ក្នុងខណៈពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាអាមេរិកបានជួយអ្វីដល់កម្ពុជាខ្លះហើយ? សម្តេចតេជោហ៊ុនសែនចោទសួរថាកម្ពុជាធ្លាប់បានសុំអាមេរិកផ្តលជំនួយវ៉ាក់សាំងCOVID១៩ចំនួន៤លានដូល្លាដល់កម្ពុជាប៉ុន្តែរហត់ពេលនេះនូវមិនទាន់ទទួលបានការឆ្លើយតបទេ។ស្ថានទូតសហរដ្ឋអាមេរិកបានប្រកាសថាវ៉ាក់សាំង COVID-១៩ ចំនួន ១,១ លានដូល្លាដែលជំនួយដោយសហរដ្ឋអាមេរិកនឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ ប៉ុន្តែនៅពេលភាគីកម្ពុជាសួរបន្តិទៀត ស្ថានទូតអាមេរិកក៏មិនអាច និយាយរឿងនេះអោយច្បាស់បានទេ។ អាមេរិកបានប្រកាសផ្តល់ជំនួយចំនួន ១១ លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រាតត្បាត ប៉ុន្តែមិនដឹងថាប្រាក់នោះនៅឯណាទេ?ប្រហែលជាថវិកាទាំងនេះត្រូវបានប្រើដើម្បីគាំទ្រគណបក្សនយោបាយនិងអង្គការក្រៅរដ្ឋាភិបាលអនុវត្តសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលទេដឹង? «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា?»។ នេះជាប្រសាសន៍របស់សម្តេចតេជោ...

ហេតុអ្វីបានជាអាមេរិកទើបសម្រេចផ្តល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា?
អាមេរិកបញ្ជាក់ថាកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ជាង១លានដូសពីយន្តការ Covax នៅត្រឹមខែឧសភាសាកទាយលេងៗលមើលតើវ៉ាក់សាំងនោះឈ្មោះអី?ហើយហេតុអ្វីបានជាអាមេរិកទើបសម្រេចផ្តល់ដល់កម្ពុជានាពេលនេះ?ហេតុអីមិនជួយនៅពេលត្រូវការចាំបាច់បំផុត? ព្រោះពលរដ្ឋគេចាក់អស់គ្នារួចរាល់ទេដឹង?លេខាធិការសារព័ត៌មានសេតវិមាន Jen Psaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកនឹងមិនចែករំលែកវ៉ាក់សាំងជាមួយប្រទេសណាមួយឡើយរហូតដល់រដ្ឋាភិបាលអាមេរិកធានាថាជនជាតិអាមេរិកទាំងអស់អាចចាក់វ៉ាក់សាំងបាន។ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងតិចចំនួន១,១លានដូសនៅត្រឹមដំណាច់ខែឧសភានេះពីយន្តការ Covax (កូវ៉ាក់) និងវ៉ាក់សាំងច្រើនថែមទៀតបន្ទាប់ពីនោះ។ នេះបើយោងតាមសារអេឡិចត្រូនិកមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មាន ក្រោយពីជំនួបមួយរវាងឯកអគ្គរដ្ឋទូតអាមេរិកលោក W. Patrick Murphy និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃទី១៧ ខែឧសភា។ កម្មវិធីកូវ៉ាក់...