Month: September 2025
សារព័ត៌មានThe Sunday Guardian ៖ «គណបក្សប្រឆាំង និងអ្នកជាតិនិយមថៃ មានជាប់ពាក់ព័ន្ធនៅក្នុងផែនការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា»
តាយរយៈអត្ថបទចុះផ្សាយលើគេហទំព័រ The Sunday Guardian ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចេញនូវការបែកធ្លាយអនាមិក ដោយចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាដែលកំពុងនិរទេសខ្លួនថា បានរៀបចំផែនការ បង្កភាពចលាចល នៅតាមព្រំដែនជាមួយប្រទេសថៃ» អត្ថបទបានឱ្យដឹងថា ឯកសារផ្ទៃក្នុងដែលត្រូវបានចែករំលែកដោយអនាមិកជាមួយ The Sunday Guardian ក្នុងរយៈពេលមួយខែកន្លងមកនេះ បានអះអាងថា «ឥស្សរជនប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួនបានសម្របសម្រួលជាមួយចលនាជាតិនិយម «អាវលឿង» របស់ថៃដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលកម្ពុជា»។ ឯកសារមានដូចជាអ៊ីមែលចុះថ្ងៃទី១៥ខែមិថុនា...
អត្រាពន្ធអាមេរិកជាបញ្ហាប្រឈមរបស់ថៅកែរោងចក្រ ដែលជះឥទ្ធិពលដល់ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៦
អត្រាពន្ធបដិការរបស់អាមេរិកបានជះឥទ្ធិពលដល់កិច្ចចរចាប្រាក់ឈ្នួលកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៦ បើទោះជាការយកពន្ធរបស់អាមេរិកលើទំនិញកម្ពុជាបានទម្លាក់ក្នុងអត្រា១៩ភាគរយក៏ដោយ។ នេះគឺជាចំណុចប្រឈមមួយដែលលើកឡើងដោយភាគីនិយោជក ហើយថ្លែងឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ។ លោករដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ថា ក្រោយការចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក បណ្ដាប្រទេសជាច្រើនរាប់ទាំងប្រទេសកម្ពុជា គឺទទួលបាននូវអត្រាពន្ធបដិការទាបជាងមុនក៏ពិតមែន ប៉ុន្តែវានៅតែលើសពីមុនដដែល ហើយបញ្ហានេះក៏បានក្លាយជាចំណុចប្រឈមរបស់ភាគីនិយោជកដែលការអល់អែកដំឡើងប្រាក់ឈ្នួលក្នុងកម្រិតណាមួយនោះឱ្យកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៦។ លោករដ្ឋមន្ត្រី លើកឡើងដូច្នេះថា «នៅពេលដែលពន្ធបដិការរបស់អាមេរិកដាក់គ្រប់ប្រទេសទាំងអស់ វាអាចធ្វើឱ្យទំនិញដែលលក់ចុងក្រោយនៅសហរដ្ឋអាមេរិកមានការកើនឡើងជាងមុន។ ចឹងកាលណាកើនឡើងជាងមុន វាអាចធ្វើឱ្យមានការថយចុះនូវតម្រូវការជាសកល ចឹងវាជាចំណុចប្រឈមមួយ»។...
កម្ពុជាជ្រើសរើស ជំហរការពារសន្តិភាព រក្សាភាពថ្លៃថ្នូរលើឆាកអន្តរជាតិ
តម្លៃនៃសន្តិភាពនៅក្នុងសង្គមគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើន និងការវិឌ្ឍទៅមុខជានិរន្ត។ នៅក្នុងសង្គមមួយ ការបែកបាក់ ការប្រេះឆារ វាតែងតែនាំការឈឺចាប់ ភាពអសន្តិសុខ ភាពវឹកវរ បាត់បង់ឱកាស និង ខាតបង់នូវធនធាននៃការអភិវឌ្ឍន៍ជាច្រើន។ “ ខ្ញុំស្រលាញ់សន្តិភាព ខ្ញុំចង់បានសន្តិភាព ខ្ញុំអត់ចង់បានសង្គ្រាមដូចប្រទេសដទៃទេ។ សន្តិភាព គឺសំខាន់ណាស់ បើអត់មានសន្តិភាពយើងមិនអាចដើរហើរមកធ្វើការទៅនេះទៅនោះបានទេ។ សន្តិភាព មានតម្លៃកាត់ថ្លៃមហាសាលគ្មានអ្វីដែលអាចកាត់ថ្លៃបានទេ បើគ្មានសន្តិភាពគឺគ្មានការអភវឌ្ឍអ្វីទាំងអស់” ។ នេះបើយោងតាម ការដកស្រង់សម្តីប្រជាពលរដ្ឋ...
អ្នកនាំពាក្យរាជរដ្ឋាភិបាល ទាត់ចោលព័ត៌មានប្រឌិតរបស់ជនក្បត់ជាតិ សម រង្ស៊ី ដែលចោទថា សម្ដេចតេជោ ហ៊ុន សែន ទិញភាគហ៊ុនក្នុងក្រុមហ៊ុនថាមពលថៃ តម្លៃរាប់ពាន់លានដុល្លារ
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្ដាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឲ្យ។ ក្នុងសេចក្ដីប្រកាសបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន...
Fresh Exclusive៖ អំណាចសាមគ្គីជាតិ គឺជាគន្លឹះឈ្នះនៃសង្គ្រាមការទូត៖ កុំឲ្យព័ត៌មានបំពុលរបស់ក្រុមជ្រុលនិយមបំបែកជាតិខ្មែរ
ក្នុងពេលដែលកម្ពុជា កំពុងបង្កើនសមត្ថភាពការទូតទ្វេដង និងទទួលបានការគាំទ្រពីប្រទេសមហាអំណាច និងអង្គការអន្តរជាតិ ពលរដ្ឋខ្មែរត្រូវបង្កើនការរួមចំណែកថែរក្សាសាមគ្គីភាពជាតិ ដោយមិនជឿលើព័ត៌មានញុះញង់ និងការបំពុលអារម្មណ៍សង្គមពីក្រុមជ្រុលនិយមក្រៅប្រទេសឡើយ។ ឯកភាពជាតិ និងស្មារតីស្នេហាជាតិ គឺជាឧបករណ៍សំខាន់បំផុតក្នុងការការពារអធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖ នៅក្នុងពេលដែលកម្ពុជាកំពុងទទួលបានជោគជ័យយ៉ាងសំខាន់លើឆាកនយោបាយការទូត ដោយសារតែកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់រាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងទង្វើឈ្លានពានរបស់ថៃ, ក្រុមជ្រុលនិយមខ្មែរនៅក្រៅប្រទេសវិញ កំពុងប្រើវិធីសាស្ត្រព័ត៌មានញុះញង់ដើម្បីបំបែកបំបាក់ភាពសាមគ្គីរបស់ប្រជាជនខ្មែរ។ ព័ត៌មានមិនពិតទាំងនេះ នឹងក្លាយជាអាវុធមុតស្រួច បង្កគ្រោះថ្នាក់ដល់ឯកភាពជាតិ និងស្មារតីស្នេហាបូរណភាពទឹកដីរបស់ប្រជាជាតិខ្មែរ ប្រសិនបើខ្មែរមិនរួមគ្នាក្នុងការទប់ស្កាត់នូវព័ត៌មានបំពុលរបស់ពួកគេទាំងនោះទេ។...