អត្រាពន្ធអាមេរិកជាបញ្ហាប្រឈមរបស់ថៅកែរោងចក្រ ដែលជះឥទ្ធិពលដល់ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៦

អត្រាពន្ធបដិការរបស់អាមេរិកបានជះឥទ្ធិពលដល់កិច្ចចរចាប្រាក់ឈ្នួលកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៦ បើទោះជាការយកពន្ធរបស់អាមេរិកលើទំនិញកម្ពុជាបានទម្លាក់ក្នុង​អត្រា១៩ភាគរយក៏ដោយ។ នេះគឺជាចំណុចប្រឈមមួយដែលលើកឡើងដោយភាគីនិយោជក ហើយថ្លែងឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ។ លោករដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ថា ក្រោយការចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក បណ្ដាប្រទេសជាច្រើនរាប់ទាំងប្រទេសកម្ពុជា គឺទទួលបាននូវអត្រាពន្ធបដិការទាបជាងមុនក៏ពិតមែន ប៉ុន្តែវានៅតែលើសពីមុនដដែល ហើយបញ្ហានេះក៏បានក្លាយជាចំណុចប្រឈមរបស់ភាគីនិយោជកដែលការអល់អែកដំឡើងប្រាក់ឈ្នួលក្នុងកម្រិតណាមួយនោះឱ្យកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៦។ លោករដ្ឋមន្ត្រី លើកឡើងដូច្នេះថា «នៅពេលដែលពន្ធបដិការរបស់អាមេរិកដាក់គ្រប់ប្រទេសទាំងអស់ វាអាចធ្វើឱ្យទំនិញដែលលក់ចុងក្រោយនៅសហរដ្ឋអាមេរិកមានការកើនឡើងជាងមុន។ ចឹងកាលណាកើនឡើងជាងមុន វាអាចធ្វើឱ្យមានការថយចុះនូវតម្រូវការជាសកល ចឹងវាជាចំណុចប្រឈមមួយ»។...

កម្ពុជាជ្រើសរើស ជំហរការពារសន្តិភាព រក្សាភាពថ្លៃថ្នូរលើឆាកអន្តរជាតិ

តម្លៃនៃសន្តិភាពនៅក្នុងសង្គមគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើន និងការវិឌ្ឍទៅមុខជានិរន្ត។ នៅក្នុងសង្គមមួយ ការបែកបាក់ ការប្រេះឆារ វាតែងតែនាំការឈឺចាប់ ភាពអសន្តិសុខ ភាពវឹកវរ បាត់បង់ឱកាស និង ខាតបង់នូវធនធាននៃការអភិវឌ្ឍន៍ជាច្រើន។ “ ខ្ញុំស្រលាញ់សន្តិភាព ខ្ញុំចង់បានសន្តិភាព ខ្ញុំអត់ចង់បានសង្គ្រាមដូចប្រទេសដទៃទេ។ សន្តិភាព គឺសំខាន់ណាស់ បើអត់មានសន្តិភាពយើងមិនអាចដើរហើរមកធ្វើការទៅនេះទៅនោះបានទេ។ សន្តិភាព មានតម្លៃកាត់ថ្លៃមហាសាលគ្មានអ្វីដែលអាចកាត់ថ្លៃបានទេ បើគ្មានសន្តិភាពគឺគ្មានការអភវឌ្ឍអ្វីទាំងអស់” ។ នេះបើយោងតាម ការដកស្រង់សម្តីប្រជាពលរដ្ឋ...

អ្នកនាំពាក្យរាជរដ្ឋាភិបាល ទាត់ចោលព័ត៌មានប្រឌិតរបស់ជនក្បត់ជាតិ សម រង្ស៊ី ដែលចោទថា សម្ដេចតេជោ ហ៊ុន សែន ទិញភាគហ៊ុនក្នុងក្រុមហ៊ុនថាមពលថៃ តម្លៃរាប់ពាន់លានដុល្លារ

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្ដាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឲ្យ។ ក្នុងសេចក្ដីប្រកាសបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន...

Fresh Exclusive៖ អំណាចសាមគ្គីជាតិ គឺជាគន្លឹះឈ្នះនៃសង្គ្រាមការទូត៖ កុំឲ្យព័ត៌មានបំពុលរបស់ក្រុមជ្រុលនិយមបំបែកជាតិខ្មែរ

ក្នុងពេលដែលកម្ពុជា កំពុងបង្កើនសមត្ថភាពការទូតទ្វេដង និងទទួលបានការគាំទ្រពីប្រទេសមហាអំណាច និងអង្គការអន្តរជាតិ ពលរដ្ឋខ្មែរត្រូវបង្កើនការរួមចំណែកថែរក្សាសាមគ្គីភាពជាតិ ដោយមិនជឿលើព័ត៌មានញុះញង់ និងការបំពុលអារម្មណ៍សង្គមពីក្រុមជ្រុលនិយមក្រៅប្រទេសឡើយ។ ឯកភាពជាតិ និងស្មារតីស្នេហាជាតិ គឺជាឧបករណ៍សំខាន់បំផុតក្នុងការការពារអធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖ នៅក្នុងពេលដែលកម្ពុជាកំពុងទទួលបានជោគជ័យយ៉ាងសំខាន់លើឆាកនយោបាយការទូត ដោយសារតែកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់រាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងទង្វើឈ្លានពានរបស់ថៃ, ក្រុមជ្រុលនិយមខ្មែរនៅក្រៅប្រទេសវិញ កំពុងប្រើវិធីសាស្ត្រព័ត៌មានញុះញង់ដើម្បីបំបែកបំបាក់ភាពសាមគ្គីរបស់ប្រជាជនខ្មែរ។ ព័ត៌មានមិនពិតទាំងនេះ នឹងក្លាយជាអាវុធមុតស្រួច បង្កគ្រោះថ្នាក់ដល់ឯកភាពជាតិ និងស្មារតីស្នេហាបូរណភាពទឹកដីរបស់ប្រជាជាតិខ្មែរ ប្រសិនបើខ្មែរមិនរួមគ្នាក្នុងការទប់ស្កាត់នូវព័ត៌មានបំពុលរបស់ពួកគេទាំងនោះទេ។...

Will Southeast Asian Exporters ‘Eat’ the Trump Tariffs?

Facing Trump’s latest round of tariffs, Southeast Asian exports face a dilemma. But the incentive to “eat” or absorb the tariffs might diminish over...

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ផ្ញើលិខិតអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការស្នើរូបលោក សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតថ្លែងអំណរគុណ ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការស្នើរូបលោក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ លិខិតរបស់លោក ដូណាល់ ត្រាំ មានខ្លឹមសារដូច្នេះថា៖ « ខ្ញុំសូមអរគុណ ចំពោះលិខិតដ៏កក់ក្តៅរបស់ឯកឧត្តម (សម្តេចធិបតី ហ៊ុន ម៉ាណែត) និងជាពិសេសការស្នើរូបខ្ញុំ សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។...

Trump threatens charges for George Soros, frequent target of far-right ire

United States President Donald Trump has advocated for George Soros, a billionaire financier and philanthropist who has become a central figure in right-wing conspiracies,...

កិច្ចប្រជុំ RBC ថ្ងៃ២៥ សីហា៖ ៥ចំណុចពង្រឹងជំហានសំខាន់ ក្នុងការអនុវត្តបទឈប់បាញ់ និងសន្តិភាពពិតប្រាកដ

កិច្ចប្រជុំវិសាមញ្ញថ្នាក់តំបន់ «RBC ថ្ងៃ២៥ សីហា ២០២៥» បានបញ្ចប់ទៅដោយបានទទួលលទ្ធផលជាវិជ្ជមាន។ លទ្ធផលសំខាន់ទាំងនោះរួមមាន ការបង្កើតស្ថានភាពនូវទំនុកចិត្តថ្មី និងការដាក់គោលការណ៍ច្បាស់លាស់សម្រាប់អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ កិច្ចប្រជុំថ្នាក់តំបន់ប្រព្រឹត្តទៅនៅក្នុងខេត្តប៉ៃលិននេះ កំពុងក្លាយជាគន្លងដ៏សំខាន់សម្រាប់ការពង្រឹងសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅបញ្ជាក់ជុំវិញ ៥ចំណុចសំខាន់ ដែលសម្រេចបានក្នុងកិច្ចប្រជុំRBC ថ្ងៃ២៥ សីហា ឆ្នាំ ២០២៥នេះ៖ នៅពេលដែលបញ្ហាវិវាទតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងទាមទារការដោះស្រាយដោយយុទ្ធសាស្ត្រ និងភាពវាងវៃដ៏ប្រុងប្រយ័ត្ន...

ប្រធានាធិបតីវ៉េណេស៊ុយអេឡា ថ្កោលទោសការដាក់ពង្រាយនាវាចម្បាំង៣គ្រឿងរបស់អាមេរិក នៅក្បែរឆ្នេរប្រទេសរបស់លោក

កាលពីថ្ងៃសុក្រ ទី២២ ខែសីហា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានចេញមុខថ្កោលទោស ការដាក់ពង្រាយនាវាចម្បាំងអាមេរិក៣គ្រឿង នៅក្បែរឆ្នេរនៃប្រទេសវ៉េណេស៊ុយអេឡា ដោយលោកបានហៅប្រតិបត្តិការនោះថា ជាការប៉ុនប៉ងខុសច្បាប់ដើម្បីផ្លាស់ប្តូររបបដឹកនាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ចាប់តាំងពីឡើងកាន់អំណាចសាជាថ្មីកាលពីដើមឆ្នាំនេះមក រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធជាខ្លាំង​ប្រឆាំងវ៉េណេស៊ុយអេឡា។ ក្នុងសប្តាហ៍នេះ ប្រភពពីសហរដ្ឋអាមេរិក បានបញ្ជាក់ថា...

រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការអនុម័តនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដោយមានការចូលរួមពីសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន...