ការពិត នៃអំពើជួញដូរមនុស្សនៅក្នុងសហរដ្ឋអាមេរិក

យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០១១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អាមេរិកគឺជាប្រទេសលំដាប់ទី ១ សម្រាប់ការជួញដូរ។ កម្រិតទី ១ មានន័យថា រដ្ឋាភិបាលអនុលោមតាមស្តង់ដាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៃច្បាប់ការពារជនរងគ្រោះនៃការជួញដូរ និងអំពើហិង្សាឆ្នាំ ២000 ដើម្បីលុបបំបាត់ការជួញដូរ។ ជនរងគ្រោះនៃការជួញដូរភាគច្រើន គឺជាកុមារ ក្នុងនោះរួមមានការចាប់រំលោភ ឬចាប់ជំរិត ឬបណ្តាលឱ្យស្លាប់ជាដើម។ សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីលុបបំបាត់ការជួញដូរមនុស្សនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំ ក្រសួងការបរទេសចេញផ្សាយទិន្នន័យដែលបានចងក្រងអំពីស្ថានភាពនៃការជួញដូរមនុស្សនៅក្នុងប្រទេសផ្សេងៗគ្នាជាច្រើន រួមទាំងសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ...

សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយ
ដែលចោទប្រកាន់ប្រទេសកម្ពុជាជាកន្លែងលាក់ទាសករបច្ចេកវិទ្យា

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូដែលគ្មានការពិតមួយអំពីប្រទេសកម្ពុជាស្តីអំពីទាសករបច្ចេកវិទ្យា។ នៅក្នុងវីដេអូនោះ បានធ្វើការកាត់តវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយក្នុងវិដេអូនោះក៏បានធ្វើការចោទប្រកាន់ទាំងគ្មានភស្តុតាងទៀតថា ប្រទេសកម្ពុជាកំពុងត្រូវបានគ្រប់គ្រងដោយចិន និងជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអន្តរជាតិដ៏ក្តៅគគុក ។ ក្រោយពីមានការបង្ហោះនូវវីដេអូចោទប្រកាន់ទាំងគ្មានការពិត និងសែនអយុត្តិធម៌មកលើប្រទេសកម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុបែបនេះ ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ចំពោះការចុះផ្សាយដោយសារព័ត៌មាន Aljazeera​ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម...

តើកម្ពុជាត្រូវចុះចាញ់ការបង្កហានិភ័យឬការគំរាមកំហែងពីអាមេរិកឬទេ?

សហរដ្ឋអាមេរិកតាមរយៈមន្ដ្រីជាន់ខ្ពស់ដែលធ្វើទស្សនកិច្ចមកកម្ពុជាថ្មីៗនេះ បានបង្ហាញពីក្ដីព្រួយបារម្ភមួយចំនួនរបស់ខ្លួន។ ក្នុងនោះជាអាទិ៍គឺការព្រួយបារម្ភពីវត្ដមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដែលមហាអំណាចនេះជឿថា វត្តមាននេះនឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងជាការបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រៅពីនេះក៏មានលើកឡើងពាក់ព័ន្ធនឹងរឿងក្ដីក្ដាំរបស់លោកកឹម សុខា និងប្រព័ន្ធអនុគ្រោះពន្ធទូទៅឬGSPជាដើម។ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចផ្លូវការមកកម្ពុជាពីរថ្ងៃ គឺកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី១៣ ខែកក្កដា លោកក៏បានធ្វើសន្និសីទកាសែតដោយលើកឡើងពីកង្វល់មួយចំនួនខាងលើនេះ។ យ៉ាងណាមិញ...

ហេតុអ្វីលោកស៊ីនហ្សូ អាបេទទួលបានការគោរពស្រឡាញ់ខ្លាំងទាំងក្នុងប្រទេសនិងលើឆាកអន្ដរជាតិ?

មរណភាពរបស់លោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ភ្ញាក់ផ្អើលត្រង់ថា លោកស្លាប់ដោយសារករណីឃាតកម្មបាញ់សម្លាប់។ ជនសង្ស័យឈ្មោះTetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺនៅក្នុងទីក្រុងNara ជាទីលោកអាបេកំពុងថ្លែងសារទៅកាន់ប្រជាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុនពេលរងការបាញ់ប្រហារ។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរចម្លើយ ហើយបើតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យឆ្លើយយ៉ាងខ្លីថា រូបលោកមិនពេញចិត្ដនឹងលោកស៊ីនហ្សូ អាបេ ទើបមានបំណងចង់សម្លាប់លោកអាបេ។ យ៉ាងណាមួយថ្ងៃបន្ទាប់គឺនៅថ្ងៃទី០៩ ខែកក្កដា...

ប្រាំមួយឆ្នាំបន្ទាប់ពីការបាត់បង់ជីវិតរបស់លោក កែម ឡី

ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២២​ គឺជាថ្ងៃគម្រប់ខួប ៦ ឆ្នាំនៃការបាត់បង់ជីវិតរបស់លោកកែម ឡី។ រហូតមកទល់ពេលនេះ នៅតែមានក្រុមឆ្លៀតឱកាសមួយចំនួនបានយកឧប្បត្តិហេតុនេះវាយប្រហារលើប្រទេសកម្ពុជា។ ឧប្បត្តិហេតុ​ គឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ពិសេសក្រុមមនុស្សដែលស្រលាញ់ និងគាំទ្រលោកដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន នាវេលាម៉ោងប្រមាណ៩ព្រឹក កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវឱ្យជនទីបីឈ្លាតឱកាសនេះមកគេងយកផលចំណេញពីយើង​នោះឡើយ។ តើលោក កែម...

ច្បាប់គឺច្បាប់! អាមេរិកមិនអាចមកបង្វិលឱ្យកម្ពុជាធ្វើតាមការបញ្ជារបស់ខ្លួនបានឡើយ

នៅក្នុងប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញ រាល់ការសម្រេចចិត្ដ ឬការអនុវត្ដកិច្ចការនានា ត្រូវធ្វើឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ដើម្បីធានាបាននូវស្ថិរភាព និងសន្ដិសុខសង្គម។ កម្ពុជាក៏ដូចគ្នា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាសន្ដិភាពឱ្យគង់វង្ស ចៀសវាងភាពចលាចលណាមួយកើតឡើងដោយសារតែក្រុមបំពុលសង្គម ឬក្រុមអង្គការសង្គមស៊ីវិលដែលជាអាយ៉ងរបស់បរទេស ដោយពួកនេះចាំតែចាប់កំហុស និងលូកដៃកកូរកកាយរឿងផ្ទៃក្នុងរបស់ជាតិសាសន៍ដទៃ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន។ កម្ពុជាធ្លាប់រងគ្រោះច្រើនហើយ ពិសេសពីសហរដ្ឋអាមេរិកដែលចោទកម្ពុជាទាំងបំពាន ថាបានរំលោភសិទ្ធិមនុស្ស មិនអនុវត្ដតាមគន្លងប្រជាធិបតេយ្យ ទាំងដែលអាមេរិកខ្លួនឯងក៏មានភាពចលាចលកើតឡើង មិនថារឿងសង្គម និងនយោបាយ។ ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល...

មាត់ជាអាចារ្យ ចិត្តជាអាចោរ

...

ក្រុមមន្ត្រីប៉ូលីសរដ្ឋ Ohio បានសម្លាប់បុរសស្បែកខ្មៅម្នាក់ ដោយសារតែគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច

តាមការចេញផ្សាយដោយសារព៌តមាន Reuters កាលពីថ្ងៃអាទិត្យ ថ្ងៃទី 3 ខែកក្កដា​ ឆ្នាំ២០២២នេះ បានបង្ហាញថាមន្រ្តីប៉ូលីសចំនួន 8 នាក់នៅក្នុងទីក្រុង Akron រដ្ឋ Ohio បានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារមួយ ដែលបានសម្លាប់បុរសស្បែកខ្មៅម្នាក់មានឈ្មោះថា Jayland Walker ដែលគេបានអះអាងថាគាត់គ្មានអាវុធនៅក្នុងដៃ។ សាកសពរបស់គាត់ត្រូវបានរកឃើញថាមានស្នាមគ្រាប់កាំភ្លើងប្រហែល 60គ្រាប់ ដែលហេតុការណ៍បន្ទាប់ពីគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច និងជិះរត់ចេញពីកន្លែងចរាចរណ៍។ ក្រុមមន្ត្រីប៉ូលីសបានបង្ហាញវីដេអូជាច្រើននៅក្នុងសន្និសីទសារព័ត៌មានអំពីហេតុការណ៍នោះ ដោយបាន...

លាតត្រដាងនូវប្រវតិ្តសាស្ត្រខ្មៅងងឹតនៃ “សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”នៃប្រទេសអាមេរិក

វេបសាយរបស់កាសែត «The Christian Science Monitor»របស់អាមេរិកបានចេញផ្សាយអត្ថបទមានចំណងជើងថា“គំនិត”នៃប្រព័ន្ធសាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា គឺមានប្រភពចេញពីអាមេរិក ។ តាមការចុះផ្សាយរបស់កាសែតខាងលើបានបង្ហាញ រឿងខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏ជាភស្តុតាងដ៏សំខាន់នៃការរើសអើងជាតិសាសន៍ជាប្រព័ន្ធ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ហេតុការណ៍ដែលបានរកឃើញគ្រោងឆ្អឹងសាកសពកុមារជនជាតិឥណ្ឌាអាមេរិកាំងនៅទីតាំងចាស់នៃសាលារៀនមួយខ្នងសម្រាប់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា ធ្វើឱ្យមជ្ឈដ្ឋានមតិអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ។ តាមការចុះផ្សាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកដែលបានចេញផ្សាយឱ្យដឹងថា នៅសាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកាំង ក៏ធ្លាប់កើតមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះដែរ ។ មានបញ្ញវន្តបានប៉ាន់ប្រមាណថា ក្នុងរយៈពេលជាង១៥០ឆ្នាំ សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៅអាមេរិក ប្រហែលបានបណ្តាលឱ្យកុមារជនជាតិដើមភាគតិចនៅអាមេរិកចំនួនជាង៤ម៉ឺននាក់ស្លាប់ដោយផ្ទាល់និងដោយប្រយោល ។ នៅក្នុងឆ្នាំ...

តើវាសនារបស់លោក សុន ឆ័យ នឹងបញ្ចប់ដូចមេរបស់លោក ឬយ៉ាងណា?

ការបោះឆ្នោតក្រុមជ្រើសរើសប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនទាន់បានបញ្ចប់ទៅបានប៉ុន្មានផងអនុប្រធានបក្សភ្លើងទាន លោក សុន ឆ័យ កំពុងជាប់បណ្ដឹងចំនួនពីរ ពោលបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យរបស់លោកក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជនដែលអាចបណ្ដាលឱ្យមានការប៉ះពាល់ដល់កិត្តយសជាតិទាំងមូល។ ជាក់ស្ដែងលោក សុន ឆ័យ បានលើកឡើងដដែលៗតាមរយៈកិច្ចសម្ភាសន៍ជាមួយ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះថា «ការបោះឆ្នោតក្រុមប្រឹក្សាឃុំ...