Month: August 2022

ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ តសណ្តាន ចំពោះជាតិ និងប្រជាជនកម្ពុជា
ជាបឋម យើងគ្រាន់តែក្រឡេកមើលសាវតានៃការធ្វើនយោបាយរបស់ជនក្បត់ជាតិ តត្រកូល៣ជំនាន់រូប នេះ យើងក៏អាចយល់បានយ៉ាងងាយបាត់ទៅហើយ។ ទណ្ឌិតរូបនេះបានរស់នៅយ៉ាងសុខស្រួលក្នុងប្រទេសបារាំងក្នុងអំឡុងពេលប្រជាជនកម្ពុជាកំពុងរងទុក្ខវេទនាក្នុងរបបកាប់សម្លាប់របស់ពួកប្រល័យពូជសាសន៍ប៉ុល ពត អំឡុងឆ្នាំ១៩៧៥-១៩៧៩ ដោយគ្មានឈឺឆ្អាលនឹងសុខទុក្ខរបស់ខ្មែរ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ បុគ្គលរូបនេះសម្ងំរស់នៅយ៉ាងសុខស្រួលនៅពេលប្រទេសជាតិជួបគ្រោះមហន្តរាយ និងប្រជាជនជួទុក្ខវេទនាស្លាប់ស្ទើរផុតពូជ។ តើនរណាខ្លះដែលបានលឺឈ្មោះ សម រង្ស៊ី ចេញមុខឈឺឆ្អាលរឿងខ្មែរក្នុងកំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលគ្រប់គ្រងដោយរបបវាលពិឃាត ប៉ុល ពត? គឺគ្មានទាល់តែសោះ។ ជនក្បត់ជាតិតត្រកូល...

តើអាមេរិកកំពុងបង្កើត សន្តិភាព ឬក៏ជា សត្រូវនៃសន្តិភាព
តាមការយល់ឃើញរបស់ក្រុមអ្នកជំនាញវិភាគនយោបាយនាពេលបច្ចុប្បន្ន បានលើកឡើងថា តាមការពិត ភាគីអាមេរិកដែលនិយាយ «សន្តិភាព» ពេញៗមាត់នោះ គឺជា «សត្រូវនៃសន្តិភាព» ដ៏ពិតប្រាកដ ដោយទាំងមេដឹកនាំ និងក្រុមមន្ត្រីសហអាមេរិកបានដើរបង្កាត់ភ្លើងសង្រ្គាមគ្រាប់ទីកន្លែង ទាំងសង្រ្គាមរុស្ស៊ីនៅអ៊ុយគ្រែន ជម្លោះរវាងចិន និងកោះតៃវ៉ាន់ ការដែលអាមេរិចចង់បង្តើត ណាតូតំបន់មជ្ឈិមបូព៌ា ហើយថ្មីៗនេះអ្នកស្រី Nacy Pelosi កំពុងរៀបដំណើរទស្សនកិច្ចទៅកាន់តបន់ព្រំដែន កូរ៉េខាងត្បូង និងកូរ៉េខាងជើងទៀត ដែលអាចបណ្តាលអោយស្ថានភាពកូរ៉េទាំងពីរឡើងកំដៅកាន់តែខ្លាំង។ បញ្ហាធំៗលើនេះ...

ល្បែងនយោបាយរបស់គណបក្សប្រឆាំងថ្មីមួយទៀត
កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានធ្វើសន្និសីទព័ត៌មានបង្ហាញថាខ្លួនកំពុងមានគម្រោងចងសម្ព័ន្ធភាពជាមួយគណៈបក្សប្រឆាំងដទៃទៀតនៅក្នុងឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា មានដូចជា ១-គណបក្សភ្លើងទៀន ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្សកែទម្រង់កម្ពុជា ៤-គណបក្សខ្មែរស្រលាញ់ជាតិ ហើយតាមរយៈសារដដែរនោះក៏បានបញ្ជាក់ដែរថា គ ប ម នឹងបន្តទាក់ទងទៅគណបក្សកម្ពុជានិយមបន្ថែមទៀតផងដែរ។ ការណ៍នេះបានធ្វើឱ្យសាធារណជនមានការស្រវាក់ស្រវាន់ជាខ្លាំងអំពីទង្វើ និងសកម្មភាពក្រោយវាំងននរបស់ថ្នាក់ដឹកនាំរបស់បក្សប្រឆាំងទាំងអស់នោះ។ តើអ្វីទៅជាគោលបំណងរបស់ការចងសម្ព័ន្ធភាពនេះ?ទាក់ទងទៅនឹងគោលបំណងពិតប្រាកដនៃការចងសម្ព័ន្ធនយោបាយ គឺពួកយើងមិនអាចដឹងបាននោះឡើយ ប៉ុន្តែបើយោងទៅតាមសន្និសីទសាព័ត៌មានរបស់ គ...

កម្ពុជា អាមេរិក និងចិន ពិតជាសំខាន់ណាស់នៅក្នុងតំបន់អាស៊ី
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា សហរដ្ឋអាមេរិកបានដាក់ចេញគោលនយោបាយការបរទេសមិនច្បាស់លាស់មួយចំពោះប្រទេសកម្ពុជាដោយបានរិះគន់ថា គោលនយោបាយបច្ចុប្បន្នមានលក្ខណៈ « មិនស៊ីសង្វាក់គ្នា និងដើរផ្ទុយគ្នា » កត្តានេះបានជំរុញកម្ពុជាឱ្យចូលក្នុងគន្លងចិនកាន់តែខ្លាំង។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ(CSIS)ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនយល់ថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានបែងចែកដាច់ស្រេចគ្នារវាងការខឹងសម្បានឹងការដើរថយក្រោយផ្នែកលទ្ធិប្រជាធិបតេយ្យ និងការធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាពទេបើទោះជាមានផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់ក៏ដោយ។ នេះបើតាមរបាយការណ៍ដែលមានចំណងជើងថា៖ «ជនក្រៅសង្គមឬជាដៃគូ? ការបញ្ជាក់ឱ្យច្បាស់ពីគោលនយោបាយអាមេរិកចំពោះកម្ពុជា» (Pariah or Partner? Clarifying the U.S. Approach to Cambodia)ដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែមិថុនា។...

តើទង្វើររបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី នៅពេលនេះវាអាចជំរុញចិត្តឱ្យចិន ចង់វាយសង្រ្តប់យកតៃវ៉ាន់កាន់តែខ្លាំងដែរ ឬយ៉ាងណា?
ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃការវិវត្តទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់៖ ទីបំផុត យន្តហោះរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារ។ ខណៈដែលមុនពេលលោកស្រីមកដល់កោះតៃវ៉ាន មានព្រឹត្តិការណ៍សំខាន់ជាច្រើនបានកើតឡើងដោយក្នុងនោះរួមមានដូចជា ចិនបានព្រមានម្ដងហើយម្ដងទៀតថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ រួមមានទាំងជម្រើសយោធា ប្រសិនបើលោកស្រី ផេឡូស៊ី ពិតជាមកបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់មែននោះ។ ចិន ប្រកាសបិទដែនអាកាសក្នុងតំបន់សមុទ្រតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិល។...

តើអ្នកស្រី Mary Ann Jolley ជាអ្នកផលិតវីដេអូឯកសារស៊ើបអង្កេតអំពីប្រទេសជាច្រើនគឺជានរណា?
កាលពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយមានចំណងជើងថា Cambodia’s Cyber Slaves ឬទាសករបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាស្តី ។ នៅក្នុងវីដេអូនោះ ស្ត្រីឈ្មោះ Mary Ann Jolley បានធ្វើការបង្ហាញវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ក្រោយពីមានការបង្ហោះនូវវីដេអូនេះរួចមក ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល...

ជារឿងចៃដន្យឬជាចេតនាដែលAl Jazeeraចុះផ្សាយថាមន្ដ្រីកម្ពុជាពាក់ព័ន្ធជាមួយអ្នកជំនួញផ្លូវងងឹតជនជាតិចិន
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានបរទេសមួយឈ្មោះAl Jazeera បានចេញផ្សាយរបាយការណ៍ព័ត៌មានដោយលាតត្រដាងថា មន្ដ្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយនឹងបុរសជនជាតិចិនម្នាក់ឈ្មោះតុង លីឆឹង(Dong Lecheng) ដែលជាអ្នកជំនួញដ៏ល្បីរបស់ចិន។ អ្នកជំនួញរូបនេះត្រូវគេអះអាងដែរថា ជាប់ជំពាក់នឹងសំណុំរឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស តាមរយៈការឆបោកតាមអ៊ីនធឺណេតប្រព្រឹត្ដដោយក្រុមជនជាតិចិននៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ចេញផ្សាយជាវីដេអូមានរយៈពេលជាង៤០នាទី បានរៀបរាប់ពីការស៊ើបអង្កេតលើអំពើជួញដូរមនុស្ស កើតឡើងដោយប្រតិបត្ដិការបោកប្រាស់តាមអ៊ីនធឺណេតរបស់ជនជាតិចិននៅកម្ពុជា និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ដ្រីរដ្ឋាភិបាលកម្ពុជា។ នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានAl Jazeeraរកឃើញទៀតថា ជនរងគ្រោះដោយសារតែការបោកប្រាស់តាមអ៊ីនធឺណេតពីសំណាក់ជនជាតិចិន គឺត្រូវបានបង្ខាំងនៅអគារChina Townក្នុងខេត្ដព្រះសីហនុ។ តាមAl Jazeera...