លិខិតមិត្តអ្នកអាន៖ «ខ្មែរពិតជាសំណាងណាស់ ដែលមេដឹកនាំបដិវត្តពណ៌ត្រូវបានវែកមុខទាន់ពេល»

ការចាប់ខ្លួន កឹម សុខា កាលពីចុងឆ្នាំ២០១៧ និងការផ្តន្ទាទោសដោយតុលាការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សំខាន់នៅត្រង់ថា បើគ្មានការចាប់ខ្លួន កឹម សុខា កាលពីជាង ៥ឆ្នាំមុនទេ ម៉្លេះសមប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរពិតជារអិលធ្លាក់ដោយជៀសពុំរួចក្នុងចលនាបដិវត្តន៍ពណ៌និងធ្វើឲ្យស្ថានការណ៍ប្រទេសជាតិក្រឡាប់ចាក់ដូចនៅពិភពអារ៉ាប់បាត់ទៅហើយក៏មិនដឹង។ គំរោងការរៀបចំចលនាបដិវត្តន៍ពណ៌របស់ កឹម សុខា ពិតជាមិនធម្មតាឡើយ។ ប្រសិនបើគេអង្គុយស្តាប់ឡើងវិញនូវសម្តីរបស់ កឹម សុខា ដែលនិយាយពីផែនការបដិវត្តន៍ពណ៌នេះវាពិតជារឿងដ៏ គួរឲ្យព្រឺក្បាលណាស់សម្រាប់ពលរដ្ឋខ្មែរដែលធ្លាប់បានហែលឆ្លងឆ្អឹងភ្នំ...

ឯកសារបែកធ្លាយបង្ហាញថាសហរដ្ឋអាមេរិកកំពុងស៊ើបការសម្ងាត់លើសម្ព័ន្ធមិត្តរបស់ខ្លួនឯង

ការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់នាពេលថ្មីៗនេះ ស្តីពីផែនការសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន នៅប្រទេសអ៊ុយក្រែន គឺបានបង្កឱ្យមានភាពចលាចល នៅក្នុងមន្ទីរប៉ង់តាហ្គោន ដោយបង្ខំឱ្យមន្ត្រីបង្កើនផ្នែកសន្តិសុខ។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារ Washington Post ដោយបាននិយាយថា ពួកគេនៅតែព្យាយាមវាយតម្លៃ...

កន សាវាង្ស បម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត

កាលពីពេលថ្មីៗនេះមានប្រភពមួយបានចេញបញ្ជាក់អំពីគំនិតមិនល្អរបស់ កន សាវាង្ស ដែលជាដៃជើងរបស់ជនបរទេសកំពុងព្យាយាមបំផ្លាញប្រទេសកម្ពុជា។ នៅក្នុងការចុះផ្សាយនោះផងដែរបានលើកឡើងថា បន្ទាប់ពីមានរឿងរ៉ាវផែនការទុច្ចរិករបស់ VOD និង CCIM នាពេលនេះមានបុគ្គលិកទម្លាយដំណឹងថ្មីមួយទៀតថា៖ កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា។​ តើអង្គការខុមហ្រ្វែលជានរណា? អង្គការខុមហ្វ្រែល ជាអង្គក្រៅរដ្ឋាភិបាលមួយដែលតែងមានបំណងមិនល្អ និងត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់ក្រុមមនុស្សដែលមានបំណងមិនល្អក្នុងការបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខនេះ។ អង្គការខុមហ្រ្វែលដែលត្រូវបានដឹកនាំដោយគឹម​ ឈន...

លោក ហ៊ុន សែន ព្រមាន​ប្រទេស​ដែល​ខ្លួនធ្លាប់គាំទ្រដល់រដ្ឋប្រហារ លន់ នល់ កុំ​ឲ្យ​គាំ​ទ្រ​ក្រុម​អ្នក​ធ្វើ​«​បដិវត្តន៍​ពណ៌​»​នៅ​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានទៅប្រទេសមួយចំនួន ដែលបង្ហាញកង្វល់លើប្រជាធិបតេយ្យនៅកម្ពុជា កុំឱ្យសាងកំហុសទី៣ទៀត ខណៈដែលពួកគេជាអ្នកគាំទ្រដល់រដ្ឋប្រហាររបស់​ លោក លន់ នល់ ទម្លាក់សម្តេចនរោត្តម សីហនុ បង្កើតជាសង្គ្រាមឱ្យកម្ពុជារាប់ទសវត្សរ៍។ សម្តេចតេជោ ហ៊ុន សែន ពុំបាននិយាយចំឈ្មោះប្រទេសទាំងនោះឡើយ ប៉ុន្តែការថ្លែងសារនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ចេញមុខសម្តែងកង្វល់ចំពោះការកាត់ទោសលើ លោក កឹម...

របៀបបញ្ឈប់ CIA ពីការបង្កអោយមានផលប៉ះពាល់ ដល់សន្តិសុខជាតិ

កាលពីថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២៣ កន្លងទៅនេះក្រសួងព័ត៌មាន បានសម្រេចបិទអាជ្ញាប័ណ្ឌរបស់សម្លេងប្រជាធិបតេយ្យ (VOD) ក្រោយពីបានផ្សព្វផ្សាយព័ត៌មានមិនពិតស្ដីពី «មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»​ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋទាំងមូលទៀតផង។ មុននឹងឈានដល់ការសម្រេចបិទនេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ដល់ឱកាសជូនក្រុមការងារ VOD ដើម្បីសូមទោសជាសាធារណៈផងដែរ ប៉ុន្តែក្រុមការងារ​ VOD មិនបានអើពើអំពីលក្ខខណ្ឌនោះឡើយ។...

អតីតបុគ្គលិកប្រាប់ការពិត៖VOD ជាឧបករណ៍ប្រើដោយបរទេសបំផ្លាញកម្ពុជា

Freshnews: អតីតបុគ្គលិកទម្លាយ៖ តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះ ក្នុងផែនការបដិវត្តន៍ពណ៌ នៅកម្ពុជា ? អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានតាមរយៈបណ្តាញសង្គមឱ្យដឹងថា វិទ្យុវីអូឌីដែលទទួលជំនួយបរទេស ​គឺជាឧបករណ៍បំពងសំឡេងប្រឆាំង ដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គម ដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាម Facebook មួយឈ្មោះ «ខ្ញុំជា...

រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិកបង្ក​ឲ្យ​មាន​ការ​បំពុល​ដោយ​សារធាតុ​គីមី​បង្ក​មហារីក

នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ រថភ្លើងមួយបានធ្លាក់ផ្លូវនៅ East Ballista រដ្ឋ Ohio សហរដ្ឋអាមេរិក យ៉ាងហោចណាស់រថភ្លើងចំនួន ៥០ ក្នុងចំណោម ១៥០ បានធ្លាក់ផ្លូវដែលបណ្តាលឱ្យមានអគ្គីភ័យ។ រថភ្លើងដែលក្រឡាប់នោះផ្ទុកទៅដោយសារធាតុគីមី រួមទាំងសារធាតុគីមីបង្កមហារីកមួយចំនួនផងដែរ។ កាលពីថ្ងៃទី ៦ ខែកុម្ភៈ រដ្ឋ Ohio បានចេញបញ្ជាជម្លៀសជាកាតព្វកិច្ច...

ហេតុអ្វីបានជាអាមេរិក និងប្រទេសខាងលិចព្រួយបារម្ភខ្លាំងចំពោះការបិទ VOD?

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់VOD ដោយសារការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបដិសេធចំពោះការសុំទោសដោយស្មោះ។ អាមេរិក និងប្រទេសខាងលិចបានបង្ហាញខ្លួនឯងម្ដងមួយៗ ដោយចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ការបិទ VOD ដែលតែងតែទទួលបានមូលនិធិរបស់ពួកគេ គឺជាការរំលោភលើសេរីភាពសារព័ត៌មាន។ ពួកគេហាក់ដូចជាភ្លេចការដាក់ទណ្ឌកម្មកាលពីឆ្នាំមុនលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT ដែលពួកគេបាននិយាយថាព្រោះRT កំពុងចែកចាយព័ត៌មានមិនពិត។ នៅថ្ងៃទី១៣ ខែកុម្ភៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ គឺជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គួរតែស្វែងរកការពិតជាមុនសិន...

កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ឲ្យជនបរទេសប្រព្រឹត្តអំពើខុសច្បាប់បានដោយងាយនោះទេ

ជាការពិតណាស់ យើងទាំងអស់គ្នាបានជ្រាបហើយថាប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងទាំងអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា និងធានាបាននៅសុខសុវត្ថិភាព។ កម្ពុជាមានទីកន្លែងកំសាន្តជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាពិសេសគឺភ្ញៀវទេសចរណ៍បរទេសជាច្រើនចូលចិត្តនិងមកលេងកំសាន្តនៅក្នុងប្រទេសកម្ពុជា។ ចំនួននៃភ្ញៀវទេសចរណ៍នេះបានធ្វើឲ្យកម្ពុជា ទទួលបានចំណូលបន្ថែម នៅលើផ្នែកសេវាកម្មមួយចំនួន ពិសេស គឺប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទាល់។ ប៉ុន្តែគេសង្គេតឃើញថា ស្របពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន ក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិមួយចំនួនតូចដែលជាឧក្រិដ្ឋជន បានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនករណី ពិសេសគឺករណីរំលោភបំពានផ្លូវភេទលើកុមារកម្ពុជាដែលមិនទាន់គ្រប់អាយុ ដែលរាជរដ្ឋាភិបាលយើង កំពុងតែព្យាយាមលុបបំបាត់បានជាច្រើនកន្លងមកហើយ។ នៅក្នុងអត្ថបទនេះយើងសូមលើកយក ករណីជនបរទេសមួយចំនួនបានរំលោភបំពានលើកុមារកម្ពុជា មកជម្រាបជូនលោកអ្នកឲ្យជ្រាបដូចតទៅ។ យោងតាមការចេញផ្សាយដោយគេហទំព័រ...

តើអ្វីជាគោលបំណងពិតប្រាកដនៅពីក្រោយខ្នងការចាប់ខ្លួនមន្ដ្រីក្រសួងកសិកម្មកម្ពុជានៅអាមេរិក?

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ សាយតេស(CITES) នៅប្រទេសប៉ាណាម៉ា។ ការឃាត់ខ្លួនមន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មនេះ ក្រោមបទចោទ “សមគំនិតរត់ពន្ធសត្វស្វាក្តាម”...