កម្ពុជាសង្ឃឹមថាតុលាការអាមេរិកនិងមានយុត្តិធម៌ចំពោះមន្ត្រីកម្ពុជា

លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែ កញ្ញា ២០២១កន្លងទៅ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី ប្រទេសចិនចាត់ទុកជាជ័យជម្នះដ៏ធំធេង ។ ការធ្វើដំណើរមកស្រុកកំណើតវិញនេះបានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។ ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិនបានរង់ចាំលោកស្រីនៅលើកម្រាលព្រំនៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV...

​ កម្ពុជា អាមេរិក និងចិន ពិតជាសំខាន់ណាស់នៅក្នុងតំបន់អាស៊ី

ក្រុម​អ្នកស្រាវជ្រាវ​បានលើកឡើងថា​ សហរដ្ឋ​អាមេរិក​បានដាក់​ចេញ​គោល​នយោបាយ​ការបរទេសមិន​ច្បាស់​លាស់​មួយ​ចំពោះ​ប្រទេស​កម្ពុជា​ដោយ​បាន​រិះគន់​ថា ​គោលនយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ « មិន​ស៊ីសង្វាក់​គ្នា និងដើរ​ផ្ទុយគ្នា »​ កត្តានេះ​បាន​ជំរុញ​កម្ពុជា​ឱ្យ​ចូល​ក្នុង​គន្លង​​ចិន​កាន់​តែ​ខ្លាំង។ មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​(CSIS)​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​យល់​ថា​ ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​មិន​បាន​បែងចែក​ដាច់​ស្រេច​គ្នា​រវាង​ការ​ខឹង​សម្បា​នឹង​ការ​ដើរ​ថយ​ក្រោយ​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជាប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​បើ​ទោះ​ជា​មាន​ផល​ប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់​ក៏ដោយ។​ នេះ​បើ​តាម​របាយការណ៍​ដែល​មាន​ចំណងជើង​ថា៖ «ជន​ក្រៅ​សង្គម​ឬ​ជា​ដៃគូ? ការ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​គោលនយោបាយ​អាមេរិក​ចំពោះ​កម្ពុជា»​ (Pariah or Partner? Clarifying the U.S. Approach to Cambodia)​ដែល​បាន​ចេញផ្សាយ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា។​...

តើទង្វើររបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី ​នៅពេលនេះវាអាចជំរុញចិត្តឱ្យចិន ចង់វាយសង្រ្តប់យកតៃវ៉ាន់កាន់តែខ្លាំងដែរ ឬយ៉ាងណា?

ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃការវិវត្តទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់៖ ទីបំផុត យន្តហោះរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារ។ ខណៈ​ដែលមុនពេលលោកស្រីមកដល់កោះតៃវ៉ាន មានព្រឹត្តិការណ៍សំខាន់ជាច្រើនបានកើតឡើងដោយក្នុងនោះរួមមានដូចជា ចិនបានព្រមានម្ដងហើយម្ដងទៀតថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ រួមមានទាំងជម្រើសយោធា ប្រសិនបើលោកស្រី ផេឡូស៊ី ពិតជាមកបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់មែននោះ។ ចិន ប្រកាសបិទដែនអាកាសក្នុងតំបន់សមុទ្រតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិល។...

តើអ្នកស្រី Mary Ann Jolley ជាអ្នកផលិតវីដេអូឯកសារស៊ើបអង្កេតអំពីប្រទេសជាច្រើនគឺជានរណា?

កាលពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយមានចំណងជើងថា Cambodia’s Cyber Slaves ឬទាសករបច្ចេកវិទ្យា​ក្នុងប្រទេសកម្ពុជាស្តី ។ នៅក្នុងវីដេអូនោះ ស្ត្រីឈ្មោះ Mary Ann Jolley បានធ្វើការបង្ហាញវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ក្រោយពីមានការបង្ហោះនូវវីដេអូ​នេះរួចមក ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល...

ប្រាំមួយឆ្នាំបន្ទាប់ពីការបាត់បង់ជីវិតរបស់លោក កែម ឡី

ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២២​ គឺជាថ្ងៃគម្រប់ខួប ៦ ឆ្នាំនៃការបាត់បង់ជីវិតរបស់លោកកែម ឡី។ រហូតមកទល់ពេលនេះ នៅតែមានក្រុមឆ្លៀតឱកាសមួយចំនួនបានយកឧប្បត្តិហេតុនេះវាយប្រហារលើប្រទេសកម្ពុជា។ ឧប្បត្តិហេតុ​ គឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ពិសេសក្រុមមនុស្សដែលស្រលាញ់ និងគាំទ្រលោកដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន នាវេលាម៉ោងប្រមាណ៩ព្រឹក កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវឱ្យជនទីបីឈ្លាតឱកាសនេះមកគេងយកផលចំណេញពីយើង​នោះឡើយ។ តើលោក កែម...

ច្បាប់គឺច្បាប់! អាមេរិកមិនអាចមកបង្វិលឱ្យកម្ពុជាធ្វើតាមការបញ្ជារបស់ខ្លួនបានឡើយ

នៅក្នុងប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញ រាល់ការសម្រេចចិត្ដ ឬការអនុវត្ដកិច្ចការនានា ត្រូវធ្វើឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ដើម្បីធានាបាននូវស្ថិរភាព និងសន្ដិសុខសង្គម។ កម្ពុជាក៏ដូចគ្នា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាសន្ដិភាពឱ្យគង់វង្ស ចៀសវាងភាពចលាចលណាមួយកើតឡើងដោយសារតែក្រុមបំពុលសង្គម ឬក្រុមអង្គការសង្គមស៊ីវិលដែលជាអាយ៉ងរបស់បរទេស ដោយពួកនេះចាំតែចាប់កំហុស និងលូកដៃកកូរកកាយរឿងផ្ទៃក្នុងរបស់ជាតិសាសន៍ដទៃ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន។ កម្ពុជាធ្លាប់រងគ្រោះច្រើនហើយ ពិសេសពីសហរដ្ឋអាមេរិកដែលចោទកម្ពុជាទាំងបំពាន ថាបានរំលោភសិទ្ធិមនុស្ស មិនអនុវត្ដតាមគន្លងប្រជាធិបតេយ្យ ទាំងដែលអាមេរិកខ្លួនឯងក៏មានភាពចលាចលកើតឡើង មិនថារឿងសង្គម និងនយោបាយ។ ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល...

មាត់ជាអាចារ្យ ចិត្តជាអាចោរ

...

តើគណបក្សភ្លើងទៀនអាចបន្ដដំណើរដល់ពេលណា?

“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់លោកសម រង្ស៊ី។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់គណបក្សនយោបាយបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គលជាសញ្ញាសម្គាល់ឬរូបគណបក្ស ត្រូវតែផ្លាស់ប្តូរនៅក្នុងអំឡុងពេល៩០ថ្ងៃ បើមិនដូច្នោះទេគណបក្សទាំងនោះនឹងប្រឈមមុខច្បាប់។ បន្ទាប់ពីផ្លាស់ប្ដូរឈ្មោះ គណបក្សភ្លើងទៀនដែលបច្ចុប្បន្នមានលោកទាវ វណ្ណុលជាប្រធាន បានបន្ដសកម្មភាពនយោបាយជាប្រក្រតី ហើយក៏ទើបបានចូលរួមការបោះឆ្នោតឃុំ/សង្កាត់កាលពីថ្ងៃទី០៥ ខែមិនថុនា ឆ្នាំ២០២២ផងដែរ។ តាមលទ្ធផលផ្លូវការ គណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្រច្រើនជាងគេទីពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា...

អ្នកនយោបាយមិនគួរព្រងើយកន្តើយចំពោះការពិត និងផ្សព្វផ្សាយ “មេរោគនយោបាយ” នោះទេ

“វិវាទនយោបាយ” បណ្ដាប្រទេសនានានៅក្នុងពិភពលោកកម្រនឹងគេចផុត រាប់ចាប់តាំងពីប្រទេសក្រីក្ររហូតដល់ប្រទេសអភិវឌ្ឍន៍ ល្គឹកណាមានការប្រកួតប្រជែងផ្នែកនយោបាយ នោះ “វិវាទនយោបាយ” នឹងកើតមានឡើង។ ប៉ុន្ដែទោះបីជាវាកើតឡើង ភាពធ្ងន់ធ្ងរឬក៏ធូរស្រាលនៃវិបត្ដិនយោបាយ អាស្រ័យលើអ្នកនយោបាយចេះចរចារកដំណោះស្រាយ ដោយយកប្រយោជន៍ជាតិ និងរាស្ដ្រ ធំជាងប្រយោជន៍បក្ខពួកឬប្រយោជន៍ផ្ទាល់ខ្លួន។ នៅកម្ពុជា ភាពចម្រូងចម្រាសនយោបាយ ក៏បានកើតឡើងគួរឱ្យកត់សម្គាល់បន្ថែមទៀតនៅក្នុងពេលថ្មីៗនេះ ពោលគឺបន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ជាការប៉ះទង្គិចរវាងគណបក្សនយោបាយជាមួយគណបក្សនយោបាយ និងរវាងគណបក្សនយោបាយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ការប្រតិកម្មដាក់គ្នារវាងគណបក្សនយោបាយ គឺបក្សភ្លើងទៀនដែលគេចាត់ទុកថាជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាបច្ចុប្បន្ន...

កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ

មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។ សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី ធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មិថុនា​ តុលាការបាន​សម្រេច​ឱ្យ​ចាប់ខ្លួន​ និង​ផ្តន្ទាទោស​កញ្ញា សេង ធារី​ និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ជាង​៤០​ នាក់​ផ្សេង​ទៀត...