Author: Som Bunareach

អាមេរិកតែងតែចោទប្រកាន់គេអំពីការសាងសង់ទីតាំងកងទ័ព ប៉ុន្តែខ្លួនអាមេរិកឯងហេតុអ្វីមានមូលដ្ឋានទ័ពជាង ៨០០កន្លែង ជុំវិញពិភពលោក
កន្លងទៅថ្មីៗនេះមន្ត្រីលោកខាងលិចរបស់អាមេរិក បានចោទកម្ពុជានិងចិនថា កំពុងសាងសង់ទីតាំងកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជា ជុំវិញការចោទប្រកាន់ដោយគ្មានហេតុផលនេះថ្នាក់ដឹងនាំ ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាន បដិសេធយ៉ាងខ្លាំងជុំវិញខ្លឹមសារនិងអត្ថន័យនៃសេចក្តីរាយការណ៍នេះ ដោយថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ហើយបានបញ្ចាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស ឬវត្តមានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះឡើយ»។ ប៉ុន្តែយើងដឹងដែរឬទេថាអាមេរិកតែងតែចោទប្រកាន់គេអំពីសាងសង់ទីតាំងកងទ័ព ប៉ុន្តែខ្លួនអាមេរិកឯងហេតុអ្វីមានមូលដ្ឋានទ័ពជាង ៨០០កន្លែង ជុំវិញពិភពលោក ទុកសម្រាប់ការពារឬទុកពង្រឹងអំណាចខ្លួនឯង? ស្ទើរតែគ្រប់ប្រធានាធិបតីទាំងអស់របស់សហរដ្ឋអាមេរិក នៅក្រោយសម័យសង្រ្គាមត្រជាក់ សុទ្ធតែធ្លាប់បានព្យាយាមបិទមូលដ្ឋានទ័ព និងកាត់បន្ថយកងទ័ពអាមេរិកមួយចំនួន ដែលឈរជើងនៅក្រៅប្រទេស ជាពិសេសក្នុងតំបន់អឺរ៉ុបតែម្ដង ភ្ជាប់ជាមួយពាក្យស្លោកមួយឃ្លាដ៏មានមនោសញ្ចេតនា នោះគឺ...

ហេតុអ្វីទណ្ឌិត សម រង្ស៊ី ហ៊ានចេញ មុខវាយប្រហាររិះគន់ កឹម សុខា ចំៗជាចំហ?
(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី បានដំឡើងសំឡេងរិះគន់វាយប្រហារអតីត ដៃគូសម្ព័ន្ធភាពរបស់ខ្លួនឡើងចាស់ដៃករណី កឹម សុខា មិនទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយហេតុផលថាគ្មានជម្រើសសម្រាប់ជ្រើសរើស មានន័យថាគណបក្សណាមួយដែលត្រូវបោះឱ្យពោលគឺសូម្បីតែគណបក្សភ្លើងទៀនដែលមាន សម រង្ស៊ី ជាប្រធានស្រមោលបញ្ជាពីក្រោយ ក៏មិនមែនជាជម្រើសរបស់ កឹម សុខា ឡើយ។ ការណ៍នេះធ្វើឱ្យទណ្ឌិត សម រង្ស៊ី ក្រេវក្រោធក្តៅក្រហាយចំពោះ កឹម...

តើកម្ពុជាគួររីករាយ ឬមានក្ដីបារម្ភបន្ទាប់ពីមិនត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក?
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងសមភាគីក្នុងតំបន់ទាំង ១២ បានប្រកាសបើកជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ដែលជាភាសាអង់គ្លេសហៅថា Indo-Pacific Economic Framework for Prosperity (IPEF) នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុនដោយមានការចូលរួមផ្ទាល់ និងពីចម្ងាយរបស់ថ្នាក់ដឹកនាំទាំងអស់រួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ...

ជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កើនឡើងនៅប្រទេសជាច្រើន តើអាចនឹងក្លាយជាជំងឺរាតត្បាតសកលថ្មីដែរឬទេ?
គិតចាប់ពីខែមករា ឆ្នាំ២០២២មក ករណីជំងឺរលាកថ្លើមលើកុមារ បានហក់ឡើងគួរឱ្យកត់សម្គាល់ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។ ស្របគ្នានេះ អង្គការសុខភាពពិភពលោក (WHO) និងអាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងបន្តស៊ើបអង្កេតអំពីការផ្ទុះឡើងនៃជំងឺរលាកថ្លើមកុមារដ៏ធ្ងន់ធ្ងរ និងអាថ៌កំបាំង ខណៈករណីប្រហែល៤៥០ ដែលក្នុងនោះកុមារនៅអឺរ៉ុបមានចំនួនច្រើនជាងគេ ហើយរួមទាំងកុមារនៅអាម៉េរិក តំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ នេះបើតាមការអះអាងរបស់អង្គការសុខភាពពិភពលោក (WHO)។ បច្ចុប្បន្ន មន្ត្រីសុខាភិបាលអង់គ្លេស និង មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក (CDC) កំពុងស៊ើបអង្កេតលើករណីផ្ទុះជំងឺធ្ងន់ធ្ងរបែបនេះលើកុមារដ៏ច្រើន...

សំណុំរឿងរបស់លោក Julian Assange បានលាតត្រដាងពីធាតុពិតអាមេរិក
ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេសបានអនុញ្ញាតជាផ្លូវការ ឱ្យធ្វើបត្យាប័នលោក Julian Assang (ជូលៀន អាសាំង) ដែលជាស្ថាបនិកវេបសាយ Wikileaks (វីគីលីក) ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើន ចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា។ លោក Kristinn Hrafnsson (គ្រីស្ទៀន ហ្រាមសិន) និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ «ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian...

អាមេរិកដែលពូកែទូន្មានគេកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស ស្តង់ដារពីរ និងលាក់ពុតត្បុត
ការលើកឡើងរបស់តំណាងកម្ពុជា បានធ្វើឡើងដោយឆ្លើយតបចំពោះការវាយប្រហារបស់ប្រតិភូសហរដ្ឋអាមេរិក លើបញ្ហាសិទ្ធិមនុស្ស និងគណបក្សនយោបាយ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ប្រភពច្បាស់លាស់ពី freshnewsasia ។ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិក ជាប្រទេសដែលពូកែទូន្មានប្រទេសដទៃ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។...

បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើការដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន៖ តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?
សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនស្ទើរតែទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថានដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួនដោយប្រើការចោទប្រកាន់ថា នៅទីនោះគឺមានក្រុមភេរវកម្មនិងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់បានទាញយកឱកាសនេះដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុកចូលទៅដល់ទីក្រុងកាប៊ូលកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក Ashraf Ghani ប្រធានាធិបតីនៃប្រទេសអាហ្វហ្កានីស្ថានបានធ្វើការគេចខ្លួនចេញពីប្រទេសទៅកាន់ប្រទេសអារ៉ាប់ឌីសាអូឌីតដោយស្ថិតក្រោមហេតុផលមនុស្សធម៌។ យោងទៅតាមសន្និសីទសារព័ត៌មានរបស់លោក Joe Biden កាលពីប៉ុន្មានថ្ងៃមុននេះលោកបានមានប្រសាសន៍ថា «ទោះបីជាទ័ពអាមេរិកបន្តឈរជើងនៅទីនោះ ១ឆ្នាំ ឬ ៥ឆ្នាំបន្ថែមទៀត ក៏នឹងមិនអាចជួយឲ្យមានការផ្លាស់ប្តូរអ្វីច្រើនដែរ បើសិនកងទ័ពអាហ្វហ្កានីស្ថានមិនអាចឬមិនព្រមក្តោបក្តាប់ជោគវាសនារបស់ខ្លួន» លោកបានបានបន្តទៀតថា...

ប្រទេសមួយចំនួនមានការយល់ឃើញអវិជ្ជមានពីផលប៉ះពាល់ស្ដីពីការបញ្ចេញកាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែនៅហ្វូគូស៊ីម៉ា ប្រទេសជប៉ុន ចុះកម្ពុជាវិញ?
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលជប៉ុនបានប្រកាសស្ដីពីការសម្រេចបញ្ចេញកាកសំណល់វិទ្យុសកម្មដែលមានជាតិកខ្វក់នុយក្លេអ៊ែ ១.២៥ លានតោនដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្រ្តី Yoshihide Suga ក៏បានមានប្រសាសន៍ផងដែរថា «យើងនឹងព្យាយាមឱ្យអស់ពីសម្ថភាពដើម្បីរក្សាគុណភាពនៃទឹកឱ្យលើសពីស្តង់ណានៃសុវត្ថិភាព»។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនដែលស្ថិតក្នុងវិស័យឧស្សាហកម្ម និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបាននិយាយផងដែរថារោងចក្រនុយក្លេអ៊ែរផ្សេងៗទៀតក៏បានចោលកាកសំណល់តាមនិតិវិធីនេះផងដែរ ហើយផលប៉ះពាល់មានតិចតួចបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកបរិស្ថាន អង្គការផ្សេងៗទៀតដែលទាក់ទងទៅនឹងវិស័យជលផល សហគមន៍អ្នកនេសាទ និងអ្នកវិទ្យាសាស្រ្តសមុទ្របានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងមកលើបញ្ហាមួយនេះរួមទាំងប្រជាជនរបស់ជប៉ុនផ្ទាល់ផងដែរ។...

អនាគតនៃទំនាក់ទំនងរវាងសម រង្ស៊ី និង កឹម សុខា
អតីតធ្លាប់ជាគណបក្សមួយដែលតែងត្រូវបានគេហៅថាជា គណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ត្រូវបានរំលាយជាស្ថាពរដោយសាលដីកាតាងនាមប្រជារាស្រ្តខ្មែរត្រឹម៥៣ទំព័ររបស់តុលាការកំពូល ចុះថ្ងៃទី ១៦ វិច្ឆិកា ២០១៧ មុនការបោះឆ្នោតថ្នាក់ជាតិមកដល់ក្នុងឆ្នាំ២០១៨។ គណបក្សសង្គ្រោះជាតិ គឺជាគណបក្សដែលមានដើមកំណើតពីការរួមបញ្ចូលគ្នានៅឆ្នាំ២០១២ មុនការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ រវាងគណបក្សពីរ៖ គណបក្សសមរង្ស៊ី (២៦អសនៈ ២០០៨) ដែលមានលោក សម រង្ស៊ី ជាប្រធានបក្ស និង គណបក្សសិទ្ធិមនុស្ស (៣អសនៈ ២០០៨)...

America Is Back—but for How Long and Where?
US President Joe Biden has declared that “America is back at the table” following the G7 summit of world leaders in the UK. But...