Lasting peace: The road ahead for Cambodia and Thailand
While making war is easy, building lasting peace is a far more complex and demanding long-term commitment and endeavour. Southeast Asia has enjoyed peace...
លោក Hok Nave ឆ្លើយសំណួររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គម
Hok Nave បានបង្ហោះសារមួយតាមរយៈបណ្តាញ Facebook ដើម្បីឆ្លើយសំណួររបស់បងប្អូនជាច្រើន ដែលបានសួរអំពីការព្រួយបារម្ភក្នុងការដកសព្វាវុធធុនធ្ងន់ និងការដោះមីនតាមតំបន់ព្រំដែន។ គាត់បាននិយាយថា សំណួរមួយដែលគេសួរញឹកញាប់គឺ៖ តើយើងអាចទុកចិត្តសៀមបានទេ? ហើយហេតុអ្វីបានជារាជរដ្ឋាភិបាលយើងយល់ព្រមលើការដកសព្វាវុធនោះ? Hok Nave ឆ្លើយថា សម្រាប់គាត់ផ្ទាល់ មិនអាចទុកចិត្តសៀមបានទេ។ ប៉ុន្តែក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាព យើងអាចទុកចិត្តបានតាមរយៈប្រតិបត្តិការសមមូល គឺខ្មែរដក សៀមក៏ត្រូវតែដក ដោយមានការត្រួតពិនិត្យ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីធានាថាទាំងពីរប្រទេសអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ គាត់បានប្រាប់ថា...
កិច្ចប្រជុំកំពូលជាផ្លូវការរវាងចិននិងអាមេរិក ស្វែងរកការបញ្ចប់ភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម
នាវេលាថ្ងៃនេះចំណាប់អារម្មណ៍គ្រប់គ្នាគឺទៅលើជំនួបរវាងកំពូលមេដឹកនាំរបស់មហាយក្សទាំងពីរគឺលោកតាត្រាំជាទីស្នេហារបស់អាម៉េរិក និងលោកប្រធានស៊ីដ៏ស្រស់សង្ហាររបស់ចិននៅឯកិច្ចប្រជុំកំពូល APEC ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះនឹងកាត់បន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងការគំរាមកំហែងរបស់លោកតាត្រាំក្នុងការដំឡើងពន្ធ ១០០% លើទំនិញរបស់ចិនមានសុពលភាពចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ជាការតបតនឹងវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ (rare earth exports) របស់ប្រទេសចិន ជាពិសេសទៅកាន់អាម៉េរិក។ បណ្តាពាណិជ្ជករ និងអ្នកពាក់ព័ន្ធទាំងឡាយរបស់មហាយក្សទាំងពីរបង្ហាញពីសញ្ញាសុទិដ្ឋិនិយម ហើយរំពឹងថាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលមួយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជឿថា ជំនួបនេះទំនងជានឹងនាំមកនូវ បទឈប់បាញ់ពាណិជ្ជកម្ម ជាបណ្តោះអាសន្ន មួយប៉ុណ្ណោះ...
ហ្សេឡិនស្គីខកចិត្តបន្ទាប់ពីត្រាំជំរុញឱ្យកា.ត់ទឹកដីអ៊ុយក្រែនឱ្យរុស្ស៊ី និងមិនផ្ដល់មីស៊ីលថូម៉ាហក
ជាថ្មីម្ដងទៀត លោកត្រាំនៅតែចង់ឱ្យអ៊ុយក្រែនធ្វើសម្បទានទៅឱ្យរុស្ស៊ីដើម្បីបិទបញ្ចប់សង្គ្រាមឱ្យបានឆាប់។ ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះ និងដែលបានដឹងកិច្ចការផ្ទៃក្នុងរវាងអាមេរិក និងអ៊ុយក្រែនបានទម្លាយអាថ៌កំបាំងប្រាប់អ្នកសារព័ត៌មានថានៅពេលជួបគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកត្រាំស្នើឱ្យលោកហ្សេឡិនស្គីកាត់ទឹកដីអ៊ុយក្រែនមួយផ្នែកទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាព។ ប្រភពដដែលនោះប្រាប់ថាការជួបគ្នាកាលនោះប្រព្រឹត្តទៅនៅក្នុងបរិយាកាសដ៏តឹងតែងបំផុតដល់ថ្នាក់គណៈប្រតិភូអ៊ុយក្រែនខកចិត្តយ៉ាងខ្លាំង។ នេះបើតាមប្រភព២នាក់ដែលសូមមិនបញ្ចេញឈ្មោះ។ ចំពោះសំណូមពររបស់អ៊ុយក្រែនដែលចង់បានមីស៊ីលម៉ាកថូម៉ាហកនោះ លោកត្រាំមិនបានផ្ដល់ការសន្យាដោយប្រាកដប្រជាឡើយ។ ប៉ុន្តែប្រហែលជាអត់ច្រើនជាងបាន។ សូម្បីតែអនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance) ក៏បញ្ជាក់ត្រង់ចំណុចនេះផងដែរថាលោកត្រាំចង់ផ្ដោតសំខាន់ទៅលើការបន្ធូរបន្ថយភាពតានតឹង និងរំលត់ភ្លើងសង្គ្រាម។ លោកចង់មានន័យថាបើផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែនមិនមែនធ្វើឱ្យសង្គ្រាមឆាប់ចប់នោះទេ ប៉ុន្តែអាចធ្វើឱ្យឆាបឆេះកាន់តែខ្លាំង។ ប្រភពដដែលនេះប្រាប់ថានៅក្នុងពេលជួបគ្នានោះ លោកត្រាំមិនបានសន្យាដោយប្រាកដប្រជាថានឹងផ្ដល់ការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែនទេ។ និយាយដល់ចំណុចនេះធ្វើឱ្យគណៈប្រតិភូអ៊ុយក្រែនចាប់ផ្ដើមងឿងឆ្ងល់ព្រោះមិនដឹងថាតើលោកត្រាំមានជំហរបែបណា។ គេនៅចាំបានថាក្រោយពេលជួបគ្នារួច លោកត្រាំអំពាវនាវឱ្យមានបទឈប់បាញ់។...
Myanmar scam centres boom using Musk’s Starlink
Scam centres in Myanmar blamed for swindling billions from victims across the world are expanding fast just months after a crackdown that was supposed...
សម្តេចព្រះនរោត្តម សីហនុ៖ ព្រះមហាក្សត្រ ដែលពិភពលោកនៅតែចងចាំ
នៅពេលដែលពិភពលោក កំពុងស្វែងរកគំរូដឹកនាំរបស់បុគ្គលដ៏ឆ្នើម ដែលបានទុកស្នាដៃជាប្រវត្តិសាស្ត្រ, សម្តេចព្រះនរោត្តម សីហនុ បានក្លាយជាគំរូដ៏លេចធ្លោមួយ ដែលគួរឲ្យកោតគោរព និងរៀនសូត្រតាម។ ទោះបីព្រះអង្គបានសោយសុខក្នុងព្រះរាជសុគតិភពក៏ដោយ ក៏ព្រះរាជសកម្មភាព ដែលបានបន្សល់ទុកនៅតែបញ្ចេញពន្លឺរះ ឆ្លុះបញ្ចាំងជាមេរៀនដ៏អស្ចារ្យសម្រាប់ពិភពលោក និងជាប្រភពនៃសេចក្ដីស្រឡាញ់សន្តិភាពរបស់ប្រជាជនខ្មែរជានិច្ច។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖ នៅរៀងរាល់ថ្ងៃទី១៥ ខែតុលា ប្រជាជនកម្ពុជា និងប្រជាជាតិមិត្តភក្តិទូទាំងពិភពលោក តែងចំណាយពេលដ៏មានអត្ថន័យសំខាន់ ដើម្បីរំលឹកនិងថ្លែងផ្តល់ព្រះកិត្ដិយសដល់អតីតព្រះមហាក្សត្រដ៏អស្ចារ្យមួយព្រះអង្គ ដែលព្រះកិត្តិនាមនៅតែបញ្ចេញពន្លឺរះជានិច្ច ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ...
វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ សម្រេចបានផែនការហ្កាហ្សារបស់លោកដោយរបៀបណា?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៨ ខែតុលា បានប្រកាសថាអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់លោក ដែលនឹងបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់។ នេះអាចនិយាយបានថាភាពរីកចម្រើនមួយយ៉ាងធំសម្រាប់លោក ត្រាំ ដែលបានចាត់ទុកខ្លួនឯងជា «ប្រធានាធិបតីនៃសន្តិភាព» ខណៈកំពុង ខ្នះខ្នែងចង់ឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាព។ នៅឯកិច្ចប្រជុំមួយនៅសេតវិមានកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានងើបចេញពីកន្លែងអង្គុយដើរទៅខ្សឹបប្រាប់លោក ត្រាំ...
បទវិភាគ៖ តើវត្តមានរបស់ ដូណាល់ត្រាំ នៅក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខចំណេញដល់ខ្មែរដែរ ឬទេ?
មុនដល់ចម្លើយនេះ អ្នកវិភាគចិត្តសាស្ត្រសង្គ្រាម និងភូមិសាស្ត្រនយោបាយ សូមឱ្យបងប្អូនអានស្វែងយល់ នៅរឿង ចំនួន ៥ ចំណុចជាមុនសិន! ទី១៖ ក្នុងសង្គ្រាមប្រាំថ្ងៃ មានមតិជាច្រើនបានលើកមកថា បើសិនជាគ្មាន “បទឈប់បាញ់” នោះទេ ខ្មែរយើងប្រាកដជាចាញ់នៅក្នុងសង្គ្រាម។ អ្នកជំនាញបានសួរទៅវិញថា តើផ្អែកលើអ្វី? បើតាមលោកផ្អែករឿងពីរយ៉ាងចម្បង ទីមួយ) ពេលប្រយុទ្ធគ្នារយៈពេលកន្លះថ្ងៃដំបូង សៀមសុំខ្មែរចរចា ប៉ុន្តែខ្មែរមិនព្រម ដូច្នេះបញ្ជាក់បានថា បើខ្មែរខ្លាចសង្គ្រាមសៀមឈ្លានពាន...
Cambodia’s Perspective: Beyond One-Sided Narratives on the Border Conflict
The recent New York Times report, “How Chinese Weapons Transformed a War Between Two Neighbours”, has reignited debate over Cambodia’s military modernisation and the...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧។ របៀបវារ:ចំនួន៧ នោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ...