ផែនការទុច្ចរិតរបស់សម រង្ស៊ី ដើម្បីអុកឡុកការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះពោលគឺថ្ងៃទី៥ ខែមិថុនាខាងមុខនេះឯង។ ស្របពេលជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថានៅមានជនអគតិមួយចំនួនបានកំពុងតែព្យាយាមដុតដៃដុតជើងធ្វើយ៉ាងណាឱ្យដំណើរការនៃការបោះឆ្នោតនេះកុំឱ្យប្រព្រឹត្តិទៅបានដោយរលូន នោះគឺលោកសម រង្ស៊ី អតីតប្រធានគណៈបក្សសង្រ្គោះជាតិ និងបក្សពួករបស់ខ្លួន។ ជាក់ស្ដែងយោងទៅតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Jasmine Angkor» កាលពីថ្ងៃទី២៥ ខែឧសភាបានឱ្យដឹងថា «លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ...

«ក្រុមឡប់ប៊ីកំាភ្លើង» ជា «ជំងឺឆ្លងមួយនៅក្នុងសង្គមអាមេរិក»

អំពើហិង្សាដោយកាំភ្លើងដែលលោក ចូ បៃដិន ហៅថាជា «ជំងឺឆ្លងមួយនៅក្នុងសង្គមអាមេរិក» មិនមែនជារឿងថ្មីថ្មោងនោះទេ ហើយវាជាបញ្ហាមួយដ៏ស្មុគស្មាញ ដោយសូម្បីតែរដ្ឋាភិបាលអាមេរិកខ្លួនឯង ក៏មិនទាន់អាចដោះស្រាយបានដែរ ក្នុងពេលរាប់ទសវត្សរ៍មកហើយ។ កាលពីឆ្នាំ២០១២ ពោលគឺនៅក្រោមអាណត្តិ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ករណីបាញ់សម្លាប់រង្គាលកុមារក៏ធ្លាប់បានកើតឡើងផងដែរ ដោយនៅកាលណោះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់ សម្លាប់កុមារ ២០នាក់ និងមនុស្សពេញវ័យ ៦នាក់ នៅឯសាលាបឋមសិក្សា...

រុស្ស៊ីទម្លាយការពិសោធន៍ឱសថរបស់អាមេរិក ដែលបណ្តាលអោយទាហានអ៊ុយក្រែន​២០នាក់បានស្លាប់យ៉ាងអាថ៌កំបាំង

យោងតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail បានឱ្យដឹងថា ចាប់តាំងពីកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែនមក មន្ទិលសង្ស័យអំពីមន្ទីរពិសោធន៍ ជីវសាស្ត្ររបស់អាមេរិក ក្នុងប្រទេសអ៊ុយក្រែនត្រូវបានទម្លាយជាបន្តបន្ទាប់។ ថ្មីៗនេះ លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានប្រកាសជាសាធារណៈនូវព័ត៌មានដ៏ញាក់សាច់មួយ គឺ «ការពិសោធន៍ឱសថ» របស់អាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យទាហានអ៊ុយក្រែនជាច្រើនបាត់បង់ជីវិត។ យោធារុស្ស៊ីបានទម្លាយព័ត៌មាន «គម្រោង UP-8»...

តើកម្ពុជាគួររីករាយ ឬមានក្ដីបារម្ភបន្ទាប់ពីមិនត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក?

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងសមភាគីក្នុងតំបន់ទាំង ១២ បានប្រកាសបើកជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ដែលជាភាសាអង់គ្លេសហៅថា Indo-Pacific Economic Framework for Prosperity (IPEF) នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុនដោយមានការចូលរួមផ្ទាល់ និងពីចម្ងាយរបស់ថ្នាក់ដឹកនាំទាំងអស់រួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ...

ជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កើនឡើងនៅប្រទេសជាច្រើន តើអាចនឹងក្លាយជាជំងឺរាតត្បាតសកលថ្មីដែរឬទេ?

គិតចាប់ពីខែមករា ឆ្នាំ២០២២មក ករណីជំងឺរលាកថ្លើមលើកុមារ បានហក់ឡើងគួរឱ្យកត់​សម្គាល់ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។ ស្របគ្នានេះ អង្គការសុខភាពពិភពលោក (WHO) និងអាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងបន្តស៊ើបអង្កេតអំពីការផ្ទុះឡើងនៃជំងឺរលាកថ្លើមកុមារដ៏ធ្ងន់ធ្ងរ និងអាថ៌កំបាំង ខណៈករណីប្រហែល៤៥០ ដែលក្នុងនោះកុមារនៅអឺរ៉ុបមានចំនួនច្រើនជាងគេ ហើយរួមទាំងកុមារ​នៅអាម៉េរិក តំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ នេះបើ​តាមការអះអាងរបស់​អង្គការសុខភាពពិភពលោក (WHO)។ បច្ចុប្បន្ន មន្ត្រីសុខាភិបាល​អង់គ្លេស និង មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ​អាម៉េរិក (CDC) កំពុងស៊ើបអង្កេតលើ​ករណីផ្ទុះជំងឺធ្ងន់ធ្ងរបែបនេះលើកុមារដ៏ច្រើន...

ការគប់ស្បែកជើងលើប្រមុខរដ្ឋាភិបាលកម្ពុជា ជាសេរីភាពហូរហៀរខ្លាំងពេក ឬអាមេរិកគ្រប់គ្រងសន្ដិសុខមិនបានល្អ?

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកបានជួបជាមួយនឹងអ្នកគាំទ្រជាច្រើនមុនចាប់ផ្ដើមកិច្ចប្រជុំផ្លូវការ នៅថ្ងៃទី១២-១៣ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែជារឿងមិននឹកស្មានដល់ លោកនាយករដ្ឋមន្ដ្រីបានជួបនឹងហេតុការណ៍មិនធ្លាប់មានសម្រាប់រូបលោកនៅពេលធ្វើទស្សនកិច្ចទៅក្រៅប្រទេស គឺលោកត្រូវបានបុរសខ្មែរ-អាមេរិកកាំងម្នាក់គប់ស្បែកជើងមកលើ អំឡុងពេលជួបអ្នកគាំទ្រនៅមុខសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ១១ឧសភា។ បុរសដែលជាអ្នកគប់ស្បែកជើងសំដៅមកលើលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន មានឈ្មោះថា អ៊ុក ទូច អាយុ៧១ឆ្នាំ។ បើតាមការផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី លោកថាការដែលលោកយកស្បែកជើងគប់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដោយសារលោកខឹងនឹងលោកនាយករដ្ឋមន្ដ្រីដែលបានសម្លាប់គ្រួសាររបស់លោក និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក្នុងពេលដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ។ លោកសង្កត់ធ្ងន់ថា “ហ្នឹងខ្ញុំគ្រាន់តែយកស្បែកជើងគប់គាត់ទេ តែពួកគាត់វិញយកគ្រាប់បែកគប់បាតុករស្លាប់មិនចេះតិចនៅស្រុកខ្មែរ...

រុស្ស៊ីនិយាយថា កិច្ចខិតខំប្រឹងប្រែងជីវគីមីរបស់អ៊ុយក្រែន បានកំណត់គោលដៅលើកុមារ និងអ្នកជំងឺផ្លូវចិត្ត

ទីក្រុងមូស្គូអះអាងថាទីក្រុងគៀវបានប្រគល់ប្រាក់ក្លែងក្លាយ ដែលឆ្លងជំងឺរបេងដល់កុមារនៅក្នុងភូមិមួយក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ក្នុងឆ្នាំ 2020 ទីក្រុងមូស្គូអះអាងថា អ៊ុយក្រែនបានព្យាយាមចម្លងទៅប្រជាជនដែលគាំទ្ររុស្ស៊ីនៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ជាមួយនឹងជំងឺរបេង (TB) ហើយបានអនុញ្ញាតឱ្យមន្ទីរបញ្ចកោណធ្វើការពិសោធន៍មនុស្សនៅមន្ទីរពេទ្យផ្លូវចិត្តរបស់ក្រុង Kharkov ។ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីការរកឃើញនៃការស៊ើបអង្កេតរបស់ក្រសួងការពារជាតិរុស្ស៊ីទៅលើមន្ទីរពិសោធន៍អាវុធជីវសាស្ត្រដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី ឧត្តមសេនីយឯក Igor Kirillov បានអះអាងថា កងកម្លាំងរុស្ស៊ីបានទទួលភស្តុតាងដែលបង្ហាញថាទីក្រុងគៀវប៉ុនប៉ងចម្លង អ្នកស្រុកនៃស្រុក Slavyanoserbsk...

រុស្ស៊ីបញ្ចេញឈ្មោះ ប្រទេស EU ពាក់ព័ន្ធទៅ biolabs អ៊ុយក្រែន

“ទីក្រុងមូស្គូបានអះអាងថា ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញបានចូលរួមក្នុងការពិសោធន៍ជីវសាស្ត្រសម្ងាត់នៅក្នុងប្រទេសអ៊ុយក្រែន” ប្រទេសរុស្ស៊ីបានបង្កើនការចោទប្រកាន់របស់ខ្លួនអំពីបណ្តាញដ៏ធំទូលាយនៃមន្ទីរពិសោធន៍ជីវសាស្ត្រសម្ងាត់ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែនដោយបញ្ជាក់ថាប្រទេសផ្សេងទៀតរបស់អង្គការណាតូបានចូលរួមក្នុងការស្រាវជ្រាវដែលគួរឱ្យសង្ស័យ។ ក្រៅពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងប៉ូឡូញបានចូលរួមក្នុងកម្មវិធីស្រាវជ្រាវជីវសាស្រ្តនៅលើដីអ៊ុយក្រែន ឧត្តមសេនីយ៍ឯក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធ។ លោកបាននិយាយថា “មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្ព័ន្ធមិត្តណាតូមួយចំនួនរបស់ពួកគេផងដែរ កំពុងអនុវត្តគម្រោងជីវសាស្ត្រយោធានៅលើទឹកដីនៃអ៊ុយក្រែន”។ “ការដឹកនាំរបស់អាល្លឺម៉ង់បានចាប់ផ្តើមកម្មវិធីជីវសុវត្ថិភាពជាតិរបស់ខ្លួនដោយឯករាជ្យពីទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ 2013។ ប្រទេសចំនួន 12 រួមទាំងអ៊ុយក្រែនបានចូលរួមនៅក្នុងកម្មវិធីនេះ។” Kirillov បាននិយាយថា...

បែកធ្លាយឯកសារពីតុលាការកំពូល ស្នើឱ្យលុបចោលច្បាប់រំលូតកូននៅអាមេរិក បង្កការភ្ញាក់ផ្អើលជាថ្មី

ថ្មីៗនេះមានការបែកធ្លាយនូវឯកសារមួយស្ដីពី ការស្នើសុំឱ្យលុបចោលច្បាប់រំលូតកូននៅអាមេរិក។ នោះគឺជាគម្រោងសេចក្ដីសម្រេចដែលតាក់តែងឡើងដោយចៅក្រមអភិរក្សនិយមលោកSamuel Alito។ ពុំមានការបញ្ជាក់ថា នរណាជាអ្នកធ្វើឱ្យបែកធ្លាយឯកសារនេះទេ ប៉ុន្ដែវាពិតជាបានធ្លាក់ដល់ដៃបណ្ដាញសារព័ត៌មាន ហើយនេះគឺជាករណីកម្របំផុតដែលព័ត៌មានអាចធ្លាយចេញពីប្រព័ន្ធតុលាការកំពូលអាមេរិក។ ជាការពិតណាស់ថា ផ្អែកលើសេចក្ដីសម្រេចRoe v. Wade តុលាការកំពូលអាមេរិកបានសម្រេចចិត្ដជាប្រវត្ដិសាស្ដ្រក្នុងឆ្នាំ១៩៧៣ អនុញ្ញាតឱ្យស្ដ្រីមានផ្ទៃពោះអាចជ្រើសរើសយកការរំលូតកូនដោយគ្មានការហាមឃាត់ ឬរឹតបន្ដឹងនៅទូទាំងអាមេរិក។ ប៉ុន្ដែតាមព័ត៌មានដែលបែកធ្លាយថ្មីៗនេះ កំពុងធ្វើឱ្យមានមន្ទិលថា អាមេរិកអាចវិលទៅរកស្ថានភាពដូចមុនឆ្នាំ១៩៧៣វិញឬយ៉ាងណា។   បើតាមចៅក្រម Samuel Alito ចាត់ទុកការរំលូតកូនជាបញ្ហាអសីលធម៌ និងគ្មានធម្មនុញ្ញអាមេរិកណាមួយចែងការពារសិទ្ធិរំលូតកូនទេ។...

អាវុធគីមីដ៏សារហាវរបស់អាមេរិក ក្នុងអំឡុងសង្គ្រាមវៀតណាម

ការចងចាំដ៏ឈឺចាប់នៃការបង្ហូរឈាមនិងបាត់បង់ជីវិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបង្កឡើងដោយ សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាជនបានដាស់តឿនយ៉ាងច្បាស់លាស់ អំពីរបៀបដំណើរការវិស័យយោធារបស់អាមេរិក នៅលើពិភពលោក។   យោងតាមការពណ៌នា នៃអង្គការ Legacies of War ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលមានទីស្នាក់ការកណ្ដាល នៅទីក្រុងវ៉ាស៊ីនតោន អង្គការនេះបានចុះផ្សាយថា សោកនាដកម្មក្រោយពីរងការទម្លាក់គ្រាប់បែក ក្នុងអំឡុងពេលសង្គ្រាមវៀតណាម។ នៅក្នុងប្រទេសឡាវ គ្រាប់បែកចំនួន២លានតោន ត្រូវបានទម្លាក់លើប្រទេសនេះ ក្នុងអំឡុងសង្គ្រាមវៀតណាម ចន្លោះឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៣ ។ គ្រាប់បែកចំនួន៨០លានគ្រាប់ បានក្លាយជាគ្រាប់បែកមិនទាន់ផ្ទុះ ហើយឡាវជា​ប្រទេស​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ខ្លាំង​ជាង​គេ...