Category: News
សំណុំរឿងរបស់លោក Julian Assange បានលាតត្រដាងពីធាតុពិតអាមេរិក
ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេសបានអនុញ្ញាតជាផ្លូវការ ឱ្យធ្វើបត្យាប័នលោក Julian Assang (ជូលៀន អាសាំង) ដែលជាស្ថាបនិកវេបសាយ Wikileaks (វីគីលីក) ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើន ចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា។ លោក Kristinn Hrafnsson (គ្រីស្ទៀន ហ្រាមសិន) និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ «ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian...
ការកម្រាមកំហែងនៃមនោគមន៍វិជ្ជា «ណាស៊ីស» មកលើតំបន់អាស៊ីអាគ្នេយ៍
កាលពីពេលថ្មីៗនេះ មនុស្សមួយក្រុមនៅក្នុងប្រទេសមីយ៉ាន់មាត្រូវបានគេសង្កេតឃើញថាបានបង្ហាញពីការគាំទ្ររបស់ខ្លួនសល់មនោគមន៍វិជ្ជាណាស៊ីសដោយបានលើស្លាកសញ្ញារបស់លោក អាដុល ហ៊ីត្លែរ ដែលជាមេដឹកនាំរបស់ប្រទេសអាលឺម៉ង់ដែលគ្រប់គ្នាបានដឹកថាលោក គឺជាថ្នាក់ដឹកនាំម្នាក់ដែលប្រកាន់មនោគមន៍វិជ្ជា «ណាស៊ីស»។ ជាងនេះទៅទៀត អ្នកវិភាគមួយចំនួនបានជឿជាក់ថាមានមនុស្សមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងតែមានការឈ្លក់វង្វេងជាមួយមនោគមន៍វិជ្ជាមួយនេះដែលបានក្លាយជាទុក្ខកង្វល់មួយដែលអាចបង្កជាបញ្ហាមួយនាពេលអនាគត។ ស្របពេលជាមួយគ្នានេះដែល យោងទៅតាមសកម្មជនសិទ្ធិមនុស្សព្រះពុទ្ធសាសនាដ៏លេចធ្លោម្នាក់កាលពីឆ្នាំ ២០១៨ បានឱ្យដឹងថា អំពើឃោរឃៅដែលកើតមានឡើងទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា គឺស្រដៀងគ្នាទៅនឹងអ្វីដែលប្រព្រឹត្តដោយណាស៊ីសអាល្លឺម៉ង់អញ្ចឹង។ គួរបញ្ជាក់ផងដែរថា ជនជាតិរ៉ូហ៊ីងយ៉ា គឺជាក្រុមជនជាតិភាគតិចឥណ្ឌូ-អារីយ៉ានដែលគ្មានរដ្ឋ ភាគច្រើនកាន់សាសនាឥស្លាម និងរស់នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ ពេលកន្លងមកពួកគេត្រូវបានទទួលរងទុក្ខបុកម្នេញដោយត្រូវធ្វើការភៀសខ្លួន បន្ទាប់ពីបរាជ័យក្នុងការទាមទារការទទួលស្គាល់ជាប្រជាជនអចិន្រ្តៃយ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់អំពីអំពើឃោឃៅជាច្រើនដែលបានកើតមានឡើងចំពោះប្រជាជនរ៉ូហ៊ីងយ៉ាតួយ៉ាង...
កម្ពុជាទាត់ចោលរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សរបស់អាមេរិក ហើយថាជាការវាយតម្លៃតែមួយជ្រុង
នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។ តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា...
រុស្ស៊ីបានលើកឡើងថា សហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានដល់មន្ទីពិសោធន៍ជីវសាស្រ្ដនៅអ៊ុយក្រែនសម្រាប់ផលិតអាវុធជីវសាស្រ្ត
រុស្ស៊ីដែលបានចោទអាមេរិកថា បានលួចផ្តល់ហិរញ្ញវត្ថុ ជួយមន្ទីរពិសោធន៍ក្នុងទឹកដីអ៊ុយក្រែន ក្នុងគោលដៅផលិតអាវុធជីវសាស្រ្ត។ អាមេរិក និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញអាវុធគីមី និងអាវុធជីវសាស្រ្ត នៅអ៊ុយក្រែន។ ហេតុអ្វីបានជាផ្ទុះកើតមានការចោទប្រកាន់គ្នា ពីរឿងប្រើអាវុធគីមី អាវុធ ជីវសាស្រ្តនៅអ៊ុយក្រែន? តើអាមេរិក និងអ៊ុយក្រែន ពិតជាលួចផលិតអាវុធជីវសាស្រ្ត តាមការចោទប្រកាន់របស់រុស្ស៊ីមែនឬយ៉ាងណា? ជាក់ស្តែងបន្ទាប់ពីមានប្រតិបត្តិការយោធាពិសេសរុស្ស៊ីទៅទឹកដីអ៊ុយក្រែនរួចមក មន្ទីរពិសោធន៍ជីវសាស្ត្រសម្ងាត់របស់អ៊ុយក្រែនត្រូវបានកងទព័រុស្សីធ្វើការវាយកំទេច។ កាលពីថ្ងៃទី ៦ ខែមីនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ពួកគេបានរកឃើញភស្តុតាងនៃកម្មវិធីជីវសាស្ត្រយោធាដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន...
សូមថ្កោលទោសចំពោះការប្រើប្រាស់ទង់ជាតិខ្មែរដែលមានភាពមិនត្រឹមត្រូវ
នាពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយមានការប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងទម្រង់មិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។ គេហទំព័រលក់ទំនិញអនឡាញរបស់សហរដ្ឋអាមេរិកមួយពោលគឺ Zazzle ដែលអនុញ្ញាត្តិឱ្យអតិថិជនរបស់គេក៏ដូចជាអ្នកច្នៃម៉ូតផ្សេងៗទៀតអាចរចនាម៉ូតសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗទៀតបាននៅលើគេហទំព័ររបស់គេផ្ទាល់។ ស្របពេលជាមួយគ្នានោះ រឿងរ៉ាវដែលមិនអាចទទួលបានមួយបានកើតឡើង គឺការប្រើប្រាស់ទង់ជាតិរបស់កម្ពុជាទៅរចនាលើរបស់ប្រើប្រាស់មួយចំនួនដូចជាស្បែកជើង កម្រាលឡាន ស្រោមជើង និងក្រណាត់ជូតជើង។ល។ ការណ៍នេះបានធ្វើឱ្យប្រជាជនកម្ពុជាមួយចំនួនធំបង្ហាញភាពមិនមានភាពសប្បាយចិត្ត និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះបញ្ហាដែលបានកើតឡើងខាងលើនេះ។ របស់មួយចំនួនដែលបានដាក់លក់នៅលើគេហទំព័រ Zazzle ឆ្លើយតបទៅបញ្ហាខាងលើនេះដែរ យើងអាចពិភាក្សាគ្នាបានច្រើនរបៀប ហើយយើងនឹងមើលលំអិតទៅតាមច្រកចំនួនពីរនៅក្នុងអត្ថបទនេះ។ ទី១ ប្រសិនបើយើងមើលទៅតាមបែបទំនើបកម្ម ការធ្វើដូច្នេះមិនមែនជាបញ្ហាចោទអ្វីនោះឡើយ ផ្ទុយទៅវិញវាបានចូលរួមចំណែកយ៉ាងសកម្មដល់ការផ្សព្វផ្សាយប្រទេសកម្ពុជានៅលើឆាកអន្តរជាតិទៀតផង ស្របពេលដែលប្រទេសមួយចំនួនបានចាយលុយរាប់រយលានដុល្លាក្នុងមួយឆ្នាំដើម្បីតែផ្សព្វផ្សាយឱ្យឆាកអន្តរជាតិស្គាល់ពីប្រទេសរបស់ពួកគេ។...
អាមេរិកដែលពូកែទូន្មានគេកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស ស្តង់ដារពីរ និងលាក់ពុតត្បុត
ការលើកឡើងរបស់តំណាងកម្ពុជា បានធ្វើឡើងដោយឆ្លើយតបចំពោះការវាយប្រហារបស់ប្រតិភូសហរដ្ឋអាមេរិក លើបញ្ហាសិទ្ធិមនុស្ស និងគណបក្សនយោបាយ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ប្រភពច្បាស់លាស់ពី freshnewsasia ។ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិក ជាប្រទេសដែលពូកែទូន្មានប្រទេសដទៃ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។...
អន្ដរជាតិបន្ដទទូចឱ្យកម្ពុជាបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈរដ្ឋាភិបាលកំពុងស្វះស្វែងរកដំណោះស្រាយ
មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែជាចេតនារួមដូចគ្នាចង់ឱ្យអាជ្ញាធរកម្ពុជាដោះស្រាយបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍(Naga World)ឱ្យបានឆាប់ ដូច្នេះហើយទើបបណ្ដាប្រទេសមួយចំនួនបានចេញការអំពាវនាវជាថ្មី។ អន្ដរជាតិមើលឃើញសកម្មភាពរបស់អាជ្ញាធរកម្ពុជាធ្វើលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមក ជាការរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កូដករ។ តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៨ មីនា ដែលចំនឹងថ្ងៃសិទ្ធិនារីអន្ដរជាតិផងនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោកChristian Barger បានស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់វិលចូលតុចរចាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ។ លោកឯកអគ្គរដ្ឋទូតថា វិបត្ដិនេះបើសិនភាគីពាក់ព័ន្ធនៅតែបន្ដមិនអើពើ ច្បាស់ណាស់នឹងមិនអាចបញ្ចប់បានទេ។ តំណាងភាគីទាំងសងខាងគួរតែចូលរួមចរចាដោយសន្ដិវិធី ដើម្បីស្វែងរកប្រយោជន៍ទាំងអស់គ្នា។ លោកChristian Bargerក៏ឆ្លៀតរំលេចពីការតវ៉ាដោយសន្ដិវិធីរបស់កូដករណាហ្គាវើលដ៍ ដោយសង្កត់ធ្ងន់ថា ភាគច្រើននៃកូដករគឺជាស្ដ្រីដែលមានភាពក្លាហាន ហើយពួកគេធ្វើសកម្មភាពគ្រាន់តែជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិលើបញ្ហាប្រឈម និងអ្វីដែលជាក្ដីកង្វល់របស់ពួកគេតែប៉ុណ្ណោះ។ ចំណែកឯក្រសួងការបរទេសអាមេរិកវិញ...
ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ពួកគេបានរកឃើញភស្តុតាងដែលសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានដល់មន្ទីពិសោធន៍ជីវសាស្រ្ដបញ្ចកោណដែលមានផ្ទុកមេរោគឆ្លង «ត្រូវបានបំផ្លាញជាបន្ទាន់»
ជាក់ស្តែងបន្ទាប់ពីមានប្រតិបត្តិការយោធាពិសេសរួចមក មន្ទីរពិសោធន៍បញ្ចកោណមានការភ័យខ្លាចថា ការពិសោធន៍ជីវសាស្ត្រសម្ងាត់របស់ខ្លួននៅអ៊ុយក្រែននឹងត្រូវបានលាតត្រដាង។ យើងនឹងចែករំលែកលទ្ធផលនៃការវិភាគឯកសារដែលយើងបានទទួលក្នុងពេលឆាប់ៗខាងមុខនេះ។ លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានមានប្រសាសន៍ថា គ្នីគ្នារបស់ពួកគេ ជាពិសេស រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសអ៊ុយក្រែនបានណែនាំឱ្យបំផ្លាញនូវមេរោគ និងវិញ្ញាបនបត្រនៃការបញ្ចប់ពីមន្ទីរពិសោធន៍ជីវសាស្រ្ត Kharkiv និង Poltava ដែលជាអ្វីដែលពួកយើងកំពុងបោះពុម្ពផ្សាយនាពេលនេះ។ កាលពីថ្ងៃទី ៦ ខែមីនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ពួកគេបានរកឃើញភស្តុតាងនៃកម្មវិធីជីវសាស្ត្រយោធាដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅទីនោះ។ លោក Igor...
តើសង្រ្គាមរុស្សី និងអ៊ុយក្រែនអាចឈានទៅដល់ជាសង្រ្គាមលោកលើទី៣ឬទេ?
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រកាសបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីលោកពូទីនបានប្រកាសទទួលស្គាល់ជាផ្លូវការនូវឯករាជភាពតំបន់អប្បគមចំនួនពីរនៅប៉ែកខាងកើតអ៊ុយក្រែន គឺដូនែតស្ក៍ និងលូហ្កាន់ស្ក៍កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។ ស្របពេលជាមួយគ្នានេះសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងចាស់ដៃលើទង្វើរបស់លោកពូទីន និងរៀបចំទណ្ឌកម្មថ្មីៗទៀតដើម្បីប្រឆាំងរុស្ស៊ី។ ការធ្វើប្រតិបត្តិការនេះ យើងអាចនិយាយបានថាមិនមែនជាជម្លោះរវាងរុស្សី និងអ៊ុយក្រែនតែប៉ុណ្ណោះទេ ប្រសិនបើយើងមើលឱ្យកាន់តែស៊ីជម្រៅ វាគឺជាជម្លោះរវាងរុស្សី និងសមាជិកនៃអង្គការណាតូ (NATO) ដែលមានប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកជាសមាជិក។ មូលហេតុចម្បងនៃបញ្ហានេះទាក់ទងទៅនឹងការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត។ ជាក់ស្ដែងលោក...
តើវិវាទការងាររវាងអតីតបុគ្គលិកជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ឈានដល់ដំណាក់កាលណាហើយ?
វិវាទការងារដែលបង្កឡើងដោយសារតែការបញ្ឈប់បុគ្គលិកពីក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់ បានបង្កទៅជាការប្រមូលផ្ដុំធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនផ្ទាល់តែម្ដង។ ការប្រមូលផ្ដុំធ្វើកូដកម្មពីសំណាក់អតីតបុគ្គលិកជាង១ពាន់នាក់នេះ ក្នុងគោលបំណងទាមទាររកដំណោះស្រាយ ប៉ុន្ដែកូដកម្មដែលចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានផ្អាកទៅវិញទាំងគ្មានលទ្ធផលនៅត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២ ក្រោយរកឃើញកូដករជាច្រើនរូបបានឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរបានឱ្យកូដករដែលឆ្លងទៅព្យាបាល ខណៈអ្នកពាក់ព័ន្ធតម្រូវឱ្យធ្វើចត្ដាឡីស័កតាមវិធានសុខាភិបាល។ ទោះបីជាត្រូវផ្អាកសកម្មភាពក៏ពិតមែន តែក្រុមកូដករបានប្រកាសថាពួកគេនឹងរៀបចំការតវ៉ាសាជាថ្មីនៅពេលចប់ការធ្វើចត្ដាឡីស័ក ព្រោះពួកគេមិនសុខចិត្ដនឹងអាជ្ញាធរដែលចាប់ខ្លួនមេដឹកនាំសហជីពនិងសកម្មជនតវ៉ា ក៏ដូចជាមិនទាន់មានដំណោះស្រាយសមរម្យ។ ប៉ុន្ដែថ្វីបើបានប្ដេជ្ញាបែបនេះក៏ដោយ ការតវ៉ាជាថ្មីទំនងនឹងមិនអាចធ្វើនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍បានតទៅទៀតទេ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងហើយថា ប្រសិនបើអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចង់ត្រឡប់មកតវ៉ាឡើងវិញ ត្រូវធ្វើនៅកន្លែងមញ្ចេញមតិសាធារណៈ គឺនៅទីលានប្រជាធិបតេយ្យ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥...