តុលាការកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ា
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៊ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៊ី យកមកផ្តន្ទាទោសផងដែរ។...
“ចារកម្មអាមេរិក “CIA ” ជាអ្នកនៅពីក្រោយការផ្តួលរំលំរដ្ឋាភិបាលប្រទេសជាច្រើនក្នុងពិភពលោក”
Central Intelligence Agency គឺជាឈ្មោះពេញនៃទីភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគេហៅថា «CIA»។ បង្កើតឡើងនៅឆ្នាំ១៩៤៧ CIA មានប្រភពចេញពីទីភ្នាក់ងារចារកម្មអាមេរិក សម្រាប់សង្រ្គាមលោកលើកទីពីរហៅថា Office Strategic Servives (OSS)។ មុនពេលមានទីភ្នាក់ងារ CIA និង OSS ការងារចារកម្មនៅក្រៅប្រទេស និងការទប់ទល់ចារកម្មពីបរទេស ត្រូវបានធ្វើឡើងដោយយោធាអាមេរិកនិង ទីភ្នាក់ងារស៉ើបអង្កេត ឬប៉ូលិសសហព័ន្ធរបស់អាមេរិកហៅថា Federal...
តើសហរដ្ឋអាមេរិកនៅពីក្រោយការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ឬយ៉ាងណា?
បំពង់បង្ហូរឧស្ម័នចំនួនពីរ និងជាលំហូរឧស្ម័នដ៏ធំមួយចេញពីប្រទេសរុស្សី ទៅកាន់សហភាពអឺរ៉ុបបានផ្ទុះលេចធ្លាយ ពោលគឺបំពង់បង្ហូរឧស្ម័ន Nord Stream1 និង Nord Stream2 បានធ្វើឱ្យមានការជជែកវែកញែក ពិសេសនោះថាតើដើមចមនៃបញ្ហានេះមកពីអ្វី? និងមានការចោទប្រកាន់គ្នាទៅវិញទៅមកជាច្រើនផងដែរ។ បំពង់បង្ហូរឧស្ម័ននេះ គឺបង្ហូរចេញពីប្រទេសរុស្សី ភ្ជាប់ទៅកាន់ប្រទេសអាល្លឺម៉ង់ដោយផ្ទាល់តែម្ដង ដោយត្រូវបានគេជឿថារុស្សីបានចំណាយលុយខ្ទង់ពាន់លានដុល្លាដើម្បីសាងសង់វាឡើង។ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ មានការបំផ្ទុះដ៏ញាប់ញ័រលើបំពង់បង្ហូរប្រេងក្រោមផ្ទៃទឹកនៃសមុទ្របាល់ទិក។ ការផ្ទុះនេះបានបង្កឱ្យមានការលេចធ្លាយឧស្ម័ននៅទីតាំងចំនួន ៤ ផ្សេងៗគ្នា...
លោក ពូទីន និយាយថាការផ្ទុះស្ពានគ្រីមេ ជាអំពើភេរវកម្មរបស់អ៊ុយក្រែន
តើអាមេរិកតើទួនាទីយ៉ាងណាក្នុងរឿងនេះ?
គណៈកម្មាធិការស៊ើបអង្កេត រុស្ស៊ីបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើហេតុការណ៍ផ្ទុះបំផ្លាញ ស្ពានគ្រីមេ កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ ២០២២នេះ ។ តាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលដកស្រង់ផ្សាយដោយកាសែតក្នុងស្រុក នៅវេលាម៉ោង ៦ព្រឹក ម៉ោងនៅរុស្ស៊ី រថយន្តដឹកទំនិញមួយគ្រឿងបានផ្ទុះ នៅលើស្ពានគ្រីមេ និងរាលដាល ធ្វើឲ្យផ្ទុះឆេះស៊ីទែនដឹកប្រេង ដែលគេកំពុងដឹកសំដៅឧបទ្វីបគ្រីមេ ដែលរុស្ស៊ី បានកាត់យកពីអ៊ុយក្រែន កាលពីឆ្នាំ ២០១៤ ។...
សហអាមេរិកផ្តល់ជំនួយឲ្យអ៊ុយក្រែនជារៀងរាល់ខែព្រោះមិនចង់ឲ្យសង្គ្រាមនេះឆាប់បញ្ចប់
នៅក្នុងបទសំភាសន៏មួយ ជាមួយក្រុមការងារកាសែតរបស់ CBS នៅក្នងកម្មវិធីមួយដែលមានឈ្មោះថា Face the Nation ដែលបានចាក់ផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយដោយត្រង់ៗថា សព្វថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១.៥ពាន់លានដុល្លារដល់យើងរាល់ខែ ដើម្បីគាំទ្រយើងក្នុងការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាមួយរុស្ស៊ី ។ ជំនួយនេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែក...
ទោះបីត្រឹមជាប្រទេសតូចមួយ តែកម្ពុជាមិនចង់ធ្លាក់ក្នុងល្បែងនយោបាយរបស់មហាអំណាចឡើយ
សណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នហាក់បន្ដស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ពោលប្រសិនបើប្រទេសណាមួយធ្វេសប្រហែសក្នុងទំនាក់ទំនងការទូត ឬមានភាពក្មេងខ្ចីក្នុងបញ្ហាភូមិសាស្ដ្រនយោបាយ ហើយដើរតាមខ្សែញាក់របស់មហាអំណាច មិនយូរមិនឆាប់រដ្ឋទាំងនោះនឹងក្លាយជាជនរងគ្រោះព្រោះមហាអំណាចជាក់ជាពុំខាន។ សម្រាប់រដ្ឋតូចៗទាំងអស់នៅក្នុងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជានិយាយដោយឡែក ក្នុងករណីដែលមហាអំណាចមើលឃើញថាមានផលប្រយោជន៍ គេនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីនៅក្បែរហើយទាញយកផលប្រយោជន៍នោះ ដោយព្យាយាមបញ្ចុះបញ្ចូល ឬណែនាំឱ្យធ្វើតាមអ្វីដែលគេចង់បាន។ ផ្ទុយទៅវិញបើរដ្ឋតូចៗបដិសេធសំណើរបស់គេ មហាអំណាចក៏ចាប់ផ្ដើមចោទប្រកាន់ រិះគន់ ទម្លាក់កំហុស ដោយសារតែគេមិនអាចទាញយកផលចំណេញតាមការចង់បាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ធ្លាប់ត្រូវបានមហាអំណាចរិះគន់មិនសំចៃមាត់ និងព្យាយាមអូទាញឱ្យកម្ពុជាដើរតាមអ្វីដែលពួកគេគូសវាស ដោយយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស។ ជាក់ស្ដែងកម្ពុជាធ្លាប់ត្រូវបានសហរដ្ឋអាមេរិករិះគន់មិនទម្លាក់ដៃ។ ទោះបីកម្ពុជាបានព្យាយាមអភិវឌ្ឍខ្លួនឱ្យល្អប្រសើរយ៉ាងណាក្ដី អាមេរិកនៅតែមើលឃើញកំហុសរបស់កម្ពុជា ដូចជាជុំវិញបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះឯង។...
ឧស្សាហកម្មផលិតអាវុធនៅក្នុងសហរដ្ឋអាមេរិកចំណេញយ៉ាងច្រើនក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន
ការប៉ះទង្គិចយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កឱ្យមានការព្រួយបារម្ភអំពីការរំពឹងទុកនៃសង្រ្គាមត្រជាក់លើកទីពីររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ ខណៈពេលដែលមេដឹកនាំលោកខាងលិចមិនទាន់បានបង្ហាញពីការឆ្លើយតបខាងយោធាដោយផ្ទាល់ណាមួយចំពោះរុស្ស៊ីនោះទេ ប៉ុន្តែពួកគេបានចំណាយលើវិស័យការពារជាតិរៀងៗខ្លួនយ៉ាងខ្លាំងខ្លា។ ក្នុងនោះប្រភពពត៌មានសំងាត់របស់អ្នកអង្កេតលើការជួយដូរអាវុធបានបង្ហាញថា ក្រុមហ៊ុនលក់អាវុធអាមេរិក និងសមាជិកសភាមួយចំនួន បានកំពុងទទួលបានផលប្រយោជន៍ជាច្រើនលើការជួញដូរអាវុធដោយសំងាត់នេះ។ ត្រូវបានគេហៅថា “ភាពស្មុគស្មាញយោធា-ឧស្សាហកម្ម”) ដែលជាទូទៅសហគ្រាសឧស្សាហកម្មយោធា ជាអ្នកទទួលបានប្រយោជន៍ច្រើនជាងគេ។ ត្រង់ចំនុចនេះមានសំនួរថា តើឧស្សាហកម្មផលិតអាវុធធំជាងមានគេនៅក្នុងប្រទេសណា? ហេតុអ្វីឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមិនចេះជួបវិបត្ដិ? យោងតាម Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា...
តើនៅក្នុងថ្ងៃអនាគត សហរដ្ឋអាមេរិក អាចខ្ទាតចេញពីឈ្មោះមហាអំណាចលេខ១
ដែរឬយ៉ាងណា?
បើតាមក្រុមអ្នកវិភាគនយោបាយអន្តជាតិ បានសម្គាល់ឃើញថា ក្នុងឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានបន្តបញ្ជួនសមាជិកសភារបស់ខ្លួនធ្វើដំណើរមកកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ ដែលការបង្កើននូវសកម្មភាពនេះ គឺនៅក្រោយដែលសហរដ្ឋអាមេរិក គិតថាប្រទេសចិន នៅមិនទាន់ហ៊ានប្រឈមជាមួយនឹងសហរដ្ឋអាមេរិកលើកម្លាំងយោធាឡើយ ។ ភាពតានតឹងលើកោះតៃវ៉ាន់ បានចាប់ផ្តើមតាំងពីមាន ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី នាដើមខែសីហា និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់មកទៀតរបស់ក្រុមសភាអាមេរិក និងមន្ត្រី របស់រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន។ ក្នុងមួយខែសីហាដែលបានកន្លងផុតទៅ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិក មានយ៉ាងហោច៣លើក ។ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិកលើកចុងក្រោយនេះ គឺជាដំណើររបស់លោកស្រី...
សង្ខេបការបកស្រាយរបស់លោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យអាស៊ីសេរីប្រចាំខេត្តរតនគិរី
(ភ្នំពេញ)៖ លោក រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានបន្ដទម្លាយរឿងផ្ទៃក្នុងជាច្រើនទៀត របស់វិទ្យុអាស៊ីសេរី ពិសេសបញ្ជាក់អំពីមូលហេតុ ដែលវិទ្យុបរទេសមួយនេះ បិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ អតីតបុគ្គលវិទ្យុអាស៊ីសេរីរូបនេះ ក្រៅពីបានរៀបរាប់ពីគំនិតទុច្ចរិតរបស់ថ្នាក់ដឹកនាំវិទ្យុដែលគាំទ្រដោយបរទេសមួយនេះ ក៏បានប្រាប់ពីសមាសភាពរបស់បុគ្គលមួយចំនួនផងដែរ ដែលក្នុងនោះភាគច្រើនជាបងប្អូន សាច់ញាតិ របស់មន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។ លោក រដ្ឋា វិសាល បានសង្កត់ធ្ងន់ថា លោកបណ្ឌិត កែម ឡី...
តើការដាក់បន្ទុកលើ លោក ដូណាល់ ត្រាំ អាចជាការបែងចែកនយោបាយផ្ទៃក្នង
របស់សហរដ្ឋអាមេរិក ដែរឬយ៉ាងណា?
ក្រុមអ្នកវិភាគនយោបាយអន្តជាតិមួយចំនួន បានលើកឡើងថា សកម្មភាពដែលក្រុមប៉ូលិស FBI បានឆ្មក់ឆែកឆេរផ្ទះរបស់លោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago) នៃរដ្ឋផ្ល័រីដា (Florida) កាលពីពេលថ្មីៗកន្លងទៅ បានបង្ហាញអំពីភាពតានតឹងនៃផ្នែកនយោបាយរបស់កំពូលមហាអំណាចផុតលេខ ដោយជ្រកនៅក្រោមហេតុផលការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលធ្វើឡើងដោយក្រសួងយុត្តិធម៌អាមេរិក។ ក្នុងករណីនេះលោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញលិខិតប្រកាសមួយ កាលពីថ្ងៃចន្ទទី២២សីហា...