សម្តេចតេជោ អំពាវនាវឱ្យប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ កុំឱ្យប្រើគ្រាប់បែកចង្កោម, កម្ពុជាធ្លាប់រងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម

នៅទីបំផុតទៅ សហរដ្ឋអាមេរិក បានសម្រេចចិត្តហើយថានឹងបញ្ជូន «គ្រាប់បែកចង្កោម»​ ទៅឱ្យទីក្រុងកៀវ ដើម្បីជួយដល់ប្រតិបត្តិការវាយបក របស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៉ី។ គ្រាប់បែកចង្កោមនឹងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនក្រោមកញ្ចប់ជំនួយយោធាថ្មីនៃរដ្ឋបាលលោក ចូបៃដិនមានទំហំ៨០០លានដុល្លារខណៈអ៊ុយក្រែនផ្ទាល់បានសន្យាថានឹងមិនប្រើប្រាស់គ្រាប់បែកចង្កោមនេះនៅក្នុងទឹកដីរុស្ស៉ីនោះទេ។ ក៏ប៉ុន្តែ សម្ព័ន្ធមិត្តអាមេរិកមួយចំនួនដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ នូវែលសេឡង់ រួមទាំងកាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមបានបង្ហាញជំហរជំទាស់ទៅនឹងការប្រើប្រាស់អាវុធប្រភេទនេះនៅក្នុងសង្រ្គាមអ៊ុយក្រែនរីឯអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបាននាំគ្នាថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន។ តើអ្វីទៅជាគ្រាប់បែកចង្កោម? គ្រាប់បែកចង្កោម គឺជាប្រភេទគ្រាប់បែកដែលអាចទម្លាក់ចេញពីយន្ដហោះ ឬបាញ់ចេញពីកាំភ្លើងធំ ដោយវាអាចបញ្ចេញគ្រាប់បែកតូចៗរប៉ាត់រប៉ាយ លើទំហំ...

ស្តង់ដារ​ពីរ​នៃ​គោលនយោបាយរបស់ Facebook

មានពាក្យពីរម៉ាត់ដែលពិពណ៌នាយ៉ាងល្អបំផុតចំពោះសាររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុក ដើម្បីញុះញង់អ្នកគាំទ្រគណបក្សប្រឆាំងនោះ គឺ «ហិង្សា» និង «រើសអើងជាតិសាសន៍»។ ស្ថានបេសកកម្មការទូតបរទេសភាគច្រើនដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលអាចទទួលសេវាបកប្រែជាភាសាខ្មែរ អាចយល់បានយ៉ាងងាយនូវចរិតញុះញង់ និងហិង្សានៃសាររបស់លោក សម រង្ស៊ី និងក្រុមប្រឆាំង ដែលភាគច្រើនសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងនូវសារទុច្ចរិត និងឃោរឃៅរបស់ពួកគេ ដែលពោរពេញទៅដោយ កំហឹង។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗពីទំព័រហ្វេសប៊ុករបស់លោក សម...

អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បរាជ័យក្នុងការបំផ្លាញនយោបាយនៅកម្ពុជា

ជាការពិតណាស់មានការលើកឡើងជាច្រើនអំពីបញ្ហានៃ អង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព ខ្លះទៀតមិនមានសកម្មភាព និង​បង្កើតឡើងក្នុងគោលបំណងអ្វីពិតប្រាកដសម្រាប់កម្ពុជា ។ ទាក់ទិននឺងរឿងរ៉ាវទាំងអស់នេះអ្នកវិភាគនយោបាយនៅក្នុងស្រុកបានលើកឡើងយ៉ាងដូឆ្នេះថា បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយ​ចំនួនដើម្បីវាប្រហារនយោបាយនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ។ កត្តានេះអ្នកវិភាគនយោបាយក្នុងស្រុកជាច្រើនបានលើកយកមកជជែកយ៉ាងព្រោងព្រាត។ ដោយនៅក្នុងគេហទំព័រក្នុងស្រុកល្បីៗមួយចំនួន​បានចេញផ្សាយ ដូចជាគេហទំព័រ BTV News , Fresh news , Dep News...

បកស្បែកចៀមពីឆ្កែចចក

ក្រោយពីមានការបកស្បែក មុខពិតនៃអង្គការសមាគមមួយចំនួនដែលជាឆ្កែចចកបន្លំខ្លួនធ្វើជាសត្វ ចៀមដូចជា អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសមាគមទាំងនេះបានចេញមុខមក បកស្រាយនៅតាមប្រព័ន្ធ ទំនាក់ទំនងសង្គមបង្ហាញពីភាពស្លូតត្រង់របស់ខ្លួន នៅចំពោះមុខសាធារណជន ដោយធ្វើពុតជាអ្នកជួយកម្ពុជាពិត និងធ្វើពុតជាជនរងគ្រោះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ល្បិចកលរបស់អង្គការសមាគមទាំងនេះ ពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះសកម្មភាពរបស់ពួកគេដែលបានរៀបចំក្រឡាយ៉ាងល្អិត និងមានផែនការច្បាស់លាស់ ទិសដៅក្រោមការកំណត់ ចង្អុលបង្ហាញបញ្ជានិងទទួលលុយពីបស្ចឹមប្រទេសមួយចំនួន ដែលប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា ត្រូវបានបកអាក្រាត...

សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញអំពីចរិយាមាយាទនៃការអនុវត្តស្តង់ដារពីរ

បន្ទាប់ពីមានបញ្ហាពាក់ព័ន្ធទៅនឹងការដាក់បញ្ចូលឈ្មោះគណបក្សដើម្បីឈរឈ្មោះបោះឆ្នោត និងបញ្ជីរបរក្ខជនឈរឈ្មោះរួចមក គណបក្សភ្លើងទៀនដែលបានផ្លាស់ប្ដូរឈ្មោះជាច្រើនដង ប៉ុន្តែគំនិតដដែលនោះបានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីតវ៉ាពាក់ព័ន្ធទៅនឹងកំហុសរបស់ខ្លួន។ ជាការឆ្លើយតប ដោយយោងទៅតាម សេចក្ដីប្រកាសព័ត៌មានលេខ ៤២/២០២៣ អ.កបធ.សជណ ចុះថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានប្រកាសទទួលពាក្យបណ្ដឹងរបស់គណបក្សភ្លើងទាន ប៉ុន្តែបានបដិសេធចោលដោយខុសនឹងគតិច្បាប់។ ប្រភព៖ គេហទំព័ររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ការណ៍ខាងលើនេះបាននាំឱ្យស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញនូវសេចក្ដីថ្លែងការណ៍មួយក្រោមចំណងជើងថា «សេចក្ដីថ្លែងការណ៍របស់លោក MATTHEW MILLER អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក...

វិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

នៅទីបំផុត លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកពីរនាក់ បានទទួលស្គាល់កំហុសដែលធ្វើសកម្មភាពជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ទទួលកំហុសរបស់លោក ថេង សាវឿន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ លោក ថេង សាវឿន បានសរសេរលិខិត និងចេញវីដេអូសុំទោស ចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់ក្រុមមន្ត្រីគណបក្សប្រឆាំង។ តាមរយៈលិខិតទទួលកំហុសលោក...

ទស្សនៈពលរដ្ឋ៖ «ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន»

ពិតជាគួរឲ្យហួសចិត្ត និងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀនដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតក៏រកមិនបានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជីឲ្យគណបក្សនេះទេ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឲ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត ៣០ឆ្នាំ ក្នុងឆាកនយោនបាយបែរជាទីបំផុតរកឯកសារឲ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ ១០យ៉ាង ដែលមិនអាចខ្វះបាន ពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។ ជាក់ស្តែង គណបក្សមួយចំនួនជាពិសេសគណបក្សប្រជាជនកម្ពុជា បានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើកទទួលម៉្លេះ។ ហេតុអ្វីត្រូវស្រូតរូតរះ? ពីព្រោះទី១៖...

សហភាពអង្គការសង្គមស៊ីវុល ចេញបេសកកម្មទៅកោះកុងក្រៅដើម្បីយកការពិតបំភ្លឺចំពោះក្រុមជ្រុលនិយមបម្រើនយោបាយបរទេស

នៅ ថ្ងៃទី២៨ ខែមេសា លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ដឹកនាំក្រុមយុវជនទៅកាន់តំបន់កោះកុងក្រៅ ដើម្បីលាតត្រដាងការពិតបកស្បែកក្រុមប្រឆាំងដែលតែងតែយកប្រធានបទបរិស្ថានមកចោទប្រកាន់មកលើរាជរដ្ឋាភិបាល ហើយថា អ្វីដែលក្រុមជ្រុលនិយមលើកយកប្រធានបទកោះកុងក្រៅថា មានការបូមខ្សាច់ ការកាប់បំផ្លាញ់ព្រៃឈើ គឺជាការប្រឌិត ដើម្បីបម្រើនយោបាយបរទេសបំពុលសង្គមប៉ុណ្ណោះ។ បន្ទាប់ពីបានដឹងរួចមក សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះទង្វើរបស់យុវជនទាំងនេះ ដោយសម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ពួកគេសុទ្ធតែជាមនុស្សពូកែ។...

ដើម្បីផលប្រយោជន៍អាមេរិកបានប្រើគោលនយោបាយការបរទេសដែលមានស្ដង់ដារពីរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមនិងសហរដ្ឋអាមេរិកដែលជាគូសត្រូវប្រវត្ដិសាស្ដ្រ បានផ្លាស់ប្ដូរឥរិយាបថពីការចងគំនុំងាកមកបង្កើនទំនាក់ទំនងជាមួយគ្នាឡើងវិញ។ ការណ៍នេះបានធ្វើឱ្យមានចម្ងល់ចោទឡើងថា អាមេរិកជាមហាអំណាចបែបប្រជាធិបតេយ្យ ហេតុអ្វីបានជាទៅចាប់ដៃជាមួយនឹងរដ្ឋកុម្មុយនីស្ដទៅវិញ? រីឯវៀតណាមហេតុអ្វីក៏អាចបំភ្លេចការឈឺចាប់ដែលអាមេរិកធ្វើដាក់ខ្លួនបាន? តើទំនាក់ទំនងល្អូកល្អិនរវាងប្រទេសទាំងពីរនេះ អាចឈានដល់កម្រិតប្រវត្ដិសាស្ដ្របានដែរឬទេ? គេកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលវៃឆ្លាត អាមេរិកតែងដើរខ្សែលើគេជានិច្ច ឬអាចនិយាយមួយបែបទៀតថា មហាអំណាចធ្វើអ្វីក៏ត្រឹមត្រូវ។ ជាការពិតអាមេរិកបានជាប់ខ្លួននូវរបៀបវារៈប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស សិទ្ធិសេរីភាពជាដើម ប៉ុន្ដែនៅពេលដែលអាមេរិកមើលឃើញថាប្រទេសណាមានប្រយោជន៍សម្រាប់ខ្លួន អាមេរិកនឹងទម្លាក់របៀបវារៈទាំងនេះចោលភ្លាម ហើយទៅចាប់ដៃរឹតចំណងមិត្ដភាពជាមួយពួកគេ។ ដូច្នេះយើងអាចយល់បានដោយងាយថា ផលប្រយោជន៍គឺពិតជាសំខាន់ ហើយគ្មានទេសត្រូវមួយជីវិត មានតែផលប្រយោជន៍ប៉ុណ្ណោះ...

សហរដ្ឋ​អាមេរិក​ទទួលរងនូវអារម្មណ៍មាក់ងាយ៖ទង់ជាតិរបស់សហរដ្ឋអាមេរិកមិនត្រូវបានគេឃើញមាននៅក្នុងកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងវៀតណាមនោះឡើយ

កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្ដែង វៀតណាមមិនមានឆន្ទៈស្របគ្នាជាមួសហរដ្ឋអាមេរិកនោះឡើយ លើសពីនេះទៀត វៀតណាមមានចេតនាធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់មុខនៅលើឆាកអន្តរជាតិ ដោយមិនបានរៀបចំទង់ជាតិនៃសហរដ្ឋអាមេរិកឱ្យបានត្រឹមត្រូវនោះឡើយ ថែមទាំងមិនបានដាក់បង្ហាញទង់ជាតិនៃសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សាទ្វេភាគីទៀតផង។យោងតាម​អ្នកនិពន្ធបែបការទូត​អន្តរជាតិ ការ​ចរចា​រវាង​ប្រទេស​​ពីរតម្រូវឱ្យមានទង់ជាតិ​នៃ​រដ្ឋ​ទាំង​ពីរដែលមានវត្តមាននៅក្នុងកិច្ចពិភាក្សានោះ តំណាងដោយអ្នកការទូតនៃប្រទេសទាំងពីរ ប៉ុន្តែ​វៀតណាម​មិនបាន​ធ្វើ​ដូច្នេះ​ទេ...