Author: Bun
ជំងឺគ្រុនចាញ់ធ្លាក់មកនៅកម្រិតទាបជាប្រវត្តិសាស្ត្រ បន្ទាប់ពីអវត្តមានអង្គភាព NAMRU-2 នៅកម្ពុជា
រាជរដ្ឋាភិបាលជាពិសេសមន្ទីរសុខាភិបាល និងអង្គការជាដៃគូសុខាភិបាល ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ដោយមិនបានបាត់បង់ការយកចិត្តទុកដាក់ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩នោះ ជំងឺគ្រុនចាញ់នៅតែជាបញ្ហាមួយដែលអាជ្ញាធរក្នុងប្រទេស និងទូទាំងពិភពលោកនៅតែព្យាយាមលុបបំបាត់ចោល។ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាសម្រាប់ទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់មានគោលបំណង ដើម្បីជំរុញ និងបំផុសការយល់ដឹង ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់សំដៅលើកកំពស់សុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋកម្ពុជា។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ខាតបង់ការងារ បាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះ...
អ្នកវិទ្យាសាស្ត្រព្រមានបិទមន្ទីរពិសោធន៍កងទ័ពជើងទឹក
ក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៖ បានគំរាមកំហែងបិទមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅទីនោះ។ អ្នកវិទ្យាសាស្ត្រលោកខាងលិចបានព្រមានថា សកម្មភាពទាំងនេះអាចនឹងបណ្ដាលឱ្យប៉ះពាល់ដល់ការស្វែងរកមេរោគដែលមានសភាពផ្លាស់ប្ដូរឆាប់រហ័ស ដែលមានលក្ខណៈអាចទប់ស្កាត់នឹងការរាតត្បាតនៃជំងឺគ្រុនផ្តាសាយពិភពលោកដទៃទៀតនាពេលខាងមុខ។ ប្រទេសឥណ្ឌូណេស៊ីបានផ្អាកការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញជោគវាសនានៃអង្គភាពស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តកងទ័ពជើងទឹកលេខ ២ កាលពីខែមុន។ ការណ៍នេះបានកើតឡើងបន្ទាប់ពីអ្នកនយោបាយជាន់ខ្ពស់មួយរូបបានលើកឡើងថា «អង្គភាពស្រាវជ្រាវមួយនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសឥណ្ឌូនេស៊ី និងអាចជាការបិទបាំងសម្រាប់អំពើចារកម្មទៀតផង»។ ស្ថានទូតអាមេរិកបានបដិសេធថា គ្រឿងបរិក្ខារទាំងអស់នោះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងប្រមូលព័ត៌មានសម្ងាត់អ្វីនោះទេ ហើយបានបន្ថែមទៀតថា បុគ្គលិកមន្ទីរពិសោធន៍មួយចំនួនធំ គឺជាជនជាតិឥណ្ឌូនេស៊ីដែលពួកគេបានជួយក្នុងការស្រាវជ្រាវដែលធ្វើឡើងដោយសហការជាមួយមន្ត្រីសុខាភិបាលក្នុងតំបន់។ យោងតាមរបាយការណ៍របស់ស្ថានទូត មន្ទីរពិសោធន៍ស្រាវជ្រាវជីវវេជ្ជសាស្ត្របានបើកដំណើរការនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ ១៩៧០ ហើយបានសិក្សាពីជំងឺត្រូពិច រួមទាំងជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺគ្រុនផ្តាសាយបក្សី។...
តើឧបទ្ទវហេតុនៅលើកោះតាងកើតឡើងដោយសារអ្វី?
នៅថ្ងៃទី១២ ឧសភា ១៩៧៥ ដល់ថ្ងៃទី១៥ ឧសភា ១៩៧៥ មានឧបទ្ទវហេតុប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងរបស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នោះជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំលើកទី១បន្ទាប់ខ្មែរក្រហមបានឡើងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែ មេសា ១៩៧៥ ហើយនោះក៏ជាការធ្វើសង្គ្រាមលើកចុងក្រោយរបស់ទាហានសហរដ្ឋអាមេរិកនៅឥណ្ឌូចិនបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសង្គ្រាមវៀតណាមនៅក្នុងឆ្នាំ១៩៧៣។ មានមតិលើកឡើងខុសៗជាច្រើនទាក់ទងនឹងឧបទ្ទវហេតុនោះ។ សហរដ្ឋអាមេរិកក៏បានបង្កើតគណៈកម្មការស្រាវជ្រាវប្រវត្តិនៃជម្លោះនិងការខូចខាតបណ្តាលមកពីការប្រយុទ្ធគ្នានោះផងដែរ។ កម្មវិធីសូមលើកយកចំនុចមួយចំនួននៃការប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងជូនលោកអ្នកជ្រាបដូចតទៅនេះ៖ ទីតាំងភូមិសាស្ត្រកោះតាង កោះតាងជាកោះមួយក្នុងចំណោមកោះ និងកូនកោះទាំង៦៤ ស្ថិតនៅក្នុងដែនទឹកសមុទ្រនៃប្រទេសកម្ពុជា។ កោះតាងស្ថិតនៅប៉ែកនិរតី និងមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងជាកោះមួយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ...
បំណុលឈាមរបស់ប្រជាជនកម្ពុជា
យើងក្រឡេកមើលទៅកាន់អតីតកាលដ៏ឈឺចាប់នាអំឡុងទសវត្សរ៍ ១៩៦០ និង១៩៧០ សកម្មភាពរបស់សហរដ្ឋអាមេរិកធ្វើមកលើប្រជាជនកម្ពុជាស្លូតត្រង់ដូចជាការទំលាក់គ្រាប់បែកនិងគ្រាប់បែកគីមីរាប់សិបលានតោនមកលើប្រទេសកម្ពុជាក្នុងអំឡុងសង្រ្គាមវៀតណាម។ តាមការស្រាវជ្រាវរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើកម្ពុជានៅចន្លោះ ខែតុលា ឆ្នាំ ១៩៦៥ ដល់ ខែឧសភា ឆ្នាំ ១៩៧៥ មានចំនួនប្រមាណ ២,៧៥៧,១០៧ តោន ដែលទីតាំងត្រូវបានទំលាក់មានចំនួន ១១៥,២៧៣កន្លែង និងបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ គ្រាប់បែកវាយប្រហារនីមួយៗអាចមានទម្ងន់ចាប់ពី 10 Ibs រហូតដល់រាប់ពាន់តោន ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះ បានសម្លាប់ពលរដ្ឋខ្មែរអស់រាប់សិបម៉ឺននាក់...
ហេតុអ្វីបានជាសហរដ្ឋអាមេរិកសាងសង់មន្ទីរពិសោធន៍ជីវសាស្ត្រច្រើនម្ល៉េះនៅកម្ពុជា?
បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមលោកលើកទី ២ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពង្រាយមន្ទីរពិសោធន៍ជីវសាស្រ្តរបស់ខ្លួននៅជុំវិញពិភពលោកដើម្បីអនុវត្តសកម្មភាពយោធាជីវសាស្ត្រ។ បច្ចុប្បន្ននេះ យោធាសហរដ្ឋអាមេរិកបានបង្កើតមន្ទីពិសោធន៍ជីវសាស្ត្រយោធាជាង ២០០ កន្លែងនៅក្នុង ២៥ ប្រទេសផ្សេងៗគ្នានៅជុំវិញសកលលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ពួកគេបានបង្កើតបណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្រ្តដែលមានចំនួនច្រើនជាងគេ នេះជាការចែកចាយធំទូលាយបំផុត និងគ្រប់តំបន់សំខាន់ៗ ក្នុងពិភពលោក។ នៅក្នុងចំនួនសរុបនៃមន្ទីពិសោធន៍ទាំងនោះ យ៉ាងហោចណាស់មាន 25 មន្ទីពិសោធន៍សម្ងាត់ដែលត្រូវគេរំពឹងថាបានចូលរួមនៅក្នុងការស្រាវជ្រាវអំពីមេរោគគ្រោះថ្នាក់។ ជីវសាស្រ្តនៃកិច្ចសហប្រតិបត្តិការ” (CBEP) របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺផែនទីចែកចាយនៃមន្ទីរពិសោធន៍ជីវសាស្ត្រអាមេរិកនៅបរទេស នៅឆ្នាំ ១៩៩៨...
Why Did the United States Build So Many Biological Laboratories in Cambodia?
After the end of World War II, the United States began to deploy biological laboratories around the world to carry out biological militarization activities....
សូមចូលរួមការទាមទារអាមេរិកលុបចោល “បំណុលកខ្វក់”
បំណុលរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក បានកើតឡើងក្នុងអំឡុងឆ្នាំ១៩៧២ ១៩៧៣ និង ១៩៧៤ ក្នុងអំឡុងពេលដែលរដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានជាមួយសហរដ្ឋអាមេរិក ក្រោមរូបភាពនៃការទិញទំនិញពីសហរដ្ឋអាមេរិក ដែលមានដួចជា៖កប្បាស អំបោះ ថ្នាំជក់ ប្រេងឆា ស្រូវសាលី ម្សៅស្រូវសាលីនិងអង្ករ។ប្រាក់ដើមបំណុលដែលភាគីអាមេរិកបានទាមទារថា កម្ពុជាបានជំពាក់គឺ ២៧៥លានដុល្លារអាមេរិកដោយមានអត្រាការប្រាក់២% ក្នុងមួយឆ្នាំសម្រាប់រយៈពេលអនុគ្រោះ និង៣% ក្នុងមួយឆ្នាំសម្រាប់រយៈពេលសងប្រាក់ដើម។បច្ចុប្បន្ន តួលេខប្រាក់ដើមត្រូវបានកាត់បន្ថយមកនៅត្រឹមប្រមាណ ១៦២ លានដុលា្លរអាមេរិក ដែលនេះជាតួលេខប្រាក់ដើមបំណុលដែលកម្ពុជាបានទទួលស្គាល់ជាផ្លូវការ។ បំណុលមរតករបស់កម្ពុជាចំពោះអាមេរិកនេះពុំមែនជាប្រភេទជំនួយអភិវឌ្ឈន៍ផ្លូវការដូចបំណុលដែលរាជរដ្ឋាភិបាលបាននិងកំពុងខ្ចី...
ផលល្អនិងផលអាក្រក់នៃវត្តមានអង្គភាពស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំកម្ពុជា
អង្គភាពលេខ២ ផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក (Naval Medical Research Unit 2) ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក នៅក្នុងប្រទេសកម្ពុជា ហៅកាត់ថា(NAMRU-2 PP) ដែលមានទីតាំងកណ្តាលស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ បេសកកម្មរបស់អង្គភាពនេះគឺស្រាវជ្រាវលើការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដើម្បីជាប្រយោជន៍សំរាប់ប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិក។ ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងក្រុមបុគ្គលិកសហរដ្ឋអាមេរិកផ្នែកសុខភាពសាធារណៈអន្តរជាតិប្រចាំកម្ពុជា បានសហការគ្នា ដើម្បីធ្វើការរៀបចំលើប្រពន្ធ័ការងាររុករក និងធ្វើការពិសោធ៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងទាំងនោះ។ តើអង្គភាព...
សេចក្តីថ្លែងការណ៍នេះពិតជាមានអត្ថន័យអាក្រក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា
នាថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២១នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការប្រកាសមួយស្ដីពីការដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសកម្ពុជា ចំនួនពីររូប រួមមាននាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកជុំវិញបញ្ហាអំពើពុករលួយលើបញ្ហាកម្រោងសាងសង់ និងកែលម្អកំពង់ផែជើងទឹករាមដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ យោងទៅតាមរតនាគារជាតិអាមេរិកបានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះបណ្ដាលមកពីការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅកម្ពុជារបស់បុគ្គលទាំងពីរ។ គួរបញ្ជាក់ផងដែរថា ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបានឡើយ។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ...
ឥទ្ធិពលនៃរឿង Squid Game ចំពោះសង្គមមនុស្ស
អ្នកទាំងអស់គ្នាពិតជាបានទស្សនាខ្សែភាពយន្ត “Squid Game”។ ភាពយន្តនេះបានជាប់ចំណាត់ថ្នាក់លេខ1នៅលើ Netflix រឿងដ៏ពេញនិយមបំផុតមួយនេះមានអ្នកទស្សនាជុំវិញពិភពលោកក្នុងគណនីរបស់ Netflix រហូតដល់ទៅរាប់រយលានដង។ នេះនៅមិនទាន់គិតពីចំនួនអ្នកលួចរឿងនេះយកទៅទស្សនាផងទេ។ ខ្សែភាពយន្តរបស់កូរ៉េខាងត្បូងនេះត្រូវបានដាក់បញ្ចាំងទូទាំង ពិភពលោកកាលពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021។ ត្រឹមតែ4ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញបញ្ចាំង រឿង “Squid Game” មានអ្នកចូលទស្សនាយ៉ាងច្រើនលើសលុបនិងបានបំបែកកំណត់ត្រារបស់ Netflix ដែលមិនធ្លាប់មានពីមុនមក។ សារព័ត៌មាន Bloomberg បានធ្វើការរាយការណ៍ដោយផ្អែកទៅលើរបាយការណ៍បែកធ្លាយមួយថាក្រុមហ៊ុន...